តើពិតទេមនុស្សដើរលឿនជាមនុស្សខ្វះក្តីសុខ?
Connect with us

គួរដឹង

តើពិតទេមនុស្សដើរលឿនជាមនុស្សខ្វះក្តីសុខ?

តើអ្នកជាមនុស្សប្រភេទមួយណា ជាមនុស្សដើរលឿន ឬជាមនុស្សដើរយឺត?

ថ្មីៗនេះ តាមការសិក្សាមួយបានឱ្យដឹងថា មនុស្សដែលបោះជំហានដើរលឿនៗ ភាគច្រើន គឺជាមនុស្សដែលផ្ដោតខ្លាំងទៅនឹងការបំពេញការងារ គេមិនសូវខ្វល់ដល់អ្វីផ្សេងឡើយ សូម្បីតែពេលសម្រាក លំហែ ដើម្បីផ្ដល់ក្ដីសុខឱ្យខ្លួនឯង។ មនុស្សប្រភេទនេះ ជាមនុស្សដែលផ្ដល់តម្លៃខ្លាំងដល់ពេលវេលា គេតែងគិតថា ពេលវេលាសំខាន់ ពេលវេលាគឺជាការងារ ការចំណាយពេលផ្ដេសផ្ដាស នឹងធ្វើឱ្យគេបន្ទោសខ្លួនឯង ព្រោះតែមិនបានធ្វើកិច្ចការងារជាប្រចាំរបស់គេ។

មនុស្សប្រភេទនេះ កម្រនឹងសម្រាកពីការងារណាស់ គេរវល់ស្ទើរតែ២៤ម៉ោង ​គេជាមនុស្សមមាញឹកបំផុត ក៏ជាមនុស្សគិតច្រើន ខ្វល់ច្រើន បារម្ភច្រើនផងដែរ។ ដូចនេះហើយ សូម្បីតែពេលយប់គេង ក៏គេគេងមិនសូវបានគ្រប់គ្រាន់ដែរ។

ម្យ៉ាងវិញទៀត មនុស្សប្រភេទនេះ រហ័សរហួន ហើយក៏មត់ចត់ មានការប្រុងប្រយ័ត្នខ្ពស់ដូចគ្នា។ គេមិនសូវពឹងពាក់អ្នកដទៃឡើយ ព្រោះតែគេយល់ថា ពឹងអ្នកផ្សេង គឺមិនបានដូចចិត្តគេទេ ព្អ្នកដទៃ ច្រើនតែយឺតយ៉ាវក្នុងការបំពេញនូវកិច្ចដែលគេដាក់ឱ្យ គឺមិនសមាមាត្រនឹងចិត្តឆេវឆាវ ចង់ឆាប់ៗរបស់គេ។

ភាគច្រើននៃមនុស្សដែលដើរលឿនគឺ ផ្ដោតខ្លាំងលើការងារ និងឱ្យតម្លៃខ្លួនឯងខ្ពស់ ពឹងផ្អែកតែលើសមត្ថភាពខ្លួនឯងប៉ុណ្ណេាះ ក៏មិនសូវចេះរអ៊ូរទាំនោះដែរ ព្រោះគេរវល់តែជាមួយការងារ គេហត់នឿយជាមួយការងារហើយ ទើបគេមិនចង់ហត់ចិត្តនឹងរអ៊ូ ឬស្ដីបន្ទោសដាក់អ្នកណា។

មនុស្សប្រភេទនេះ ក៏ជាមនុស្សអាចពឹងពាក់បានដែរ គេក៏ពូកែយកអាសារអ្នកដទៃ ជាមនុស្សមានទឹកចិត្ត អាចជួយបំពេញកិច្ចការ ឬពិភាក្សាយោបល់បានយ៉ាងល្អ។ គេជាមនុស្សសុទិដ្ឋិនិយម មានគំនិតច្នៃប្រតិដ្ឋ មានគំនិតទូលំទូលាយ ជួយអ្នកដទៃ មិនដែលចង់បានអ្វីមកវិញទេ ជាហេតុធ្វើឱ្យគេ ក្លាយជាមនុស្សម្នាក់ដែល ច្រើនតែធ្វើគុណបានទោស ជួយអ្នកដទៃ មិនសូវជាបានគុណត្រឡប់វិញឡើយ។ នេះហើយ ក៏ជាផ្នែកដែល ធ្វើឱ្យបុគ្គលប្រភេទនេះ រស់នៅមិនសូវជាមានក្ដីសុខ សុភមង្គលក្នុងជីវិត ព្រោះគេមិនសូវចូលចិត្តបង្កើតមិត្តច្រើនទេ ព្រោះជួបតែមនុស្សកុហក បោកប្រាស់ កេងចំណេញ ចឹងហើយ ទើបគេច្រើនតែនៅម្នាក់ឯង សម្ងំតែជាមួយនឹងការងារតែប៉ុណ្ណោះ៕

ប្រភពអត្ថបទ៖​ www.sadlife.me

ពីនេះពីនោះ12 hours ago

ឆ្កួតពេកហើយ! និស្សិតអាមេរិក ភ្នាល់គ្នាដាក់លុយ ដោយធ្វើពិធីជប់លៀងជាមួយអ្នកជំងឺកូវីដ បើនរណាកើតកូវីដមុនអ្នកនោះជាអ្នកឈ្នះ

ពីនេះពីនោះ15 hours ago

ទោះតែងខ្លួនសាមញ្ញតែអ្នក​ម្តាយ​ថ្មីថ្មោង តូតា កាន់តែស្អាតខ្លាំង ទោះកំពុងពរពោះ

ពីនេះពីនោះ18 hours ago

ចោរហារយមិនស្គាល់បាបបុណ្យ !លួចយកព្រះពុទ្ធបដិមាចំនួន១៤អង្គក្នុងវត្តព្រៃច្បារ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

ពីនេះពីនោះ19 hours ago

រាជរដ្ឋាភិបាលអនុញ្ញាតឱ្យអាជីវកម្ម ហាង​ខារ៉ាអូខេ KTV និងមក្លឹបកម្សាន្ត ប្រែក្លាយទៅជាភោជនីយដ្ឋាន

ថ្មីៗ23 hours ago

ត្រូវប៉ាន់ហើយ! ផ្សារ​ទំនើប​ខ្នាត​យក្ស​ ៣ នឹង​ប្រកួត​ប្រជែង​គ្នា​នៅ​តំបន់​ផ្លូវ ៦០​ម៉ែត្រ​ ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK