Facebook ប្រាប់គន្លឹះការពារគណនីកុំឱ្យគេ hack ផុយពេក
Connect with us

គួរដឹង

Facebook ប្រាប់គន្លឹះការពារគណនីកុំឱ្យគេ hack ផុយពេក

មួយរយៈចុងក្រោយនេះ Facebook ទទួលរងការវាយប្រហាខ្លាំងណាស់ពីសំណាក់ក្រុមហេកឃើរ ហើយខែមុននេះនៅប្រទេសក្បែរខាងយើង វៀតណាមមានគណនី ៥០លានគណនីបែកធ្លាយទិន្នន័យលេខទូរស័ព្ទ​ដែលមានហានិភ័យខ្ពស់ចំពោះការ​លួច​យកគណនី។ 

ជាមួយគ្នានោះដែរ ខាង​ក្រុមហ៊ុន Facebook ផ្ទាល់ក៏ធ្លាប់បង្ហាញពីរបៀបក្នុងការការពារ​គណនី Facebook កុំឱ្យ​គេហេកបានដោយងាយៗដែរ តាមរយៈវិធីទាំង ៦ខាងក្រោមនេះ៖

១. Password

សម្រាប់ Password នេះខាងក្រុមហ៊ុន Facebook ណែរនាំឱ្យប្រើ Password តែមួយប៉ុណ្ណោះសម្រាប់ Facebook ដោយមិនលាយឡំនឹង​គណនី​បណ្ដាញសង្គម ឬ​លើវេបសាយផ្សេងទៀតទេ ហើយហាមដាច់ខាត​មិនឱ្យនរណាម្នាក់ដឹង​ក្រៅតែពីខ្លួនយើង​នោះទេ។

ក្រុមហ៊ុន Facebook ក៏បានលើកឡើងថា​ Password ដែលសុវត្ថិភាពកុំសរសេរឈ្មោះ ឬពាក្យទូរទៅចូល ធ្វើយ៉ាងណាមិនឱ្យគេទាយបាន។

២. បើកមុខងារ​សុវត្ថិភាពបន្ថែម

មុខងារ​សុវត្ថិភាពបន្ថែមរបស់ Facebook មានដូចជាមុខងារ Two-Factor Authentication ជាដើម ដែលតម្រូវ​ឱ្យមានការ​បញ្ជាក់ពីរតង់មុន​ Log in ចូល អាច​តាមរយៈ SMS ឬ តាមរយៈ App។

៣. ប្រើ Email ដែលសុវត្ថិភាព

មានគណនីច្រើនណាស់នៅខ្មែរយើង​ ដែលបង្កើត​តាមលេខទូរស័ព្ទ ដោយមិនបានភ្ជាប់ជាមួយអ៊ីម៉ែល ហើយការ​មិនភ្ជាប់ជាមួយនឹងអ៊ីម៉ែលនេះ ធ្វើឱ្យម្ចាស់គណនីមានបញ្ហា​មិនតិច​ទេពេល​បាត់ទូរស័ព្ទ ដោយគេអាច​លួច​យកទាំងគណនី Facebook ទៅដែរ។

ហេតុនេះម្ចាស់គណនីគួរភ្ជាប់ជាមួយនឹង អ៊ីម៉ែល ហើយអ៊ីម៉ែលនោះទៀត​សោត​ចាំបាច់ត្រូវ​មានសុវត្ថិភាពខ្ពស់ ហើយភ្ជាប់តែជាមួយនឹង​ Facebook បានហើយ សម្រាប់ផ្លេតហ្វមផ្សេងទៀតភ្ជាប់អ៊ីម៉ែលផ្សេងទៀត។

៤. កុំភ្លេច Log Out ពេលប្រើកុំព្យូទ័រ ឬទូរស័ព្ទគេ

ពេលច្រឡំ Log In តាមទូរស័ព្ទ​គេ ចាំបាច់ណាស់ត្រូវ Log Out ចេញវិញ ក្រែង​មានបញ្ហា​ថ្ងៃក្រោយ​។

ហើយបើនៅឆ្ងាយពីកុំព្យូទ័រ ឬទូរស័ព្ទ​គេ​ ប្រញាប់ Log Out ពីចម្ងាយ​ក៏បានដែរ ដោយគ្រាន់តែចូលទៅកាន់ Settings រួចជ្រើសយក Security and Login ក្រោយមករើសយក Where You’re Logged In ចុច See More ហើយនៅពេលឃើញទូរស័ព្ទឬកុំព្យូទ័រ​គេហើយនោះចុចសញ្ញា ចុច៣ តម្រៀបគ្នា រួចចុច Log Out។

៥. ប្រើកម្មវិធីកំចាត់មេរោគលើកុំព្យូទ័រ

មិនថាអ្នកទាំងអស់គ្នា​ប្រើ Mac OS ឬ Window ទេ Facebook ណែរនាំឱ្យប្រើកម្មវិធីដែលមានអជ្ញាបណ្ណត្រឹមត្រូវ​ដើម្បីកុំឱ្យមេរោគងាយឆ្លងចូល។

៦. ពិនិត្យ​មើលឱ្យច្បាស់មុនចុច ឬដោនឡូតអ្វីមួយ

កុំចេះតែចុចលើលីងមិនស្គាល់ប្រភព ព្រោះអាចជា​កន្លែង​ដែលជនខិលខូចអាច​ហេកចូលគណនីរបស់អ្នកដោយមិនដឹង​ខ្លួន។

ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជាយើង​ក៏មាន​ការិយាល័យ​ឆ្លើយតបប​ន្ទាន់នៃកុំព្យូទ័រដែរ​ ហើយបើមានបញ្ហា​គេហេក អាច​ធ្វើការរាយការណ៍ មកកាន់ CamCERT តាមរយៈសារអ៊ីមែល incident@camcert.gov.kh ប្រសិនបើអ្នកមានបញ្ហាពាក់ព័ន្ធនឹងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន៕

អត្ថបទដោយ៖ ខុន សក្ក័ដា

ប្រភពអត្ថបទ៖ www.business-cambodia.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK