ម្ចាស់ក្រុមហ៊ុន Pepsi៖ បរាជ័យរហូតប្រកាសថាក្ស័យធន តែចុងក្រោយកា្លយជាក្រុមហ៊ុនលំដាប់ថ្នាក់ពិភពលោក
Connect with us

បែបផែនជីវិត

ម្ចាស់ក្រុមហ៊ុន Pepsi៖ បរាជ័យរហូតប្រកាសថាក្ស័យធន តែចុងក្រោយកា្លយជាក្រុមហ៊ុនលំដាប់ថ្នាក់ពិភពលោក

នៅចុងឆ្នាំ ១៩០២ ក្រុមហ៊ុន Pepsi-Cola ត្រូវបានបង្កើតឡើងដែលដឹកនាំដោយលោក Caleb Bradham​ នេះដោយ​សារតែ​ការកើន​ឡើង​នូ​វ​ប្រជា​ប្រិយ​ភាព និងតម្រូវការ។ អាជីវកម្មនេះ​ចាប់​ផ្តើម​រីក​ចម្រើន​កា​ន់តែខ្លាំងគឺចាប់ពីថ្ងៃទី ១៦ ខែមិថុនាឆ្នាំ ១៩០៣ ហើយ Pepsi Cola បានក្លាយ​ជាពាណិជ្ជ​សញ្ញា​ផ្លូវការរបស់ក្រុមហ៊ុននេះ។

អ្វីដែលនឹកស្មានមិនដល់នោះគឺនៅឆ្នាំ ១៩០៤ ការលក់Pepsi Cola Syrup ឈានដល់ជិត ២០,០០០​gallonsដែលជាចំនួនដល់ច្រើនបំផុត។ ដោយមើលឃើ​ញតម្រូវ​ការ​ភេសជ្ជៈ​​បន្តកើនឡើងលោក Bradham បានសំរេចចិត្តផលិតPepsi-Colaដបជំនួសវិញ។ នៅឆ្នាំ ១៩១​០ ​ទទួលបានសិទ្ធិអាជីវកម្មចំនួន ២៤០ នៅក្នុងរដ្ឋចំនួន ២៤ ហើយនៅឆ្នាំនោះក្រុមហ៊ុន Pepsi-Cola​ បាន​រៀបចំសន្និបាត Bottler លើកដំបូងរបស់ពួកគេនៅ New Bern ។

បន្ទាប់ពីទទួលបានការរីកចម្រើនមួយភ្លែត វិបត្ដិក៏បានកើតឡើងភ្លាមចំពោះលោក Bradham និង Pepsi-Cola ក្នុងអំឡុងពេលសង្រ្គាមលោកលើកទី១។ វិបត្ដិនេះកើតឡើងដោយសារតែតម្លៃទំនិញ​ឡើង​​ខ្ពស់ និង​ការ​ខ្វះខាត​ស្ករសម្រាប់ផលិត។ ការខ្វះខាតនេះបានរារាំងក្រុមហ៊ុនPepsi Cola មិនអា​ច​ផលិត​​Syrup​ឲ្យ​​បានគ្រប់គ្រាន់ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អ្នកប្រើប្រាស់។ ទោះបីជា លោក Bradham បានព្យា​យាម​រកវីធីសាស្ត្រផ្សេង ដើម្បីប្រើ​ជំនួ​សស្ករ​ ដូចជាស្ករកៅស៊ូ​ជាដើម ក៏​លទ្ធផ​ល​នៅ​តែ​​មិនគាប់ប្រសើរ ពោល​គឺ​រសជាតិ​អន់ជាង​រសជាតិដើមទៅទៀត​។​ បន្ទាប់ពីសង្គ្រាម​បានបញ្ចប់​តម្លៃ​ស្ករ​ឡើង​ថ្លៃពី ៣ សេនដល់ ២៨ សេនក្នុងមួយផោន។ នៅពេលនោះលោក Bradham បានទិញបរិមាណ​ស្ករ​​ក្នុ​​ង​​ចំនួន​មួយ​ដ៏​ច្រើនដែល​ជា​កត្តា​ធ្វើឲ្យក្រុមហ៊ុនជួបវិបត្ដិ។ ក្រុមហ៊ុន Pepsi Cola បានប្រកាស​ក្ស័យ​ធន​ជាផ្លូវ​ការ​​គិតត្រឹមថ្ងៃទី ៣១ ខែឧសភាឆ្នាំ ១៩២៣ ហើយទ្រព្យសម្បត្តិរ​បស់ក្រុមហ៊ុន​ត្រូវ​បាន​លក់​​ទៅ​ឲ្យ​​ក្រុមហ៊ុន​ Craven Holding Corporation ក្នុងតម្លៃតែ ៣០,០០០ដុល្លារអាមេរិកប៉ុណ្ណោះ។

បន្ទាប់ពីការបរាជ័យ និងការជួបវិបត្ដិអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ឥឡូវនេះក្រុមហ៊ុន Pepsi Cola បានត្រលប់មកចំណុចកំពូលឡើងវិញ។ ជាក់ស្ដែង ក្នុងឆ្នាំ ២០១៣ Pepsi ត្រូវ​បាន​ជាប់​ចំណាត់​ថ្នាក់​​លេខ១ក្នុងបញ្ជីCore Brandនៃក្រុមហ៊ុនដែលទទួលបានការគោរពជាងគេបំផុត។ ក្រុមហ៊ុនក៏​បាន​ជាប់​ចំណាត់ថ្នាក់លេខ៤១ជាក្រុមហ៊ុនដែលមានទ្រព្យសម្បត្ដិច្រើនជាងគេ​ក្នុងចំណោមក្រុ​ម​ហ៊ុន​៥០០​ផ្សេង​ទៀតក្នុងឆ្នាំ២០១២៕

អត្ថបទដោយ៖ ឡាយ​ ឧត្ដម

ប្រភពអត្ថបទ៖ www.doctor-business.asia

មតិយោបល់

Trending

Copyright © 2019 ANARCHAK