"អត់ធ្មត់" គឺជាភាពខ្លាំងពិតប្រាកដរបស់បុគ្គលតែត្រូវឈ្នះ
Connect with us

បែបផែនជីវិត

“អត់ធ្មត់” គឺជាភាពខ្លាំងពិតប្រាកដរបស់បុគ្គលដែលត្រូវឈ្នះ

ការអត់ធ្មត់គឺជាភាពរឹងមាំនៃផ្លូវចិត្តដែលយើងឆ្លើយតបនឹងបញ្ហាដែលកើតឡើងចំពោះយើងក្នុងជីវិតប្រចាំថ្ងៃ។ វាជាសមត្ថភាពរបស់យើងក្នុងការទប់ទល់នឹងឧបសគ្គនានាដែលបង្ហាញខ្លួននៅក្នុងដំណើជីវិតមួយនេះ។
ឧទាហរណ៍៖ស្ថានភាពស្រដៀងគ្នាអាចកើតឡើងក្នុងពេលតែមួយចំពោះមនុស្សល្ងង់ពីរនាក់ ប៉ុន្តែដំណោះស្រាយគឺអាស្រ័យលើភាពអត់ធន់របស់ពួកគេត្រូវឆ្លើយតបចំពោះស្ថានភាពទាំងនោះ។

នៅពេលប្រឈមមុខនឹងសោកនាដកម្មឬឧបសគ្គនៅក្នុងជីវិតតើអ្នកដោះស្រាយវាដោយរបៀបណា?
តើអ្នកមានអារម្មណ៍រំជើបរំជួលបន្ទោសអ្នកដទៃឬខ្លួនឯង? ឬក៏អ្នកត្រូវកាត់បន្ថយការឆ្លើយតបរបស់អ្នកហើយមើលទៅលើអ្វីដែលមានលក្ខណៈជាក់ស្តែងជាង?
និយាយអោយចំទៅមនុស្សដែលមានភាពធន់នឹងអារម្មណ៍ពួកគេអាចដោះស្រាយបញ្ហាជីវិតបានប្រសើរ។
មែនហើយជាមួយនឹងការព្យាយាមអត់ធ្មត់អ្នកពិតជាអាចបង្កើតភាពធន់នៃអារម្មន៍របស់អ្នក និងអាចគ្រប់គ្រងលើការឆ្លើយតបរបស់អ្នកចំពោះបញ្ហាប្រឈមក្នុងជីវិត។
១. ចូរព្យាយាមអត់ធ្មត់ ៖ យើងក៏ចាប់ផ្តើមធ្លាក់ចូលទៅក្នុងបញ្ហានៅពេលដែលជីវិតយើងជួបផលប៉ះពាល់ឫបញ្ហាណាមួយដែលយើងមិនអាចគ្រប់គ្រងបាន។ តែពេលខ្លះយើងកត្រូវពង្រឹងស្មារតីដើម្បីទទួលការពិតមួយ។

២. កុំរំពឹងលើភាពឋិតឋេរ ៖ យើងមិនត្រឹមតែត្រូវរៀនទទួលយករបស់ខ្លះដែលមិនអាចគ្រប់គ្រងបានក្នុងជីវិតរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ត្រូវរៀនទទួលយកនូវភាពមិនទៀងទាត់ដែលជាផ្នែកមួយនៃជីវិតផងដែរ។ គ្មានអ្វីឋិតឋេរទេ…ពេលវេលាតែងទៅមុខឥតឈប់ឈរដូច្នេះការផ្លាស់ប្តូរក៏តែងមានគ្រប់វិនាទីក្នុងជីវិតរបស់យើង។ ដូចធម្មជាតិនៅមានបែងចែកប្រាំង-វស្សា…រៀនដើរជាមួយជីវិតដែលមិនប្រឆាំងនឹងវា។

៣. មានក្តីសង្ឃឹម ៖ ក្តីស្ឃឹមគឺជាគន្លឹះក្នុងការបង្កើតភាពអត់ធន់ក្នុងអារម្មណ៍របស់យើង។ ប្រសិនបើយើងមានក្តីសង្ឃឹមយើងនឹងបណ្តុះបាននូវទស្សនវិជ្ជមានក្នុងជីវិត…ជាមួយការជម្នះរាល់បញ្ហានានាដែលកំពុងកើតដើម្បីរត់តាមក្តីស្រមៃដែលយើងគ្រោងទុក្ខ។ ផ្ទុយទៅវិញប្រសិនបើយើងគ្មានសង្ឃឹមឫជំនឿជាក់ យើងទំនងជានឹងទទួលយកបញ្ហាប្រឈមដោយងាយៗហើយគោលដៅក៏មិនខុសពីអំបិលត្រូវទឹក ដោយរំពឹងថាជីវិតតែងតែដំណើរការតាមការពេញចិត្តនឹងរបស់យើងនោះឯង។

៤.អត់ទោសឱ្យខ្លួនឯង ៖ វាមិនងាយស្រួលទេដែលនិយាយថា”មិនអី” ស្រពេលក្នុងជីវិតជួបការលំបាក…តែបើអ្នកមិនអាចអភ័យទោសឱ្យខ្លួនឯងបាន…អ្នកក៏មិនអាចមានអារម្មណ៍នឹងនដើម្បីបន្តដំណើរទៅមុខ…ហើយចុងបញ្ចប់គឺសល់ត្រឹមវិបត្តិផ្លូវចិត្ត។

ច្បាស់ណាស់កាលណាយើងរៀនកាន់តែច្រើនគឺកាន់តែមានកំហុសប៉ុន្តែកំហុសនឹងបង្រៀនយើងអោយកាន់តែរឹងមាំឡើង៕

មតិយោបល់

Trending

Copyright © 2019 ANARCHAK