សញ្ញាណ ៣ បញ្ជាក់ថាអាជីវកម្មអ្នកកំពុងឈានទៅរកការបិទទា្វរ!
Connect with us

គួរដឹង

សញ្ញាណ ៣ បញ្ជាក់ថាអាជីវកម្មអ្នកកំពុងឈានទៅរកការបិទទា្វរ!

ជាធម្មតានៅពេលដែលចាប់ផ្ដើមអាជីវកម្មដំបូងវាហាក់ដូចជាយ៉ាប់យឺនខ្លាំង ក្នុងការពុះពារជាមួយឧបសគ្គដើម្បីឲ្យមុខជំនួញមានដំណើរការទៅមុខ និងមានស្ថេរភាព។ យ៉ាងណាក៏ដោយការសម្រេចចិត្តថាត្រូវបិទទ្វារអាជីវកម្ម ដោយសារតែមិនអាចទៅមុខបន្ដ វាកាន់តែយ៉ាប់យឺន និងក្ដុកក្ដួលក្នុងចិត្ត ថែមទៀត។ ហើយខាងក្រោមនេះជាសញ្ញាដែលបញ្ជាក់ថាអាជីវកម្មនោះ ជិតបិទទ្វារ៖

១ ប្រាក់ចំណេញទាប ឬខាតក្នុងរយៈពេលយូរ៖ 

ជាទូទៅ សហគ្រិនតែងបែងចែកលុយសម្រាប់ខាតទុកជាស្រេច នៅពេលដែលបើកដំណើរការមុខជំនួញក្នុងរយៈពេល ២ទៅ ៣ឆ្នាំដំបូង ប៉ុន្តែនៅពេលដែលអ្នកចាប់ផ្ដើមសម្គាល់ឃើញថា ការលក់ហាក់បី ដូចជាមិនមានការរីកចម្រើនសោះនោះ ហើយថ្លៃបម្រុងសម្រាប់ខាត ក៏ជិតផុតកំណត់ដែរ ព្រមជាមួយយុទ្ធសាស្រ្តក៏ឈប់ដើរទៅមុខទៀត គិតអ្វីក៏មិនចេញ។ ហើយនេះជាសញ្ញាដែលអ្នកត្រូវដឹងថាអ្វីៗគ្រប់យ៉ាងក្នុង ជីវិតវាមិនមែនសុទ្ធតែដើរទៅជោគជ័យរហូតនោះទេ ដូចនេះអ្នកត្រូវមាន ការលះបង់ខ្លះ សម្រាប់ថ្ងៃក្រោយទុកជាមេរៀន។

២ បាក់ទឹកចិត្ត៖ 

មុនពេលធ្វើអ្វីក៏ដោយ ចាំបាច់អ្នកត្រូវតែមានឆន្ទៈនិងការតាំងចិត្ត តែបើសិនជាអ្នកដើរដល់ចំណុចមួយដែល សូម្បីតែខ្លួនអ្នកក៏មិនចាំ ផងថាហេតុអ្វីបានជាអ្នកចាប់ផ្ដើមនោះ? នោះវាមានន័យថាក្រុមហ៊ុន ឬអាជីវកម្មរបស់អ្នកកំពុងតែស្ថិតក្នុងតំបន់គ្រោះថ្នាក់ហើយ។

៣ បុគ្គលិកចាប់ផ្ដើមដាក់ពាក្យលាឈប់៖ ក្រុមហ៊ុន ឬអាជីវកម្មមួយអាចដំណើរការទៅមុខបានមិនមែន សុទ្ធតែអាស្រយ័ លើអ្នកដឹកនាំទាំងស្រុងនោះទេ។ គឹវាត្រូវមានការរួមផ្សំពីបុគ្គលិកផងដែរ។ ក្នុងនោះបុគ្គលិកអាចជួយឱ្យក្រុមហ៊ុនរីកចម្រើនលូតលាស់បាន និង នាំយកមកនូវអ្វីថ្មីៗដល់ក្រុមហ៊ុនផងដែរ៕

អត្ថបទ៖ បូ ទីន

ប្រភពអត្ថបទ៖ business-record.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK