អបអរសាទរ! លោក​ មាស ចន្ថា អ្នកមគ្គុទ្ទេសគំរូឈ្នះពានរង្វាន់ពិភពលោក ក្នុងចំណោមបេក្ខភាព ៤០០០ ​មគ្គុទេ្ទសទេសចរពីជុំវិញពិភពលោក
Connect with us

ថ្មីៗ

អបអរសាទរ! លោក​ មាស ចន្ថា អ្នកមគ្គុទ្ទេសគំរូឈ្នះពានរង្វាន់ពិភពលោក ក្នុងចំណោមបេក្ខភាព ៤០០០ ​មគ្គុទេ្ទសទេសចរពីជុំវិញពិភពលោក

ក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ខេត្តសៀមរាប បានសម្តែងការអបអរសាទរ និងកោតសរសើរចំពោះ លោក​ មាស ចន្ថា ដែលបានឈ្នះពានរង្វាន់ពិភពលោក ជាមគ្គុទ្ទេសក៍ទេសចរល្អបំផុតប្រចាំឆ្នាំ២០១៩​ ពីកម្មវិធីប្រកួតប្រជែងល្បី និងធំកម្រិតពិភពលោក Wanderlust Gold WORLD Tour Guide Award 2019 ក្នុងចំណោមបេក្ខភាព៤០០០​មគ្គុទេ្ទសទេសចរ ដែលបានចូលរួមប្រកួតប្រជែងមកពីជុំវិញពិភពលោក។

ការចូលរួមប្រកួតប្រជែងកម្រិតពិភពលោក លោកមាស ចន្ថា ត្រូវបានជ្រើសរើសដោយភ្ញៀវទេសចរដែលធ្វើដំណើរក្នុងអំឡុងពេល២-៣ខែជាមួយគាត់។ លោក​ មាស​ ចន្ថា ដែលភ្ញៀវទេសចរ​បានហៅគាត់ថា​ លោក​ ជេក (Jack) ជាមគ្គុទ្ទេសក៍ទេសចរណ៏នៅខេត្តសៀមរាប ដែលទទួលបានពានរង្វាន់មាសនេះ ដោយលោកត្រូវបានវាយតំលៃថាមានភាពរួសរាយរាក់ទាក់ មិនមានភាពនឿយហត់ និងមិនមានភាពល្អក់កករជាមួយភ្ញៀវម្តងណាឡើយ។​ ក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ខេត្តសៀមរាប បានលើកឡើងថាជោគជ័យ​នេះបង្ហាញពីមោទនភាពដល់ប្រជាជនកម្ពុជា ក៏ដូចជាមគ្គុទេ្ទសក៍ទេសចរណ៏ ជាកត្តាជម្រុញដ៍មានប្រសិទ្ធភាពបំផុតក្នុងការទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា៕

ប្រភពអត្ថបទ៖ khmernote.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK