ល្អខ្លាំងណាស់! ក្រុមហ៊ុន​​របស់ជប៉ុន​ចង់​វិនិយោគ​លើ​គម្រោង​ការថែទាំ​មនុស្ស​ចាស់​នៅ​កម្ពុជា
Connect with us

ថ្មីៗ

ល្អខ្លាំងណាស់! ក្រុមហ៊ុន​​របស់ជប៉ុន​ចង់​វិនិយោគ​លើ​គម្រោង​ការថែទាំ​មនុស្ស​ចាស់​នៅ​កម្ពុជា

ភ្នំពេញ: ក្រុមហ៊ុន​ចំនួន៧ របស់​ប្រទេស​ជប៉ុន បានបង្ហាញ​អំពី​បំណង​ស្វែងរក​ឱកាស​វិនិយោគ​លើ​គម្រោង​ថាមពល​ក​កើត​​ឡើងវិញ ប្រព្រឹត្តិកម្ម​សំណល់​រឹង-រាវ ឧស្សាហកម្ម​ឈើ អាហារ​សុខភាព ជាពិសេស​ពួកគេ​មាន​គម្រោង​វិនិយោគ​លើ​ការថែទាំ​មនុស្ស​ចាស់​នៅ​កម្ពុជា ខណៈ​មន្ត្រីជាន់ខ្ពស់​កម្ពុជា​សម្ដែង​ការគាំទ្រ​គម្រោង​ទាំងអស់នេះ។

ការ​ឲ្យ​ដឹង​នេះ ក្រោយពី​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានអនុញ្ញាត​ឲ្យ​ប្រតិភូ​វិនិយោគិន​ប្រទេស​ជប៉ុន ដែលមាន​តំណាង​ក្រុមហ៊ុន​ចំនួន៧ ចូលជួប​ពិភាក្សា​ការងារ កាលពី​ថ្ងៃទី២២ ខែកញ្ញា​នេះ នៅ​ទីស្តីការ​ក្រសួងបរិស្ថាន។

តាម​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹងថា លោក សាយ សំ​អាល់ បាន​ជម្រាបជូន​ភ្ញៀវ​អំពី​សក្តានុពល​សេដ្ឋកិច្ច​របស់​កម្ពុជា និង​គោលនយោបាយ​រាជរដ្ឋាភិបាល​ក្នុង​ការគាំទ្រ​អ្នកវិនិយោគ​បរទេស រួមទាំង​គម្រោង​គ្រប់គ្រង​បរិស្ថាន ការការពារ និង​អភិរក្ស​ជីវៈចម្រុះ​នៅ​កម្ពុជា។

លោក​រដ្ឋមន្ដ្រី​បានលើកឡើង​ពី​លទ្ធភាព រៀបចំ​សំណើ​គម្រោង​វិនិយោគ​នៅក្រោម «យន្តការ​ឥណទាន​កាបូន​រួមគ្នា» (Joint Crediting Mechanism: JCM)ផងដែរ។

គួរ​បញ្ជាក់ថា កម្ពុជា​បាន​ចូលរួម​ក្នុង JCM តាំងពី​ឆ្នាំ២០១៤ ហើយ​បច្ចុប្បន្នកំពុង​អនុវត្តន៍​ដោយ​ជោគជ័យ​នូវ​គម្រោង ដែល​ប្រើ​បច្ចេកវិទ្យា​ជប៉ុនទំនើបៗចំនួន៦ ទាក់ទង​នឹង​ការបំភ្លឺ​ផ្លូវ​សាធារណៈ ការផលិត​អគ្គិសនី​ពី​ពន្លឺព្រះអាទិត្យ ប្រសិទ្ធ​ភាព​ថាមពល ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ។

ជាមួយគ្នានេះ លោក​ប្រធាន​តំណាង​ក្រុមហ៊ុន Green Power Techno បានប្រគល់​ជូន​លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​នូវ​ម៉ាស៊ីន​ចំហេះ​ក្រៅ “sterling engine” ចំនួន ២គ្រឿង ក្រុមហ៊ុន Angkor Bio Cogen បានប្រគល់​ជូន​នូវ​វិញ្ញា​បន​បត្រ​ឥណទាន​កាបូន​ដែលមាន​តម្លៃ ២.០០០តោន សមមូល​ឧស្ម័ន​កាបូ​និក​ផងដែរ៕

ប្រភពអត្ថបទ៖ theplusnews.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK