អរគុណចំពោះទឹកចិត្ត ! ដើម្បីសម្អាត​ទឹក​កខ្វក់ក្នុងរាជធានីភ្នំពេញ ជប៉ុន​បានផ្តល់​កម្ចី​ឥតសំណង​ជាង ២៥ លាន​ដុល្លារដល់​កម្ពុជា
Connect with us

ថ្មីៗ

អរគុណចំពោះទឹកចិត្ត ! ដើម្បីសម្អាត​ទឹក​កខ្វក់ក្នុងរាជធានីភ្នំពេញ ជប៉ុន​បានផ្តល់​កម្ចី​ឥតសំណង​ជាង ២៥ លាន​ដុល្លារដល់​កម្ពុជា

ជប៉ុន​នឹង​ផ្តល់ជំនួយ​ឥតសំណងដល់​កម្ពុជា​ចំនួន​ជាង ២ ពាន់លានយ៉េន ដែល​ស្មើនឹង​ប្រមាណជាង ២៥ លាន​ដុល្លារ ដើម្បី​យក​មក​អភិវឌ្ឍគម្រោង​ប្រព័ន្ធ​បង្ហូរ​ទឹកកខ្វក់ក្នុង​រាជធានីភ្នំពេញ។

ហិរញ្ញប្បទានឥតសំណង​ជាង ២៥ លានដុល្លារ​នេះ នឹង​ត្រូវ​ចុះហត្ថលេខាលើ​លិខិត​ប្តូរសារក្រោម​វត្តមានឯកឧត្តម​ ប្រាក់ សុខុន ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាកម្ពុជា ដែល​នឹង​ធ្វើឡើង​នៅថ្ងៃ​ទី ០៣ តុលា ឆ្នាំ ២០១៩ ស្អែក​នេះ នៅ​ទីស្តីការ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ។

តាមរយៈ​ហិរញ្ញប្បទាន​ឥតសំណង​នេះ ជប៉ុន​នឹង​សាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹក​កខ្វក់​ មុន​នឹង​បង្ហូរ​ចូល​ក្នុង​បឹជើងឯក ភាគខាងត្បូង​រាជធានីភ្នំពេញ៕

ផ្តល់សិទ្ធិដោយ៖ angkorpost

មតិយោបល់

Trending

Copyright © 2019 ANARCHAK