ត្រឹមនាឡិការដៃចាស់មួយ ឪពុកបានផ្តល់មេរៀនជីវិតដ៏មានតម្លៃដល់កូនប្រុស
Connect with us

បែបផែនជីវិត

ត្រឹមនាឡិការដៃចាស់មួយ ឪពុកបានផ្តល់មេរៀនជីវិតដ៏មានតម្លៃដល់កូនប្រុស

មុននឹងស្លាប់ឪពុកដោះនាឡិកាកញ្ចាស់ឱ្យកូនយកទៅលក់ ដើរសួរគ្រប់កន្លែងសុទ្ធតែឱ្យថោកទាំងអស់ រហូតទៅដល់កន្លែងចុងក្រោយ គេឱ្យថ្លៃកប់ពពក។ និទានខ្លី ៖ ឪពុក​ម្នាក់មុនស្លាប់បានប្រាប់ទៅកូនប្រុសរបស់គាត់ថា “នេះគឺជានាឡិការបស់តាឯងឱ្យពុក ហើយវាមានអាយុជាង ២០០ឆ្នាំហើយ ប៉ុន្តែមុននឹងពុកឱ្យវាទៅកូនឯង កូនត្រូវទៅហាងនាឡិកានៅផ្លូវខាងមុខ ហើយប្រាប់គេថាកូនចង់លក់វា ហើយចាំមើលថាវាមានតម្លៃប៉ុន្មាន”។

កូនប្រុសបានសំដៅទៅហាងនាឡិកា ហើយបន្ទាប់មកកូននោះត្រឡប់ទៅរកឪពុកគាត់វិញ ហើយនិយាយថា “អ្នកទិញនាឡិកាឱ្យថ្លៃ ៥​ ដុល្លារ ដោយសារតែវាចាស់ពេក”។

ឪពុកបន្តនិយាយប្រាប់កូនប្រុសថា “ទៅហាងកាហ្វេជំនួសវិញមើល៎”។ កូនប្រុសបានទៅតាមសម្តីឪពុក បន្ទាប់មកក៏ត្រឡប់មកវិញ ហើយនិយាយថា “គេឱ្យ ៥ ដុល្លារដូចគ្នាពុក”។

ទីបំផុត ឪពុកប្រាប់ទៅកូនប្រុសរបស់គាត់ឱ្យយកនាឡិកាដៃនេះទៅកាន់សារមន្ទីរ និងបង្ហាញវាឱ្យគេឃើញ។ កូនប្រុសបានចេញទៅ ហើយត្រឡប់មកវិញ និយាយទៅឪពុក យ៉ាងដូច្នេះ “ពួកគេហ៊ានឱ្យមួយលានដុល្លារដល់កូនសម្រាប់នាឡិកាចាស់មួយនេះ”។

ឪពុកបានប្រាប់ទៅកូនខ្លួនថា “ពុកចង់ឱ្យកូនដឹងថា ពេលកូននៅចំកន្លែងត្រូវ គឺគេឱ្យតម្លៃកូន ចូរកូនកុំនៅកន្លែងខុស ហើយខឹងគេពេលគេមិនឱ្យតម្លៃ។ អ្នកដែលដឹងតម្លៃរបស់កូន គឺគេលើកសរសើរកូន។ កុំបន្តនៅកន្លែងដែលមិនស័ក្តិសមនឹងកូន។ ត្រូវដឹងពីតម្លៃខ្លួនឯង”៕

ប្រភព ៖ គណនីហ្វេសប៊ុកឈ្មោះ Vagelyn Tumbaga Federico

 

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK