នេះជាហេតុផល! ដែល​អ្នក​មិន​​គួរ​មើល​រំលង​ការ​ជួបជុំ​មិត្តចាស់​កាល​នៅ​រៀន​វិទ្យាល័យ​!
Connect with us

បែបផែនជីវិត

នេះជាហេតុផល! ដែល​អ្នក​មិន​​គួរ​មើល​រំលង​ការ​ជួបជុំ​មិត្តចាស់​កាល​នៅ​រៀន​វិទ្យាល័យ​!

ពេល​គេ​អញ្ជើញ​អ្នក​ឲ្យ​ទៅ​ចូលរួម​ការ​ជួបជុំ​មិត្ត​ចាស់​ កាល​នៅរៀន​វិទ្យាល័យ អ្នក​​ប្រហែល​ជា​គ្មាន​អារម្មណ៍​ ហើយ​​ចង់​បោះ​លិខិត​អញ្ជើញ​ចោល​ទៀត មែន​ទេ​? តែ​ការ​ធ្វើ​បែប​នេះ​វា ហាក់​ដូច​​ជា​ខុស​ឆ្គង​ណាស់ សម្រាប់​​អ្នក​ដែល​ស្រឡាញ់​មិត្តភាព។ តើ​មាន​មូលហេតុ​អ្វី​ខ្លះ​ដែល​អ្នក​ គួរ​តែ​ទៅ​ជប់លៀង​ ជួបជុំ​មិត្ត​ចាស់​​​វិញ​?

១) ផ្សារ​ភ្ជាប់​​ទំនាក់ទំនង​ជាមួយ​មិត្តចាស់​ឡើង​វិញ​ ៖ តើ​អ្នក​ចាំ​ទេ​ថា អ្នក​ធ្លាប់​ទូរស័ព្ទ​រក​គ្នា​ប៉ុន្មាន​ដង​ក្នុង​មួយ​ថ្ងៃ​? តើ​អ្នក​និយាយ​ដើម​គ្នា​ប្រាប់​ពួក​គេ​អ្វី​ខ្លះ​? តើ​មាន​អនុស្សាវរីយ​ធ្លាប់​ដើរ​លេង​អ្វី​ខ្លះ​? ជឿ​ថា​អ្នក​ក៏​នឹក​ដែរ ហើយ​ចង់​បង្កើត​ទំនាក់ទំនង​សារ​ជា​ថ្មី​ម្ដង​ទៀត​។

២) ដើម្បី​បាន​បណ្ដាញ​ស្គាល់​គ្នា​៖ បណ្ដាញ​ទំនាក់ទំនង​គឺ​សំខាន់​ណាស់ ក្នុង​សង្គម​សព្វ​ថ្ងៃ​នេះ​។ ការ​ចូលរួម​ ណាត់​ជួប​ជាមួយ​មិត្ត​ចាស់​អ្នក អាច​ជា​បទពិសោធន៍​ល្អ​មួយ បូករួម​ទាំង​បាន​ឱកាស​ពង្រឹង​និង​កាន់​តែ​ស្គាល់​បណ្ដាញ​ទំនាក់ទំនង​ច្រើន​ទៅ​ៗ ។

៣) បាន​ឱកាស​សំណេះសំណាល​គ្នា​៖ ពេល​ខ្លះ​អ្នក​ចង់​ជួប​សំណេះសំណាល​ជាមួយ​មិត្តភ័ក្ដិ​អ្នក​ចាស់ៗណាស់ តែ​ម្នាក់ៗ ហាក់​ដូច​ជា​គ្មាន​​ឱកាស​ គ្មាន​ពេល​។ តែ​បើ​គេ​កំណត់​ថ្ងៃ​ណា​មួយ​ជាក់លាក់​ហើយ អ្នក​គួរ​តែ​ទៅ ដើម្បី​បាន​ឱកាស​នេះ​សំណេះសំណាល​គ្នា​ ហើយ​វា​ពិត​ជា​សប្បាយ​ណាស់​៕

ប្រភព៖ kenneymyers

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភពអត្ថបទ៖ www.bizkhmer.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK