រឿងភាគថៃចោទប្រកាន់ថាខ្មែរចម្លង! តែពេលនេះឃើញភាពយន្តថៃមួយ បានលួចចម្លងយ័ន និងអក្សរខ្មែរទាំងស្រុងទៅប្រើប្រាស់
Connect with us

ថ្មីៗ

រឿងភាគថៃចោទប្រកាន់ថាខ្មែរចម្លង! តែពេលនេះឃើញភាពយន្តថៃមួយ បានលួចចម្លងយ័ន និងអក្សរខ្មែរទាំងស្រុងទៅប្រើប្រាស់

មួយរយៈពេលនេះមានការជជែកវែកញែកគ្នាជាច្រើន ជុំវិញដែលខាងរឿងភាគថៃចោទប្រកាន់មកខ្មែរយើងថាតែងតែលួចចម្លងសាច់រឿងរបស់ពួកគេយកទោថត។ 

ឥឡូវនេះក៏មានគណនីហ្វេសប៊ុកមួយបានបង្ហោះថា រឿងភាគថៃដែលចំណងជើងថា ហិបដាក់វិញ្ញាណ បានលួចចម្លងយ័ន និងអក្សរខ្មេររយកទៅប្រើប្រាស់។ ដោយគណនីហ្វេសប៊ុកឈ្មោះថា Pozz NHa បានបង្ហោះអោយដឹងថា៖

#ខ្សែភាពយន្តថៃរបស់ស្ថានិ៍យទូរទ្សន៍ប៉ុស្តិ៍លេខ10NE31 របស់ប្រទេសថៃ បានថតភាពយន្តភាគរឿង: ហិបដាក់វិញ្ញាណ បានលួចចម្លងយ័ននិងអក្សរខ្មែរទៅប្រប្រាស់។​

ថៃបានលួចចម្លងនេះជាភស្តុតាងយ៉ាងច្បាស់ក្រលែត ខាងក្រោមនេះគឺជាភាពយ័នគាថាខ្មែរ រួមទាំងអក្សររបស់ខ្មែរយើង ១០០%។ ថៃចោទខ្មែរយើងថាចម្លងរឿងគេ ឥលូវនេះថៃបានចម្លងទាំងយ័ន និងអក្សរដែរជារបស់ខ្មេរយើង។

អ្នកណាលួចចម្លងអ្នកណា អ្នកណាលួចរបស់អ្នកណា៕ ​ការពពិតប៉ុណ្ណឹងហើយ បើថៃថាជារបស់គេទៀតចប់ហើយ។

ប្រភព៖ ហ្វេសប៊ុក

មតិយោបល់

Trending

Copyright © 2019 ANARCHAK