តម្លៃនៃពាក្យមើលងាយ
Connect with us

បែបផែនជីវិត

តម្លៃនៃពាក្យមើលងាយ

សំឡេងមើលងាយ ជាសំឡេងគ្រោតគ្រាតបំផុត តែក៏ជាសំឡេងតែមួយគត់ដែលយើងត្រូវតែស្ដាប់ដែរ ។ ត្បិតអីវា គឺជាសំឡេងដែលអាចផ្លាស់ប្ដូរជីវិតរបស់យើងបាន ។ បើគេមើលងាយ យើងត្រូវប្រឹង គេកាន់តែមើលងាយ យើងកាន់តែត្រូវប្រឹង ។ ជីវិតរបស់មនុស្សទន់ខ្សោយដូចយើង ប្រាកដជាគេចមិនផុតពីគេមើលងាយមើលថោកទេខ្លះទេ ។ ប៉ុន្ដែប្រសិនបើយើងអាចផ្លាស់ប្ដូរខ្លួនឯងបានល្អប្រសើរជាងនេះ វាអាចនឹងប្រសើរជាងការដែលត្រូវមកអង្គុយខូចចិត្ត ។

គេមើលងាយយើង ជាសេចក្តីទុក្ខរបស់គេ យើងមិនរង្គើចិត្តជាសេចក្ដីសុខរបស់យើង ។ ហេតុផលជីវិតងាយយល់ទេ យើងមិនអាចហាមឃាត់ការគិត ការរិះគន់ ឬរបៀបប្រើចិត្តគំនិតរបស់អ្នកដទៃមកលើយើងបានឡើយ ។ ឱ្យគេមើលងាយចុះ ប្រសិនបើគេមានអារម្មណ៍មិនសុខចិត្តនឹងយើង ។ មនុស្សដែលមើលងាយយើង តាមពិតគួរឱ្យអាណិតជាងយើងទៅទៀត ព្រោះតែខួរក្បាលរបស់ពួកគេកំពុងដុតដោយភ្លើងអវិជ្ជា ដែលធ្វើឱ្យខ្លួនឯងបាត់បង់ក្ដីសុខ ប្រើជីវិតបែបក្ដៅក្រហាយងងឹតងងុលប៉ុណ្ណោះ ។ គេធ្វើអីធ្វើទៅ សំខាន់យើងខ្លួនឯងត្រូវរស់នៅឱ្យបានល្អជាងមុន ។ គេអាចមើលងាយយើង តែយើងមិនត្រូវភ្លេចប្រឹងទេ ៕

ប្រភពអត្ថបទ៖ ប្រាជ្ញាជីវិត

មតិយោបល់

Trending

Copyright © 2019 ANARCHAK