កុំបន្តរខ្ជះខ្ជាយពេលវេលាខ្លួនឯង
Connect with us

បែបផែនជីវិត

កុំបន្តរខ្ជះខ្ជាយពេលវេលាខ្លួនឯង

ជីវិតនេះមិនមែនជាការសន្យាទេ…ជីវិតអាចឃោឃៅ ជីវិតអាចកើតទុក្ខជីវិតអាចមិនយុត្តិធម៌ វាអាចប្រៀបបាននឹងការរស់នៅក្នងឋាននរក ប៉ុន្តែវាក៏អាចជារឿងផ្ទុយដែរ។ មានដំណាក់កាលច្រើនណាស់នៅក្នុងជីវិតកំពុងរងចាំយើងទៅសាកល្បង។ អ្នកនឹងមិនសប្បាយចិត្តឡើយប្រសិនបើអ្នកបន្តរស្វែងរកអត្ថន័យអោយជីវិត។ ជីវិតតែងជាសំណេរចោតសួរហើយយើងវិញគឺជាចម្លើយ។ មនុស្សយើងតែងរងទុក្ខដោយសារការរមពឹងខ្ពស់…ពួកយើងតែងយកចិត្តទុកដាក់ពេក យើងធ្វើការវិភាគជ្រុល យើងតែងគិតគូរពេកនិងអោយតម្លៃអ្វីៗខ្លាំងជ្រុល រហូតដល់កម្រិតមួយដែលធ្វើអោយបាក់ទឹកចិត្ត។


យើងតែងកំណត់អត្ថន័យពីជីវិតរបស់យើងតាមរយៈរបស់មួយចំនួនដូចជា លុយ កត្តិយស ការយកចិត្តទុកដាក់រឺក៏អាចជានរណាម្នាក់ រឺអ្វីម្យ៉ាង។ យើងគិតថាយើងកំពុងតែគ្រប់គ្រងជីវិតរបស់ខ្លួនឯង ដោយយករឿងនេះថាជាការចំណេញខ្ពស់មួយ យើងសម្រេចបានសម្ធិផលដ៏ពេញលេញមួយសម្រាប់រឿងទាំងអស់នោះ គឺបេសសកម្មរបស់យើងនៅក្នុងជីវិត។ យើងពិតជាខំយកវាចូលមកក្នុងជីវិតរបស់យើង ហើយបន្ទាប់មកយើងពិតជាសោកសៅដែលធ្វើអោយវាហិនហោចនៅពេលដែលរឿងទាំងនោះមិនបានដំណើការទៅតាមអ្វីដែលយើងគិតថាវាដើរ ដូច្នេះក្នុងករណីភាគច្រើននៃរឿងបែបនេះយើងអាចនឹងត្រូវទទួលខុសត្រូវចំពោះភាពសោកសៅនៃជីវិតរបស់យើង។ ដោយសារតែយើងបានកំណត់លទ្ធភាពនៃជីវិតដែលគ្មានការកំណត់ពិតនោះ ខណៈពេលដែលធ្វើអោយវាវិលជុំវិញតែជម្រើសមួយចំនួនតូច យើងក៏ភ្លេចភាពគ្មានព្រំដែននៃជីវិតហើយបែរជាជ្រើសរើសធ្វើតាមច្បាប់នៃសង្គមរបស់យើង ព្រោះយើងត្រូវបានគេប្រាប់ថាវាជាអ្វីដែលមនុស្សភាគច្រើនធ្វើបានល្អ។

មនុស្សភាគច្រើនមិនខ្វល់ពីជីវិតរបស់អ្នកទេ មនុស្សភាគច្រើនមិនខ្វល់ទេប្រសិនបើជីវិតរបស់អ្នករស់នៅដូចឋានរក មនុស្សភាពច្រើនមិនបានខ្វល់សូម្បីតែបន្តិចចំពោះសុភមង្គលរបស់អ្នក។ កុំទុកជីវិតអ្នកក្នុងដៃអ្នកដទៃព្រោះអ្នកជាមនុស្សតែម្នាក់គត់ដែលនឹងរស់នៅជាមួយផលវិបាកនៃការសម្រេចចិត្តដែលអ្នកបានធ្វើនៅក្នុងជីវិតរបស់អ្នក។

សូមចាប់ផ្តើមមើលឃើញជីវិតនៅក្នុងកម្រិតមួយផ្សេងទៀត វាមិនមានអ្វីខុសជាមួយការជួបប្រទះនឹងបទពិសោធន៍ថ្មីឡើយ ដូច្នេះហើយកុំកំណត់ព្រំដែននៃជីវិតខ្លួនឯងដោយត្រឹមពណ៌មួយ កុំកំណត់ភ្នែករបស់អ្នកដោយមើលទៅទិសដៅតែមួយ កុំដាក់កម្រិតលើអារម្មណ៍របស់អ្នកដោយឆ្លងកាត់បទពិសោធន៍ដូចគ្នា កុំកំណត់សក្តានុពលរបស់អ្នកដោយខ្លាចនូវអ្វីដែលអ្នកមិនធ្លាប់ស្គាល់។ 

ចាប់ផ្តើមសង្កេតមើលរបៀបរស់នៅរបស់អ្នក របៀបគិតរបស់អ្នក ហើយចាប់ផ្តើមបំភ្លឺនូវអ្វីដែលធ្វើអោយអ្នករាំងស្ទះ ចាប់ផ្តើមកសាងមូលដ្ឋានរឹងមាំនៃជីវិតដែលអ្នកត្រូវការ តើមានអ្វីនៅក្នុងគំនិតរបស់អ្នកដែលអ្នកកំពុងស្វែងរក។ នៅពេលដែលអ្នកបានធ្វើវាអ្នកនឹងឃើញថាជីវិតរបស់អ្នកគឺលើសពីបទពិសោធន៍មិនល្អមួយ៕

មតិយោបល់

Trending

Copyright © 2019 ANARCHAK