សុភាសិតអាហ្វ្រិក៖ ធ្វើឲ្យមនុស្សយល់កាន់តែច្បាស់ពីតម្លៃនៃការយកឈ្នះខ្លួនឯង
Connect with us

បែបផែនជីវិត

សុភាសិតអាហ្វ្រិក៖ ធ្វើឲ្យមនុស្សយល់កាន់តែច្បាស់ពីតម្លៃនៃការយកឈ្នះខ្លួនឯង

មានសុភាសិតអាហ្វ្រិកមួយនិយាយថា៖ នៅពេលដែលគ្មានសត្រូវនៅខាងក្នុង សត្រូវនៅខាងក្រៅក៏មិនអាចធ្វើបាបអ្នកបានដែរ។ នៅពេលដែលអ្នកបដិសេធមិនឲ្យមានការសង្ស័យណាមួយចូលមកក្នុងគំនិតអ្នកបាន…ចឹងគ្មានការសង្ស័យពីអ្នកដទៃណាម្នាក់ មកធ្វើឲ្យការវិនិច្ឆ័យរបស់អ្នកមានភាពអ៊ាប់អួរឡើយ។ នៅពេលដែលអ្នកបង្កើតគំនិតដ៏រឹងមាំមួយ គ្មាននរណាម្នាក់អាចឈ្នះអ្នកដោយសារសម្តីរបស់ពួកគេទេ។ នៅពេលដែលអ្នកជឿជាក់លើខ្លួនឯង អ្នកមិនត្រូវការអ្នកផ្សេងមកជឿជាក់លើអ្នកទៀតនោះទេ។ ព្រោះអ្នកផ្សេងមិនអាចនិយាយបានទេថាអ្នកនឹងបានក្លាយទៅជានរណា គឺមានតែអ្នកប៉ុណ្ណោះដែលអាចនិយាយវាបាន មានតែអ្នកទេដែលអាចសម្រេចវាបាន ហើយអ្នកគឺជាអ្នកបង្កើតជោគវាសនាខ្លួនឯងដោយផ្ទាល់។


បញ្ហាប្រឈមមុខធំបំផុត និងឧបសគ្គធំបំផុត…មនុស្សណាម្នាក់ក៏ត្រូវប្រឈមមុខជាមួយការសង្ស័យរបស់ខ្លួនឯង ការភ័យខ្លាចរបស់ខ្លួន និងមានការគិតផ្ទាល់ខ្លួន។ ប្រសិនបើអ្នកចង់រស់នៅក្នុងក្តីស្រមៃរបស់អ្នក! អ្នកគឺត្រូវប្រយុទ្ធដើម្បីវា! អ្នកនឹងត្រូវប្រយុទ្ធក្នុងការប្រយុទ្ធដ៏អស្ចារ្យបំផុតក្នុងជីវិតរបស់អ្នក អ្នកនឹងត្រូវប្រយុទ្ធជាមួយសត្រូវដែលនៅផ្នែកខាងក្រៅ មនុស្សដែលមិនបានជឿជាក់អ្នក មនុស្សដែលបានធ្វើខុសចំពោះអ្នក មនុស្សដែលធ្វើអោយអ្នកធ្លាក់ចុះ អ្នកនឹងត្រូវប្រយុទ្ធប្រឆាំងជាមួយសត្រូវដែលជិតស្និទ្ធ មនុស្សដែលនៅជិតអ្នកតែអាចធ្វើខុសចំពោះអ្នក ឫប្រហែលជាអ្នកគិតថាមិនអាចជឿលើខ្លួនឯងបាន។ មនុស្សដែលចង់បានអ្វីដែលល្អបំផុតសម្រាប់អ្នក ប៉ុន្តែគំនិតនៃការគាំទ្ររបស់ពួកគេគឺដើម្បីរំលឹកនិងដាស់តឿនអ្នកនូវអ្វីដែលមិនអាចធ្វើបាន ឫមិនគួរព្យាយាម។

ប៉ុន្តែអ្វីដែលអាក្រក់បំផុតនោះគឺសត្រូវខាងក្នុង អ្នកនឹងត្រូវច្បាំងជាមួយអ្វីដែលមើលទៅហាក់បីដូចជាកងទ័ពនៅក្នុងខួរក្បាលរបស់អ្នក កងទ័ពនៃការសង្ស័យ ភាពភ័យខ្លាចនៃការបរាជ័យ ភាពភ័យខ្លាចនៃការវាយតម្លៃ ភាពខ្វះខាតនៃជំនឿ។
សំលេងនៅខាងក្នុងក្បាលបាននិយាយថា៖ «ខ្ញុំមិនល្អគ្រប់គ្រាន់ ខ្ញុំគ្មានតម្លៃ ខ្ញុំចង់ធ្វើរឿងទាំងនេះតែខ្ញុំមិនអាច ខ្ញុំចង់ផ្តល់អ្វីទៅដល់មនុស្សខ្ញុំស្រលាញ់ប៉ុន្តែខ្ញុំមិនអាច ខ្ញុំមិនសមតម្លៃនៃសេចក្តីស្រលាញ់ទេ ខ្ញុំគ្មានថ្ងៃនឹងធ្វើរឿងនេះបានទេ ខ្ញុំអស់សង្ឃឹមណាស់ ខ្ញុំព្យាយាមគ្រប់យ៉ាងហើយ ពិភពលោកនេះគឺប្រឆាំងនឹងខ្ញុំ គ្មាននរណាម្នាក់ជឿលើខ្ញុំទេ ជីវិតរបស់ខ្ញុំគឺអត់តម្លៃនឹងអោយខ្ញុំរស់នៅបន្តរទេ…» មិនមានការឈឺចាប់ណាដែលអាចប៉ះពាល់ដល់អ្នកបានទេក្រៅពីសត្រូវនៅខាងក្នុងខ្លួនអ្នក គំនិតផ្ទាល់ខ្លួនរបស់អ្នកនឹងធ្វើអោយអ្នកឈឺចាប់កាន់តែខ្លាំង ជាងអ្នកណារឺអ្វីទាំងអស់ ពួកវាអាចប្រដូចទៅនឹងភេវរករដែលរស់នៅក្នុងព្រលឹងអ្នក ប៉ុន្តែនៅពេលដែលអ្នករៀនគ្រប់គ្រង និងដឹកនាំចិត្តគំនិតរបស់ខ្លួនអ្នកបាន អ្នកអាចដឹកនាំសំលេងខាងក្នុងនោះដើម្បីធ្វើការអោយអ្ន្នកបាន ប្រសើរជាងអោយវាប្រឆាំងនឹងអ្នក អ្នកធ្វើអោយវាដំណើរការសម្រាប់អ្នកដោយបង្កើតអនាគតដ៏ទាក់ទាញមួយ អនាគតមួយដែលអ្នកនឹងមានមោទនភាពក្នុងពេលសម្រេចបាន មោទនភាពក្នុងការរស់នៅឆ្លងកាត់វា។


អ្នកធ្វើបែបនេះដោយមិនត្រឹមតែមានគោលដៅប៉ុណ្ណោះទេ ប៉ុន្តែជាគោលដៅដែលមានអត្ថន័យ គោលដៅដែលធ្វើឲ្យអ្នករំភើបក្នុងការភ្ញាក់នៅពេលព្រឹក។ អ្នកធ្វើបែបនេះដោយការស្វែងយល់ពីគោលបំណងពិតនៅក្នុងជីវិត តើអ្នកកំពុងធ្វើអ្វីទាំងអស់នេះដើម្បីអ្វី? នៅពេលដែលអ្នកដឹងរឿងទាំងនេះហើយ នៅពេលដែលអ្នកធ្វើការដោយខ្លួនឯងជាប្រចាំអ្នកអាចធ្វើអោយសំលេងនៅក្នុងខួរក្បាលរបស់អ្នកនោះស្ងាត់បាន អ្នកអាចមានអារម្មណ៍ល្អគ្រប់គ្រាន់ ពីព្រោះអ្នកគឺល្អគ្រប់គ្រាន់ ប៉ុន្តែវាពិតជាមានការប្តេជ្ញាចិត្ត បេ្តជ្ញាចិត្តនៃការអនុវត្តប្រចាំថ្ងៃដើម្បីធ្វើការលើខ្លួនឯង។ កាត់ចេញនូវអ្វីដែលអ្នកចំណាយពេលច្រើនទៅលើហើយវាមិនមានអ្វីល្អសំរាប់ជីវិតរបស់អ្នក ហើយជំនួសវាដោយការងារប្រចាំថ្ងៃលើអ្នក ផ្តល់អំណាចដល់ខ្លួនឯង ហើយរៀបចំជីវិតរបស់អ្នកដើម្បីជ័យជំនញ៕

មតិយោបល់

ពីនេះពីនោះ2 hours ago

សាហាវណាស់! ប្តីដែលលួចទៅការប្រពន្ធថ្មីស្ងាត់ៗ គឺធ្លាប់ប្រើអំពើហិង្សា និងគំរាមអារក សម្លាប់ប្រពន្ធ ហើយថែមទាំងចោទប្រពន្ធថាលួចលុយចំនួន…(មានវីដេអូ)

ពីនេះពីនោះ2 hours ago

រំភើបស្ទើរស្រក់ទឹកភ្នែក! ពេលនេះ កីឡាការិនីតេក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី ដណ្តើមបានមេដាយមាសជូនជាតិហើយ ក្រោយឈ្នះម្ចាស់ផ្ទះហ្វីលីពីន (មានវីដេអូ)

ពីនេះពីនោះ7 hours ago

ព្រោះតែជំងឺបាក់ទឹកចិត្ត ធ្វើឲ្យកូនខ្មែរដ៏ពូកែមួយរូបមានសតិមិនល្អ និងធ្លាក់ខ្លួនជាអ្នកសុំទាន តែគាត់នៅតែរក្សាទ្រឹស្តីល្អៗ និងនិយាយភាសាបរទេសបានល្អដដែល (មានវីដេអូ)

ពីនេះពីនោះ8 hours ago

ជួយស៊ែរលើកទឹកចិត្ត និងជូនពរដល់ កីឡាការិនីកម្ពុជា ស៊ន សៀវម៉ី ដែលត្រូវប្រកួតជាមួយកីឡាការិនីវៀតណាម នៅវេលាម៉ោង…

ថ្មីៗ20 hours ago

ជួយគាំទ្រ! ងាកមកប្រើទុយោបំពង់ឫស្សី ១ដើមត្រឹមតែ១០០រៀល រួមគ្នាកាត់បន្ថយផ្លាស្ទិកដើម្បីបរិស្ថាន

Trending

Copyright © 2019 ANARCHAK