ល្អណាស់! អំឡុង​ខែវិច្ឆិកា​ ឬខែធ្នូ​ខាងមុខ ផ្លូវជាតិ​សំខាន់​ចំនួន​ ២ខ្សែ​ នឹង​ចាប់ផ្តើម​ស្ថាបនា​ឡើងវិញ​ - ANARCHAK
Connect with us

ថ្មីៗ

ល្អណាស់! អំឡុង​ខែវិច្ឆិកា​ ឬខែធ្នូ​ខាងមុខ ផ្លូវជាតិ​សំខាន់​ចំនួន​ ២ខ្សែ​ នឹង​ចាប់ផ្តើម​ស្ថាបនា​ឡើងវិញ​

ភ្នំពេញ​៖ រដ្ឋាភិបាល​តាមរយៈ​ក្រសួង​សា​ធា​ណៈ​ការ​ និង​ដឹកជញ្ជូន​ នឹង​ចាប់ផ្តើម​អនុវត្ត​គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ផ្លូវជាតិ​សំ​ខាន់​ៗចំនួន​ ២ ខ្សែ​ក្នុង​ទំហំ​ទឹកប្រាក់​រាប់​រយ​លាន​ដុល្លារ​អាមេរិក​ នៅ​ចុងឆ្នាំ​ ២០១៩​នេះ​ ខណៈ​គម្រោង​ទាំងពីរ​ត្រូវ​បាន​អនុម័ត​។


១) គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ផ្លូវជាតិ​លេខ​២
គម្រោង​ផ្លូវជាតិ​លេខ២​ និង​លេខ២២​ គ្រោង​នឹង​បើក​ការដ្ឋាន​ធ្វើឡើង​ក្នុង​អំឡុង​ខែវិច្ឆិកា​ ឬខែធ្នូ​ខាងមុខនេះ​ ដោយ​បាន​ត្រៀម​ទឹកប្រាក់​ចំនួន​ទឹកប្រាក់​សរុប​ ៥៦លាន​ ១០ម៉ឺន​ដុល្លារ​ បន្ទាប់ពី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ និង​ធនាគារ​នីហរ័ណ​អាហរ័ណ​កូរ៉េ​ (Export​-Import​ Bank​ of​ Korea​) នៃ​មូលនិធិ​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ (EDCF​) បាន​ចុះ​កិច្ចសន្យា​ជាមួយគ្នា​កា​លពីន្លង​មកនេះ​។


ការ​បើក​ការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ២​ និង​លេខ២២នេះ​ នឹង​ធ្វើឡើង​ក្នុង​អំឡុង​ខែវិច្ឆិកា​ ឬខែធ្នូ​ខាងមុខនេះ​ ដោយ​បាន​ត្រៀម​ទឹកប្រាក់​ចំនួន​ទឹកប្រាក់​សរុប​ ៥៦លាន​ ១០ម៉ឺន​ដុល្លារ​។ក្នុង​នោះ​ថវិកា​គ្រោង​សម្រាប់​ការសាងសង់​ (Civil​ Works​) មាន​ចំនួន​ ៤៣លាន៦សែន១ពាន់​ដុល្លារ​ និង​ថវិកាបម្រុង​ (Cortingencies​) មាន​ចំនួន​ ៨លាន​ ៩ម៉ឺន១ពាន់​ដុល្លារ​។

គម្រោង​នេះ​ ឆ្លងកាត់​រាជធានី​-ខេត្ត​ចំនួន៣រួមមាន​ រាជធានី​ភ្នំពេញ​ ខេត្តកណ្តាល​ និង​ខេត្តតាកែវ​ មាន​ប្រវែង​ផ្លូវ​ជាង​ ៧២គីឡូម៉ែត្រ​ «គម្រោង​ផ្លូវជាតិ​លេខ២​ ចាប់ផ្តើម​ពី​រង្វង់​មូល​តាខ្មៅ​ (ស្ថិត​ក្នុង​ក្រុង​តាខ្មៅ​ ខេត្តកណ្តាល​) ដល់​រង្វង់​មូល​អូរ​ចំបក់​ (ស្ថិត​ក្នុង​ក្រុង​ដូនកែវ​ ខេត្តតាកែវ​) និង​ផ្លូវជាតិ​លេខ២២​ ពី​រង្វង់​មូល​អូរ​ចំបក់​ ដល់​ផ្លូវជាតិ​លេខ៣​ ត្រង់​ផ្សារ​អង្គតាសោម​»។

គម្រោង​នេះ​ ត្រូវ​បាន​បែងចែក​ជា​ ៣កំណាត់​ផ្លូ​វធំៗ​មាន​ដូចជា​ កំណាត់​ទី១​ ចាប់ផ្តើម​ចេញពី​រង្វង់​មូល​តាខ្មៅ​ ដល់​រង្វង់​មូល​ស្ត្រី​បី​កួរស្រូវ​ ដែល​មាន​ប្រវែង​ ៨,៧៤គីឡូម៉ែត្រ​ កំណាត់​ទី២​ ចាប់ផ្តើម​ចេញពី​រង្វង់​មូល​ស្ត្រី​បី​កួរស្រូវ​ ដល់​រង្វង់​មូល​អូរ​ចំបក់​ ដែល​មាន​ប្រវែង​ ៥៣,៨១៩គីឡូម៉ែត្រ​ ស្ថិត​ក្នុង​តំបន់ជនបទ​ និង​កំណាត់​ទី៣​ ចាប់ផ្តើម​ពី​រង្វង់​មូល​អូរ​ចំបក់​ ដល់​ផ្សារ​អង្គតាសោម​ (ផ្លូវជាតិ​លេខ២២​) ដែល​មាន​ប្រវែង​ ៩,៦១១​ គ.ម​ ស្ថិត​ក្នុង​តំបន់ជនបទ​។


២) គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ផ្លូវជាតិ​លេខ​១០

​ផ្លូវជាតិ​លេខ១០ប្រវែង ១៩៣គីឡូម៉ែត្រ​ នឹង​ត្រូវ​បើក​ការដ្ឋាន​សាងសង់​ នៅ​ចុងឆ្នាំ​នេះ​។ ពិធី​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវជាតិ​លេខ១០នេះ​ នឹង​ត្រូវ​ធ្វើឡើង​រួមគ្នា​នឹង​ពិធីសម្ពោធ​ឲ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ៥៥​ ក្រោម​អធិបតី​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ។ ផ្លូវជាតិ​លេខ១០​ មាន​ប្រវែង១៩៣​ គីឡូម៉ែត្រ​ ដែល​តភ្ជាប់​ចេញពី​ស្រុក​សំឡូត​នៃ​ខេត្តបាត់ដំបង​ ទៅ​ខេត្តកោះកុង​ ដោយ​ឆ្លងកាត់​ស្រុក​វាលវែង​ ខេត្តពោធិ៍សាត់​ ។ បើ​តាម​លោក​ ស៊ុន​ ចាន់​ថុល​ គម្រោង​ផ្លូវ​មួយ​ខ្សែ​នេះ​ នេះ​ មាន​សក្ដានុពល​​សម្រាប់​ការ​ដឹកជញ្ជូន​ ហើយ​ទទួល​បាន​ប្រាក់កម្ចី​ពី​រដ្ឋាភិបាល​ចិន​ប្រមាណ​ ១៨៣​ លាន​ដុល្លារ​អាមេរិក​សម្រាប់​ការសាងសង់​៕

ប្រភពអត្ថបទ៖ www.propertyarea.asia

មតិយោបល់

Trending

Copyright © 2019 ANARCHAK