មកដឹងពិវិធីកាត់ប្លង់ដីដោយខ្លួនឯង មិនចាំបាច់ពឹងអ្នករត់ការ នាំឱ្យអស់លុយច្រើន
Connect with us

គួរដឹង

មកដឹងពិវិធីកាត់ប្លង់ដីដោយខ្លួនឯង មិនចាំបាច់ពឹងអ្នករត់ការ នាំឱ្យអស់លុយច្រើន

ដំណើរការនៃ​ការ​កាត់​ប្លង់ដី (​អចល​ន​ទ្រ​ព្យ​) ផ្ទេរ​កម្មសិទ្ធិ​ពី​ម្ចាស់​ដី​ដើម មក​ឈ្មោះ​អ្នកទិញ ហើយ​អ្នក​មិន​ចង់​ចំណាយប្រាក់​ច្រើន​ក្នុង​ការស្នើរ​សុំ​ភ្នាក់ងារ​សុរិយោដី​អោយ​ជួយ​រត់​ការអោយ​។ ករណី​នេះ​ចំពោះតែ​ប្តី​ប្រពន្ធ ជា​ម្ចាស់​ដី ដែល​មាន​ជីវិត​រស់នៅ​តែ​ប៉ុណ្ណោះ​។ ចំពោះ​ដំណើ​រកា​រវិ​ញ គឺ​មាន​ដូចតទៅ​៖​

១.​អ្នក​ទិញ​ត្រូវ​នាំ​ម្ចាស់​ដី​ដើម​ទាំង​ប្តី​ប្រពន្ធ និង​សាក្សី​ម្នាក់ ដោយ​ភ្ជាប់​ជាមួយ (​ប្លង់ដី​ច្បាប់ដើម អត្តសញ្ញាណប័ណ្ណ ឬ​សំបុត្រកំណើ​ត និង​សៀវភៅ​គ្រួសារ​ថត​ច​ម្ល​ង រួមទាំង​អត្តសញ្ញាណប័ណ្ណ​អ្នក​ទិញ ទៅ​ទីស្នាក់ការ​សុរិយោដី​ស្រុក ដើម្បី​បំពេញ​លិខិត​លក់​ផ្តាច់ ឯកសារ​ផ្ទេរ​សិទ្ធិ រួច​ផ្តិតមេដៃ​យល់​ព្រម​ទាំងអស់គ្នា​។ បុគ្គលិក​សុរិយោដី​ស្រុក​ជា​អ្នក​បំពេញ​លើ​ឯកសារ​ពាក់​ព័​ន្ធ​ទាំងអស់​នេះ​។​

​២.​ក្រោយពី​បំពេញ​លើ​លិ​ខិត​លក់​ផ្តាច់ ឯកសារ​ផ្ទេរ​សិទ្ធិ និង​ផ្តិតមេដៃ ចំពោះមុខ​បុ​ក្គ​លិ​ក​សុរិយោ​ដៃ​រួច​។ បន្ទាប់មក​ម្ចាស់​ដី ឬ​អ្នក​ទិញ​ត្រូវយក​លិ​ខិត​លក់​ផ្តាច់ ប្លង់ដី​ច្បាប់ដើម និង​ឯកសារ​ផ្ទេរ​សិទ្ធិ ទៅ​ជួប​មេភូមិ​ដើម្បី​សុំ​ហត្ថលេខា​ពីគាត់ រួច​យក​ជួប​មេ​ឃុំ​ដើម្បី​សុំ​ហត្ថលេខា បោះត្រា (​មេភូមិ និង​មេ​ឃុំ​មាន​សិទ្ធិ​ហត្ថលេខា និង​បោះត្រា​តែ​លើ​លិ​ខិត​ផ្ទេរ​សិ​ទ្ធិ​ប៉ុ​ណ្ណោះ ហើយ​លោកអ្នក​អាច​ជូន​ប្រាក់​ដល់​ពួកគាត់​ខ្លះ​ទៅតាម​សន្តានចិត្ត នេះ​មិនមែន​ជា​អំពើ​ពុករលួយ​នោះ​ទេ​)​។

បន្ទាប់មក​ទៀត​ត្រូវយក​លិ​ខិត​លក់​ផ្តាច់ ប្លង់ដី​ច្បាប់ដើម និង​ឯកសារ​ផ្ទេរ​សិទ្ធិ​ទៅ​ប្រគល់ជូន​ប្រធាន​ម​ន្ទី​សុរិយោដី​ស្រុក​វិ​ញ ដើម្បី​ហត្ថលេខា​សម្រេច និង​បោះត្រា​បញ្ចប់​ការផ្ទេរ​សិ​ទ្ធិ​ត្រឹម​ស្រុក​។ តម្លៃ​សេវា​សុរិយោដី​ស្រុក​គឺ​ចំនួន ២០​ម៉ឺន​រៀល​ក្នុង​ដី​មួយ​ប្លង់​ទោះ​បី​ធំ ឬ​តូច​ប៉ុណ្ណា​ក៏ដោយ ដែល​ជា​ប្រភេទ​ដី​កសិកម្ម​។​

​ត្រឹម​ដំណាក់កាល​នេះ អាច​ជា​ដំណាក់កាល ៥០% នៃ​ដំណើរការ​ផ្ទេរ​សិ​ទ្ធិ ប៉ុន្តែ​ប្លង់ដី​ដដែល គឺ​នៅតែ​ជាប់​ឈ្មោះ​ម្ចាស់​ដី​ដើម​នៅឡើយ តែ​គ្រាន់តែ​មាន​លិខិត​ផ្ទេ​រសិ​ទ្ធិ និង​លក់​ផ្តាច់​អម​ជាមួយ ដោយ​ស្របច្បាប់ មាន​ន័យ​អំណះ​អំ​ណា​ង​ថា អ្នក​បាន​ទិញ​រួចហើយ​។ អ្នក​អាច​បន្ត​ដំណើរការកាត់​ប្លង់ដី​មក​ជា​ឈ្មោះ​អ្នក ដោយ​បន្ត​ដំណាក់កាល​តទៅ​មុខ​ទៀ​ត​ដូចតទៅ​៖​ ​ចំពោះ​ដំណាក់​កាល​ចុងក្រោយ ប្រសិនបើ​អ្នក​ចង់បាន​ឈ្មោះ​នៅលើ​ប្លង់ដី​ដែល​អ្នក​បាន​ទិ​ញ​ពី​ម្ចាស់​ដើម ដោយ​ប្តូរ​ឈ្មោះ​កម្មសិទ្ធិ​ពី​ម្ចាស់​ដើម​មកជា​ឈ្មោះ​អ្នក​វិ​ញ គឹ​ត្រូវអនុវត្ត​ដូចខាងក្រោម​៖​

​៣. ម្ចាស់​ដី ឬក៏​ជា​អ្នក​ទិញ ត្រូវ​យក​លិខិតល​ក់​ផ្តាច់ ប្លង់ដី​ច្បាប់ដើម និង​ឯកសារ​ផ្ទេរ​សិទ្ធិ ដែល​បានធ្វើ​រួចរាល់​ពី​ម​ន្ទី​សុរិយោដី​ស្រុក យក​ទៅកាន់​ម​ន្ទី​សុរិយោដី​ខេត្ត​ដើម្បី​ត្រួត​ពិ​និត្យ​ឡើង​វិ​ញ និង​បោះត្រា​បញ្ជាក់ថា​មាន​ឯកសារ​បញ្ជាក់​លិ​ខិត​ស្នាម​គ្រប់​គ្រាន់ និង​អនុវត្ត​គ្រប់​តាម​នីតិ​វិធី​។ រួច​ត្រូវ​យក​លិខិតល​ក់​ផ្តាច់ ប្លង់ដី​ច្បាប់ដើម និង​ឯកសារ​ផ្ទេរ​សិទ្ធិ​ទៅ​បង់ពន្ធ​ប្រថាប់ត្រា ប្រាក់ ៤% នៃ​តម្លៃ​ដី​តាមច្បាប់​កំណត់​នៅឯ​អគ្គនាយដ្ឋាន​ពន្ធដា​ខេត្ត ដោយ​រង់ចាំ​រយៈពេល​មួយខែ ដើម្បី​វាយតម្លៃ​ដី​ក្នុង​តំបន់​។

បន្ទាប់ពី​វាយ​តំ​លៃដី និង​គណនា​ពន្ធ​ប្រថាប់ត្រា​រួច ខាង​អគ្គនាយដ្ឋាន​ពន្ធដា​ខេត្ត នឹង​ទា​ក់ទង​ទៅ​ម្ចាស់​ដី ឬ​អ្នក​ទិញ​ដើម្បី​មក​បង​ពន្ធ​ប្រថាប់ត្រា ៤% រួច​ដកយក​លិខិតល​ក់​ផ្តាច់ ប្លង់ដី​ច្បាប់ដើម និង​ឯកសារ​ផ្ទេរ​សិទ្ធិ​ត្រលប់មកវិ​ញ​។ បន្ទាប់ពី​បាន​បង់ពន្ធ​ប្រថាប់ត្រា​រួច ម្ចាស់​ដី ឬ​អ្នក​ទិញ​ត្រូវយក​លិ​ខិត​លក់​ផ្តាច់ ប្លង់ដី​ច្បាប់ដើម និង​លិខិត​ផ្ទេ​រសិ​ទ្ធិ​នោះ​ទៅ​ម​ន្ទី​សុរិយោដី​ខេត្ត​វិ​ញ ដើម្បី​ចុះហត្ថលេខា និង​បោះត្រា​សម្រេច​ដោយ​ជោគ​ជ័​យ​ពី​ប្លង់ដី​ឈ្មោះ​ម្ចាស់​ដើម មក​ឈ្មោះ​អ្នកទិញ ដោយ​បង់ថ្លៃ​សេវា​ចំនួន ២០​ម៉ឺន​រៀល ដើម្បី​ចេញ​ជា​ប្លង់ដី​ថ្មី ជា​ឈ្មោះ​កម្មសិទ្ធិ​របស់​អ្នក​ទិ​ញ​។ រយៈពេល​ទទួលបាន​ប្លង់​ថ្មី​អាច​ច​ន្លោះ​ពីបី​ខែ ទៅ​៦​ខែ​៕

ប្រភពអត្ថបទ៖ Phnom Penh Rental​

ដកស្រង់ដោយ៖ angkorfresh.com  

មតិយោបល់

Trending

Copyright © 2019 ANARCHAK