រឿងសំខាន់ដែលអ្នកត្រូវធ្វើពេលបាត់កាបូបលុយ!
Connect with us

គួរដឹង

រឿងសំខាន់ដែលអ្នកត្រូវធ្វើពេលបាត់កាបូបលុយ!

កាបូបលុយជារបស់សំខាន់ព្រោះវាមានផ្ទុកលុយ អត្តសញ្ញាណបណ្ណ័ កាតធនាគារ បណ្ណ័បើកបរ និងឯកសារផ្សេងៗដែលអាចយកតាមខ្លួនបាន។ យ៉ាងណាមិញទោះប្រយត្ន័យ៉ាងណាក៏អាចមានការភ្លាត់ស្នៀត ឬចោរលួចបានដែរ ជាពិសេសចំពោះស្រ្តីកម្ពុជាទន់ខ្សោយដែលងាយរងគ្រោះ។ អ្វីទាំង4នេះគឺជារឿងចាំបាច់ដែលអ្នកត្រូវធ្វើភ្លាមៗបន្ទាប់ពីបាត់កាបូប៖

១. ទីមួយ តើអ្នកភ្លេច ត្រូវគេលួច ឬ ច្រឡំដៃ

ពេលខ្លះអ្នកអាចមកធ្វើការហើយភ្លេចយកកាបូបលុយមក ឬ ចូលហាងទិញឥវ៉ាន់ហើយភ្លេចកាន់ចេញ ឬ ច្រឡំដៃទុកចោល។ តែបើមិនមែនទាំងពីរនេះទេ អ្នកប្រហែលជាអាចត្រូវចោរលួច។ ដូចនេះសូមស្វែងរកឲអស់លទ្ធភាព និងប្រាកដក្នុងចិត្តសិនសឹមប្ដឹងប៉ូលីសជាជាងធ្វើឲពួកគេខាតពេល។

២. ខលទៅធនាគារដើម្បីឲពួកគេបិទបណ្ណ័ឥណទានរបស់អ្នកជាប្រញ៉ាប់

បើអ្នកយឺតក្នុងការផ្ដល់ដំណឹងដល់ធនាគារនោះអ្នកអាចនឹងមានគ្រោះធំព្រោះ ពួកចោរ ឬអ្នកដែលរើសបានកាបូបលុយរបស់អ្នកអាចយកកាតនោះទៅដកលុយចាយវាយបានយ៉ាងងាយ។

៣. រាយការណ៍ទៅកាន់អាជ្ញាធរក្នុងតំបន់

បើសិនជាអ្នកបាត់បង់ឬត្រូវចោរលួច អ្នកពុំគួរនៅស្ងៀមនោះទេ គួរប្ដឹងប៉ូលីស ឬដាក់ពាក្យបណ្ដឹងតាមចាប់ចោរកុំឲវាហ៊ានធ្វើបែបនេះម្ដងទៀតនៅថ្ងៃក្រោយចំពោះអ្នកដទៃ។ មិនថានៅកម្ពុជាឬនៅទីណានោះទេ ចោរតែងតែមាន ដូចនេះហើយឲច្បាប់ជាអ្នកចាត់ការ។

៤. ទៅទីស្នាក់ការបណ្ណ័បើកបរ

ធម្មតាទេ បណ្ណ័បើកបរជារបស់ដែលត្រូវការយកតាមខ្លួន ដូចនេះហើយបើរបាត់អ្នកត្រូវប្រញ៉ាប់ទៅធ្វើថ្មី នៅមន្ទីរស្នាក់ការសាធារណៈនិងដឹកជញ្ជូននៅម្ដុំទួលគោក៕

 ប្រភពអត្ថបទ៖ spean-kh.com

មតិយោបល់

ពីនេះពីនោះ38 mins ago

ទប់លែងជាប់​ ទីបំផុត តារាកំប្លែង ជើងចាស់ តាចេក សម្រេចប្រកាសលក់ផ្ទះបន្ទាន់

ពីនេះពីនោះ57 mins ago

ហេតុអ្វីមនុស្សអាក្រក់យ៉ាងនេះ? ដំរីមេនិងកូនក្នុងផ្ទៃ ត្រូវស្លាប់ព្រោះគេដាក់ផាវក្នុងម្នាស់ឲ្យស៊ី

ថ្មីៗ16 hours ago

ត្រូវប៉ាន់ហើយ!​ អ្នកខេត្តកណ្តាលនិងតាកែវ ពេលនេះព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីលេចរូបរាងហើយ….

ថ្មីៗ16 hours ago

រដ្ឋថៃ សម្រេចកាត់បន្ថយពន្ធលើដីធ្លី និង អគារចំនួន៩០% ដើម្បីស្តាសេដ្ឋកិច្ចកំពុងធ្លាក់ចុះដោយសារមេរោគកូវីដ-១៩

បែបផែនជីវិត16 hours ago

អត្ថបទរឿងខ្លី! “បុរសស្បែកខ្មៅរត់តាក់ស៊ី” ផ្តល់តំលៃអប់រំដ៏ជ្រាលជ្រៅរវាងជនជាតិស្បែកខ្មៅ និងស្បែកស!

Trending

Copyright © 2019 ANARCHAK