សឹងមិនគួរឲ្យជឿ! ស្ពានដែល ហនុមាន កសាងឡើងក្នុងរឿងរាមកេរ្តិ៍ (រាមាយណៈឥណ្ឌា) បានឃើញមានវត្តមាននៅឥណ្ឌាពិតមែន!
Connect with us

អន្តរជាតិ

សឹងមិនគួរឲ្យជឿ! ស្ពានដែល ហនុមាន កសាងឡើងក្នុងរឿងរាមកេរ្តិ៍ (រាមាយណៈឥណ្ឌា) បានឃើញមានវត្តមាននៅឥណ្ឌាពិតមែន!

សម្រាប់ប្រជាជនខ្មែរភាគច្រើនគឺបានដឹងនិងស្គាល់រឿងរាមកេរ្តិ៍ពិសេសចាំទាំងសាច់រឿងនោះទៀតផងប៉ុន្តែអ្វីដែលពីមុនគេគិតថាវាគ្រាន់តែជារឿងនិទានតៗគ្នានោះពេលនេះបានក្លាយជាការពិតហើយដោយសារតែអង្គការណាសាបានរកឃើញថាមានស្ពានដែលដូចទៅនឹងរឿងរាមកេរ្តិ៍ដែលហនុមានបានសាងសង់កាត់មហាសមុទ្ទដ៏ធំល្វឹងល្វើយ ។

«​បើតាម​រឿងព្រេង​និទាន​នោះៗ នេះ​គឺជា​អ្វីដែល​នៅ​សេសសល់​នៃ​ផ្លូវ​មួយ​ត្រូវ​ព្រះរាម​សាងសង់​ដើម្បី​ទៅ​រំដោះ​នាង​សេ​ដា ដែលជា​មហេសី ត្រូវ​ក្រុង​រាព​ចាប់​ជីវិត​យកទៅ​» ។​ក្នុង​ភាសា​បារាំង​គេ​ហៅថា ស្ពាន «Adam» រីឯ​ជនជាតិ​ឥណ្ឌា​ហៅថា ស្ពាន Rama Setu ។​ឆ្នាំ ២០០៧ ពេលដែល​រូបភាព​ថ្មីៗ​របស់ NASA បាន​ផ្សាយ​ចេញ​នោះៗ ឥណ្ឌា (​គណបក្ស​ជាតិនិយម BIP) បានប្រកាសថា ស្ពាន​នេះ​មាន​អាយុកាល ១,៧ លាន​ឆ្នាំ ។​

​អាយុកាល​នេះ​ស្រប​នឹង​បណ្តា​រឿងព្រេង​និទាន​របស់​ឥ​ណ្ឌ ដែលជា​យុគ្គសម័យ​ព្រះរាម​ត្រួតត្រា​ទឹកដី ។ ប៉ុន្តែ អ្នកវិទ្យាសាស្ត្រ​ឥណ្ឌា​បាន​សន្និដ្ឋានថា វា​មាន​អាយុ​កាលពី ៣៥០០ ទៅ ៥០០០ ឆ្នាំ ក្នុង​យុគ្គសម័យ​របស់​មនុស្ស​លោក​យើង ។​​ក្នុង​រឿង​រាមកេរ្តិ៍ (Ramayana) គេ​និទាន​ថា ស្ពាន​នេះ​ត្រូវបាន​សង់​ឡើងលើ​ខឿន​ឈើ​មួយ រួច​ទើប​កង​ស្វា​របស់​ហនុមាន​យក​ថ្ម​ធំៗ​មក​តម្រៀប​ពីលើ ។​តាម​ទស្សនា​វ​ដ្តី Rediff នោះ​អ្នកវិទ្យាសាស្ត្រ​បាន​ប្រមូល​ទិន្នន័យ​ក្នុង​ជម្រៅ ១០ ម៉ែត្រ នៃ​ស្ពាន​នោះ គឺមាន​ខ្សាច់​សមុទ្រ​នៅ​ពីលើ និង​ខាងក្រោម ចន្លោះ​កណ្តាល​គឺ​ផ្កាថ្ម​រាប់​ពុំ​អស់ រួម​នឹង​ថ្មកំបោរ ហើយនឹង​វត្ថុ​ធាតុ​ស្រដៀង​ថ្ម ។ រឿង​ចម្លែក គឺ​នៅ​ជម្រៅ ៤ ទៅ ៥ ម៉ែត្រ ។​ គេ​រកឃើញ​កំណប់​ល្បា​យខ្សាច់ ហើយ​បន្ទាប់មកគឺ​គ្រឹះ​ដ៏​រឹង ។​ តាម​ការវាយតម្លៃ នោះ​វត្តមាន​របស់​ខ្សាច់ (​កំហាប់​) ដោយ​នឹង​ថ្ម គឺ​ត្រូវបាន​គេ​យក​មកពី​កន្លែង​ផ្សេង ដើម្បី​ចាក់​បំពេញ ។​

​រឿងព្រេង​និទាន​ប្រវត្តិសាស្ត្រ​រាមកេរ្តិ៍ ពណ៌នា​ទំហំ​របស់​ស្ពាន គឺ 100 Yojana (​បណ្តោយ​) និង 10 Yojana (​ទទឹង​) ដែល​ក្នុង​១ Yojana ស្មើនឹង ៨ គីឡូម៉ែត្រ -​អស្ចារ្យ​ណាស់​! វា​ស្រប​នឹង​រង្វាស់​ជាក់ស្តែង​នៃ​ការពិនិត្យ​ស្ពាន​នេះ​នាពេល​បច្ចុប្បន្ន ។​ តើអាចជឿ​ទេ​ថារឿងព្រេង​និទាន​រាមកេរ្តិ៍​ដ៏​ល្បីល្បាញគឺជារឿងពិត​នោះ​!?

ប្រភពអត្ថបទ៖ pressnews.today

មតិយោបល់

Trending

Copyright © 2019 ANARCHAK