Jack ma ប្រាប់គន្លឹះដល់យុវជន តើវ័យណាគួរធ្វើអ្វីដើម្បីក្លាយជាមនុស្សជោគជ័យពិតប្រាកដ
Connect with us

បែបផែនជីវិត

Jack ma ប្រាប់គន្លឹះដល់យុវជន តើវ័យណាគួរធ្វើអ្វីដើម្បីក្លាយជាមនុស្សជោគជ័យពិតប្រាកដ

Jack ma សេដ្ឋីស្រុកចិនត្បិតរូបសម្បិត្តគាត់មិនសូវស្រស់សង្ហារដូចបុរសដទៃ ប៉ុន្តែបុរសសង្ហារមិនប្រាកដថាមានអ្វីដែលគាត់មាន ធ្វើអ្វីដែលកាត់អាចធ្វើបាននោះទេ។ គាត់តែងផ្តល់នូវពាក្យស្លោកជាច្រើន ដាស់តឿនដល់ផ្នត់គំនិតយុវជន​និងបទបិសោធន៍ជីវិតជាច្រើនមិននឹងគាត់មានថ្ងៃនេះ។

ពួកយើងនឹងចែករំលែកចំនុចខ្លីខ្លឹម ៦ ចំនុចពីសេដ្ឋី Jack ma តើវ័យរបស់អ្នកនៅប៉ុណ្ណឹងអ្នកគួរចាប់ផ្តើមធ្វើអ្វីខ្លះ? វិនិយោគទៅលើអ្វីខ្លះ?

១. «មុនអាយុ២០-២៥ឆ្នាំ មិនបាច់ព្រួយបារម្ហ ឬកង្វល់រឿងកំហុសឆ្គងទេ។ កំហុសឆ្គងគា្រន់តែកើតឡើងមកថ្មី កំហុសពេញលេញជាមេរៀនដ៏មានតំលៃសម្រាប់មនុស្សគ្រប់រូប។ ខ្ញុំបានប្រាប់ខ្លួនឯងនិប្រាប់ក្មេងៗជានិច្ចថា មុននឹងដល់អាយុ ២០ឆ្នាំចូរធ្វើខ្លួនជាសិស្សដ៏ល្អ ព្រោះវាជាពេលដែលអ្នកត្រូវស្រុបយកចំណេះដឹង និងសន្សំបទពិសោធន៍អោយបានល្អចាទីបំផុត»។

សាកល្បងកិតមើលថា វ័យនេះជាវ័យដែលមនុស្សខ្លះបានរៀនចប់ ឬទើបតែរៀនចប់ថ្មីៗហើយចាប់ផ្តើមចូលធ្វើការ។ រឿងដែលកើតឡើងគ្រប់គ្នាគឺកំហុសឆ្គងកើតពីការមិនយល់ដឹង និងខ្វះបទពិសោធន៍ច្រើន«ដួលហើយក្រោឡើងវិញ»។​ ការធ្វើបែបនេះជារឿយៗគ្រប់ពេលដែលអ្នកក្រោកឡើងជាថ្មីអ្នកនឹងពូកែឡើងលើសដើមយ៉ាងពិតប្រាកដ។

២. «មុនពេលអាយុមិនដល់ ​៣០ឆ្នាំមិនសំខាន់អ្នកទៅធ្វើការនៅក្រុមហ៊ុនណា តែសំខាន់តើអ្នកដឹកនាំរបស់អ្នកជាអ្នកណា។ អ្នកដឹកនាំល្អនឹងបង្រៀនអ្នកអោយស្គាល់ការរៀនសូត្រដែលខុសគ្នា។ ចូរសង្កេតមើលអ្នកដឹកនាំល្អ ចូរធ្វើតាមគាត់ ចូរធ្វើការនៅក្រុមហ៊ុនតូច ព្រោះក្រុមហ៊ុមធំនឹងបង្រៀនអ្នកអោយស្គាល់តែក្បួនខ្នាត ឬដំណើរការនៃការធ្វើការប៉ុណ្ណោះ ហើយអ្នកនឹងក្លាយជាចំណែកមួយរបស់គ្រឿងចក្រខ្នាតធំ។ តែនៅពេលដែលអ្នកធ្វើការនៅក្រុមហ៊ុនតូចៗ អ្នកនឹងបានរៀនសូត្រដល់ចប់តាមបំណង និងសម្រេចក្តីសុបិន្តរបស់អ្នក»។

ឃ្លានេះជាចំណែកមួយដែលមនុស្សភាគច្រើនយល់ខុស និងបានបណ្តុះគំនិតរហូតមកថាយើងធ្វើការងរលំបាកដើម្បីអោយក្រុមហ៊ុនធំៗមកជួយយើង តែនោះមិនមែនជាអ្វីដែលលោក jack Ma ណែនាំឡើយ»។

៣. «ក្នុងចន្លោះអាយុ​៣០-៤០ឆ្នាំ អ្នកនឹងត្រូវធ្វើការដើម្បីខ្លួនឯងដើម្បីភាពជោគជ័យ ប្រសិនបើអ្នកត្រូវការក្លាយជាសហគ្រិន»។ បន្ទាប់ពីចូលដល់វ័យ ៤០ឆ្នាំ អ្នកនឹងចាប់ផ្តើមមានបទពិសោធន៍ច្រើនឡើង រហូតដល់ក្លាយជាអ្នកគ្រប់គ្រងដោយខ្លួនឯងបាន និងចាប់ផ្តើមធ្វើការងារអោយខ្លួនឯង ដើម្បីជំនួញរបស់អ្នករីកលូតលាស់ឡើង។ ប៉ុន្តែប្រាកដណាស់មនុស្សម្នាក់ៗអាចនឹងមានគោលដៅមិនដូចគ្នា អ្នកខ្លះអាចនឹងមិនត្រូវការក្លាយជាសហគ្រិនដោយខ្លួនឯង តែនេះមិនមែនជាផ្លូវរបស់មហាសេដ្ឋីលំដាប់ទី១ ប្រទេសចិន ដូចលោក Jack Ma ឡើយ។

៤. «វ័យ​៤០-៥០ឆ្នាំ អ្នកនឹងអាចធ្វើការដែលអ្នកមានជំនាញបំផុត ចូរកុំទៅសម្លឹងការងារថ្មីឡើយ វាយឺតពេលទៅហើយ។ អ្នកនឹងសម្រេចជោគជ័យ តែឱកាសដែលអ្នកបរាជ័យនោះវាធំធេងពេក។ អ្នកអាចផ្តោតលើអ្វីដែលអ្នកមានជំនាញល្អជាង»។

នេះជាពាក្យដែលយើងធ្លាប់ឮមករហូត ព្រោះពាក្យបង្រៀនដែលជីតារបស់យើងចូលចិត្តនិយាយញឹកញាប់ និងអាចប្រើបានជាមួយមនុស្សគ្រប់រូប។ យើងសាកល្បងគិតមើលថា នៅពេលមានអាយុ ៤០ឆ្នាំ ខួរក្បាលរបស់អ្នកគង់ប្រជែងជាមួយក្មេងជំនាន់ក្រោយមិនបានទេ។ រឿងដែលអ្នកមានគុណសម្បត្តិនោះគឺជំនាញ និងបទពិសោធន៍ច្រើនក្នុងជំនាញដែលអ្នកកំពុងធ្វើ។ ដូច្នេះចូរផ្តោត និងធ្វើការងាររបស់អ្នកឱ្យបានល្អបំផុតបន្តទៀត។

ឧបមាថាថ្ងៃណាមួយការងាររបស់អ្នកអាចនឹងមកដល់ចំនុចចាប់ផ្តើម ឬធ្លាក់ចុះវានឹងលំបាកបន្តិចដូចជា ពេលមុនអាជីវកម្មចង្ក្រានរីកលូតលាស់ខ្លាំង  តែបន្ទាប់ពីមានហ្គាសមកគ្រប់ដណ្តប់អ្នកធ្វើអាជីវកម្មចង្ក្រានក៏ដួលរលំ និងមិនអាចរកចំណូលបានគ្រប់គ្រាន់ដើម្បីចិញ្ចឹមគ្រួសារបន្តទៀត។ បើសិនជាកើតហេតុបែបនេះចំពោះអ្នកក្នុងវ័យ ៤០ឆ្នាំ អ្នកត្រូវផ្លាស់ប្តូរអាជីវកម្មត្រូវស្រដៀងនឹងអាជីវកម្មលើកមុនដែរ ដោយអ្នកនៅតែអាចប្រើចំណេះដឹង និងបទពិសោធន៍បានខ្លះ វាជាផ្លូវចេញដ៏ល្អបំផុត។

៥. «វ័យ​៥០-៦០ឆ្នាំ អ្នកគួរធ្វើការសម្រាប់មនុស្សជំនាន់ក្រោយ ព្រោះអ្នកជំនាន់ក្រោយនៅក្នុងវ័យនឹងធ្វើការបូកែជាងអ្នក ចូរពឹងផ្អែកលើពួកគេមានសមត្ថភាណ»។ កិច្ចខិតខំប្រឹងប្រែងនេះគឺជាដំណាក់កាលដែលអាចអោយមនុស្សធ្វើការជំនួសអ្នក។​ ការស្គាល់ពីការគ្រប់គ្ករងមនុស្សមានសមត្ថភាពដែលអ្នកគួរប្រើច្រើនបំផុតក្នុងវ័យនេះ»។

៦. «នៅពេលងាយុលើសពី ៦០ ឆ្នាំ ចូរប្រើពេលវេលាសម្រាប់ខ្លួនឯងយ៉ាងពេញលេញ»។ ពេលវេលានោះគឺជាពេលវេលាដែលយើងគួរសម្រាកអោយបានច្រើនបំផុត ដោយលះបង់ការងារគ្រប់យ៉ាង ហើយប្រើជីវិតពោពេញដោយក្តីសុខតាមអ្វីដែលត្រូវការដែលនេះជាជោគជ័យដ៏ល្អបំផុតក្នុងជីវិត។ ការទទួលជោគជ័យគ្រប់រឿងទាំងអស់គឺជារឿងលំបាកមួយប្រសិនបើអ្នកកំពុងស្វែងរកផ្លូវដើម្បីឆ្ពោះទៅរកភាពជោគជ័យនោះ គឺអាចសាកល្បងតាមគំនិតរបស់លោក Jack Ma ហើយភាពជោគជ័យនឹងនៅមិនឆ្ងាយខ្លាំងពេក៕

ប្រភពអត្ថបទ៖ khmernews.me

មតិយោបល់

Trending

Copyright © 2019 ANARCHAK