យុវជនកុំចំណាយពេលឥតប្រយោជន៍ សាកងាកមកមើលជំនាញទាំងនេះចំណូលកើនរាល់ខែមានតែកុំព្យូទ័រចប់រឿង
Connect with us

គួរដឹង

យុវជនកុំចំណាយពេលឥតប្រយោជន៍ សាកងាកមកមើលជំនាញទាំងនេះចំណូលកើនរាល់ខែមានតែកុំព្យូទ័រចប់រឿង

ទីផ្សារប្រកួតប្រជែងនរណាចេះបានលុយច្រើន ធ្វើការពីផ្ទះក៏បាន មិនចាំបាញ់ទៅដល់កន្លែងធ្វើការ តែបើមានក្រុមហ៊ុន ឬ បម្រើការងារឲ្យគេរឹតតែល្អ ព្រោះអាចរកស៊ីក្រៅម៉ោងធ្វើការបានទៀតផង ចំណូលកើនរាល់ខែ មានតែកុំព្យូទ័រចប់រឿង ។

ថ្ងៃនេះ Business Cambodia សូមលើកយកជំនាញរៀនមួយដែលយុវជនខ្មែរត្រូវរៀន ព្រោះទីផ្សារច្រើនណាស់ ហើយផលិតផល និង សេវាកម្មច្រើនទៀតកំពុងរងចាំយើងជួយ ដើម្បីឲ្យក្រុមហ៊ុនរីកចម្រើនជាងមុន ដើម្បីអាចប្រឡូកក្នុងវិស័យប្រកួតប្រជែងក្នុងសម័យឌីជីថល និង ឧស្សាហកម្ម ៤.០ ជាដើម ។

ជំនាញឌីស្សាញ ពាក្យថាអ្នក Design ឬ ក្រាហ្វិចឌីស្សាញមិនមែនមានតែ កាត់តរូបភាព និង កាត់វីដេអូនោះទេ តែបើអ្នកចេះ ២ នេះច្បាស់កុំភ័យរឿងលុយចាយ ចំណាយពេលទំនេរនៅផ្ទះ ធ្វើការតែពីក្នុងមុងក៏មានលុយហូរចូលហោប៉ៅដែរ ។

បើនិយាយទៅទីផ្សារស្រុកខ្មែរពេលបច្ចុប្បន្នត្រូវការច្រើនណាស់ ខ្វះតែអ្នកមានសមត្ថភាពទៅយកលុយទេ ហើយការងារនេះទៀតសោធ អង្គុយធ្វើទីណាក៏បានដែរ ឲ្យតែមានកុំព្យូទ័រជាប់ខ្លួន ឬ មានធុង PC មួយខ្លួនឯងទៀត កាន់តែប្រសើរហើយ ព្រោះមាន PC វាអាចដំណើរការបានល្អ រត់លឿន និង មិនសូវធ្វើឲ្យអ្នកទើសចិត្តឡើយ ធ្វើការឲ្យគេទាន់ពេល ឆាប់បានលុយចាយ ។

យុវជនខ្មែរ ជាពិសេសសម្រាប់អ្នកទើបចប់ទី១២ថ្មីៗ មិនដឹងត្រូវធ្វើអ្វី កុំដើរទាត់ខ្យល់ឲ្យសោះ កុំយកលុយអ្នកផ្ទះចាយយូរពេក រកលុយចាយខ្លួនឯង រៀនជំនាញនេះចំណាយច្រើនតែដំបូងទេ តែបើអ្នកឆ្លាតកំឡុងពេលរៀនក៏រកលុយបានចាយផងដែរ ព្រោះមិនខ្វះអ្នកត្រូវការឲ្យឌីស្សាញ Project តូចៗនោះទេ ឬ អ្នកលក់អនឡាញទៀតផង ។ បញ្ជាក់ជំនាញនេះបើអ្នករៀនចេះច្បាស់ស៊ីលុយស្រួលណាស់តថ្លៃមិនកើតទេ ព្រោះវាអាស្រ័យទៅលើទឹកដៃអ្នកឌីស្សាញពូកែច្នៃប្រឌិតកម្រិតណា បើពូកែច្នៃប្រឌិតខ្លាំង លុយធ្លាក់មកដំៗ មិនបាច់ទៅសុំតម្លៃអតិថិជនអ្វីនោះទេ ។

បន្ថែមផងដែរថា រៀនឌីស្សាញមិនខាតនោះទេ ហើយកុំបារម្មណ៍ថាគ្មានការងារធ្វើ ព្រោះស្របពេលដែលអ្នករៀន អ្នកនឹងដឹងថាខ្លួនឯងធ្វើអ្វីបាន ហើយអាចមានលទ្ធភាពស៊ីលុយគេបានហើយឬនៅ?

ហើយអ្វីដែលអ្នករៀនឌីស្សាញត្រូវចាំ បើចង់បានលុយច្រើននោះគឺ មានគំនិតច្នៃប្រឌិតឲ្យបានច្រើន រៀនមើលគំនិតរបស់បរទេស (កុំចម្លង) ឧស្សាហ៍ធ្វើឲ្យបានច្រើន និង​ចេះគូរូបភាពថែមទៀតរឹតតែប្រសើរ ៕

អត្ថបទដោយ ៖ ឆាំ មករា

ប្រភពអត្ថបទ www.business-cambodia.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK