បើចង់ឲ្យប្រាក់ខែចាយគ្រប់ គួរកុំរំលងវិធីសាស្ត្រទាំងនេះ
Connect with us

គួរដឹង

បើចង់ឲ្យប្រាក់ខែចាយគ្រប់ គួរកុំរំលងវិធីសាស្ត្រទាំងនេះ

អ្នកតែងនិយាយថា ប្រាក់ខែចាយមិនដែលគ្រប់ ហើយប្រាក់ក៏ចាយមិនដែល សល់មិនដឹងពេលណាមានដូចគេ? បើនិយាយទៅការសន្សំប្រាក់វាមិនងាយ ស្រួលដូច ការចាយប្រាក់នោះទេ តែបើទោះជាយ៉ាងក្តី ក៏ការសន្សំប្រាក់វាជា ប្រយោជន៍មួយ ដែលអាចជួយអ្នកឱ្យដោះទាល់បានខ្លះដែរ។ហើយខាងក្រោមនេះ ជាវិធីសាស្ត្រមួយចំនួនសម្រាប់ឱ្យអ្នកទុកគ្រាន់ ជាគំនិតខ្លះៗ៖

១ លុយរាយ

ជាទូទៅពេលដែលអ្នកទិញអ្វីម្យ៉ាងរមែងទទួលបានប្រាក់អាប់មកវិញ ដូចជា ៥០០៛ ឬ ១០០០៛។ អ្នកត្រូវចាំថាខ្វះ ១០០៛ ក៏មិនអាចមាន ១០,០០០៛ បានដែរ ដូចនេះហើយអ្នកត្រូវចេះឱ្យតម្លៃលើប្រាក់បន្តិចបន្តួចនេះ។ ហើយរៀងរាល់ពេលដែលអ្នកទទួលបានប្រាក់បន្តិចបន្តួចបែបនេះ អ្នកគួរ តែយកលុយរាយទាំងនោះ ទៅទុកកន្លែងណាមួយដើម្បីសន្សំ និងរៀងរាល់ ១ទៅ ២ខែ ត្រូវយកវាមករាប់ម្តង នោះអ្នកនឹងឃើញថាវាមិនមែនជាចំនួនលុយរាយទៀតទេ។

២ កំណត់ការចាយវាយប្រចាំសប្ដាហ៍ ឬខែ

សម្រាប់យុវជនខ្មែរ ក្បួននេះមិនសូវជានិយមប៉ុន្មានទេ ហើយក៏មិនសូវយក ចិត្តទុកដាក់ពីការកត់ត្រាចំណាយរបស់ខ្លួនដែរ។ ប៉ុន្ដែវិធីសាស្រ្តនេះពិតជាល្អខ្លាំងណាស់ សម្រាប់ជាការក្រើនរំលឹកថា អ្នកបានចាយអស់ប៉ុន្មាន ចំណាយលើអ្វីខ្លះ ជាជាងមិនដឹងបាតលុយ ទៅណា។

៣ បែងចែកលុយសម្រាប់គ្រាអាសន្ន

អ្នកមិនអាចទាយទុកមុនថា ស្អែកនឹងទៅជាបែបណានោះទេ។ ពេលខ្លះប្រាក់របស់អ្នកពេលនេះអាចត្រឹមតែមួយចាយគ្រប់ប៉ុណ្ណោះ ដូចនេះហើយការបង្កើតប្រាក់សន្សំសម្រាបការចាំបាច់ណាមួយវាជារឿងល្អបំផុតសម្រាប់អ្នក៕

អត្ថបទ៖ បូ ទីន

ប្រភពអត្ថបទ៖ business-record.com

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK