កូនខ្មែរត្រូវដឹង! ចម្លាក់ធ្វើអំពីថ្មនៅក្នុងស្ទឹង ក្បាលស្ពាន (សហស្រលិង្គ) កសាងដោយ ព្រះបាទសូរ្យវរ្ម័នទី ១..
Connect with us

គួរដឹង

កូនខ្មែរត្រូវដឹង! ចម្លាក់ធ្វើអំពីថ្មនៅក្នុងស្ទឹង ក្បាលស្ពាន (សហស្រលិង្គ) កសាងដោយ ព្រះបាទសូរ្យវរ្ម័នទី ១..

ក្បាលស្ពានមានចម្ងាយ ៥០ គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប និងប្រហែល ១៧-១៨ គីឡូម៉ែត្រ ពីប្រាសាទបន្ទាយស្រី កន្លែងនេះត្រូវបានគេស្គាល់ថាជាជ្រលងនៃលិង្គ ១០០០, និងមានផ្លូវឡើងភ្នំប្រវែង ១៥០០ ម៉ែត្រ (ពីក្រោមឡើងទៅលើភ្នំ)។ កន្លែង​នេះមានចម្លាក់ធ្វើអំពីថ្មនៅក្នុងស្ទឹង និងជុំវិញស្ទឹងក្បាលស្ពាន ចម្លាក់ទាំងនោះភាគច្រើនសាងឡើងពីសតវត្សទី ១១ នៃគ្រិស្តសករាជ។ ក្បាល​ស្ពាន​ត្រូវ​បាន​ស្ថាបនា​ឡើង​ដោយ​ ព្រះបាទសូរ្យវរ្ម័នទី ១, និងស្ថាបនារួចជាស្ថាពរដោយ ព្រះបាទឧទយាទិត្យវរ្ម័នទី ២។

ប្រជាជនមានជំនឿ ដោយសារគេយល់ថា ទឹកដែលហូរតាមទីនេះគឺជាប្រភពនៃការចម្រុងចម្រើនននិងត្រជាក់ត្រជុំ ហើយម្យ៉ាងទៀតយកទៅប្រើការក្នុងកសិកម្មផង គេបានឆ្លាក់លិង្គរាប់រយដែល​ស្នង​ ព្រះឥសូរ នៅតាមបាតស្ទឹង ចាប់ពីខាងជើងផែ្នកខាងលើនៃស្ពានថ្មធម្មជាតិ ចុះមកក្រោមរហូតដល់ទឹកធ្លាក់ មានប្រវែង ១៥០ ម៉ែត្រ។ ដូចេ្នះហើយបានជាសិលាចារឹក សំស្រ្កឹត ហៅទីនេះថា «សហស្រលិង្គ» (លិង្គ១០០០)។

មោះ: ក្បាលស្ពាន (សហស្រលិង្គ)
រជ្ជកាល: ព្រះបាទសូរ្យវរ្ម័នទី ១, ព្រះបាទឧទយាទិត្យវរ្ម័នទី ២
កាលបរិច្ឆេទ: សតវត្សទី ១១ (១០០២-១០៥០ សូ.វ.ទី១ / ១០៥០-១០៦០ ឧ.យ.វ.ទី២)
ឧទ្ទិសថ្វាយ: ព្រះសិវៈ, ព្រះវិស្ណុ
ស្ថាបត្យកម្ម: បាពួន
ទីតាំង: សៀមរាប៕

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmer-media

ផ្តល់សិទ្ធិដោយ៖ den-sharing

មតិយោបល់

Trending

Copyright © 2019 ANARCHAK