ស៊ឺ ម៉ាអ៊ី៖ «ចេះប្រើពាក្យពិរោះមានអ្វីអស្ចារ្យ ចេះមើលកាលៈទេសៈទើបជាមនុស្សកំពូល»
Connect with us

បែបផែនជីវិត

ស៊ឺ ម៉ាអ៊ី៖ «ចេះប្រើពាក្យពិរោះមានអ្វីអស្ចារ្យ ចេះមើលកាលៈទេសៈទើបជាមនុស្សកំពូល»

រឿងប្រវត្ដិសាស្ត្រចិន នគរទាំង៣ ឬសាមកុក នៅតែជារឿងដែលពេញនិយមនៅក្នុងស្រទាប់អ្នក​សិក្សា និងអ្នកនយោបាយកម្ពុជាយកមករំលឹក។ នេះក៏ដោយសារតែសាច់រឿងពោរពេញទៅ​ដោយ​ការ​ប្រើប្រាស់នូវល្បិចកល និងយុទ្ធសាស្ត្រ ជាពិសេសគឺភាពលេចធ្លោរបស់តួអង្គដែលសុទ្ធសឹង​តែ​ជា​​​អ្នកមានសមត្ថភាព។

ជាក់ស្ដែងតួអង្គស៊ឺ ម៉ាអ៊ី ដែលត្រូវបានគេស្គាល់ថាជាដៃគូតែមួយគត់ក្នុងការតតាំងជាមួយនឹងជូ កឺ​លៀង​បាន។ ការប្រើប្រាស់ល្បិច និងយុទ្ធសាស្ត្រគឺមិនចាញ់ជូ កឺលៀងប៉ុន្មាននោះទេ។ ដោយឡែក​លោក​ធ្លាប់​លើកឡើងថា មនុស្សដែលចេះប្រើពាក្យពិរោះមានអ្វីអស្ចារ្យ ចេះមើលកាលៈទេសៈ​ទើ​ប​ជា​​​មនុស្ស​កំពូល​។ នៅត្រង់ចំណុចនេះ លោ​ក​ចង់បង្ហាញពី​ទស្សនៈ​មួយ​ដែល​ថាម​នុស្ស​ដែល​ពូកែ​អែប​អប ឬ​ពូកែយកចិត្ត គ្មានសមត្ថភាពធ្វើការងារ ទទួលតម្លៃតាមរយៈតែការវាយអែបស៊ីអប នោះ​គ្មាន​អ្វី​ដែល​អស្ចារ្យនោះទេ តែមនុស្សដែលលោកចាត់ទុកថាជាមនុស្សដែលគួរឲ្យខ្លាច និង​អស្ចារ្យ​បំផុត​នោះគឺ មនុស្សដែលពូកែមើលកាលៈទេសៈ និងចង់បទបែនបានគ្រប់ស្ថានការណ៍។ ជាក់ស្ដែង​ដូច​លោក​​ខ្លួនឯងផ្ទាល់ ប្រសិនបើអ្នកបានទស្សនារឿងនេះ នោះអ្នកនឹងឃើញថាស៊ឺ ម៉ាអ៊ីនេះ ជា​មនុស្ស​ដែល​មានសមត្ថភាពម្នាក់ និងពូកែលាក់គំនួចបំផុត។

កាលពីដំបូងឡើយលោកមិន​ចូលបំរើ​រាជការ​​នោះ​ទេ​​ ដោយលោកនៅអត់ធ្មត់ស្ទួចត្រីដោយសន្ទួចអត់ផ្លែរហូតដល់ពេលដែល រាជការ​ត្រូវ​កា​​រមនុស្ស​ទើប​លោក​ចូលដោយមិនបាច់ហៅ។​ ការធ្វើបែបនេះ គឺអាច​ឲ្យលោក​ធ្វើធំបាន​យ៉ាង​លឿន​​​​​​បំផុត​។ មួយវិញទៀត ឆាវ ភី ដែលជា​កូនរបស់​ឆាវឆាវផ្ទាល់​ក៏ជាមនុស្សដែ​លពូកែ​លាក់​ក្រចក​ផង​ដែរ។ ឆាវ​ ភីជាមនុស្សដែលចេះមើលអ្នកមានសមត្ថភាព ចេះរត់រកជំនួយ និងជាមនុស្សដែល​ចេះប​ទ​បែន។ ដោយមានការជ្រោមជ្រែងពីស៊ឺ ម៉ាអ៊ីផ្ទាល់ ឆាវ ភី បានឡើងសាយរាជ្យជាស្ដេច។ ក្រោយម​ក ដោយ​មើលឃើញរាជការចាប់ផ្ដើមទន់ខ្សោយ គ្រួសារស៊ឺ ម៉ាអ៊ី ចាប់ផ្ដើមប្រើជំនាញ​របស់​ខ្លួន​វាយយ​ក​ទឹកដី និងគ្រប់គ្រងដែនដីទាំងមូលដោយគ្រួសារស៊ឺម៉ា។

ជារួមមក មនុស្សដែលពូកែប្រើយុទ្ធសាស្ត្រជាមនុស្សដែលពូកែមើលកាលៈទេសៈបំផុត។ ពួកគេត្រូវ​ដឹងថាពេលណាដែលគួរបញ្ចេញសមត្ថភាព និងពេលណាដែលត្រូវចាប់យកឳកាស ពោលគឺមិនត្រូវ​ធ្វើអ្វីផ្ដេសផ្ដាសឥតប្រយោជន៍នោះទេ៕

អត្ថបទដោយ៖ ឡាយ ឧត្ដម

ប្រភពអត្ថបទ៖ www.doctor-business.asia

មតិយោបល់

Trending

Copyright © 2019 ANARCHAK