លោកពូមេភូមិស្ពានក្អែក ក្នុងខេត្តសៀមរាប សុខចិត្តដើររើសសំរាមតែម្នាក់ឯងខណៈពេលដែលអ្នកផ្សេងពុំអើពើ
Connect with us

ថ្មីៗ

លោកពូមេភូមិស្ពានក្អែក ក្នុងខេត្តសៀមរាប សុខចិត្តដើររើសសំរាមតែម្នាក់ឯងខណៈពេលដែលអ្នកផ្សេងពុំអើពើ

ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមក្រោយមានការបង្ហោះវីដេអូពីមេភូមិគំរូមួយរូប នៅឯខេត្តសៀមរាប ដើររើសសំរាម ដើម្បីសំអាតបរិស្ថានតាមដងផ្លូវតែម្នាក់ឯង គួរឲ្យកោតសរសើរ។

យោងតាមប្រភពគណនីឈ្មោះថា Veasna Cambodia បានបង្ហោះរៀបរាប់ឲ្យដឹងថា៖ «លោកពូមេភូមិជាគំរូល្អដល់ប្រជាជនក្នុងភូមិ និងមនុស្សគ្រប់គ្នា ខ្ញុំតែងតែឃើញមេភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគងខេត្តសៀមរាប ដើររើសសំរាមតែម្នាក់ឯងក្នុងទឹកដីគាត់»

មហាជនបានសម្តែងការកោតសរសើរជាខ្លាំងដល់លោកពូមេភូមិរូបនេះ ដោយគាត់ពិតជាសក្តិសមមេភូមិគំរូ ដោយចេញរើសដោយខ្លួនឯង ខណៈពេលដែលអ្នកផ្សេងពុំអើពើ។ លើសពីនេះទៀតថ្មីៗនេះក៏ផ្ទុះមានការរិះគន់ជាខ្លាំងពីសំណាក់ភ្ញៀវទេសចរណ៍ ទៅកាន់ខេត្តសៀមរាប ពីបញ្ហាសំរាម និងការលក់ផលិតផលតម្លៃថ្លៃ រហូតធ្វើឲ្យមានការធ្លាក់ចុះភ្ញៀវទេសចរណ៍ធ្វើដំណើរកម្សាន្ត។ យ៉ាងណាមិញយើងសង្ឃឹមថាថ្នាក់ដឹកនាំដទៃទៀតនឹងយកគំរូតាមលោកមេភូមិរូបនេះ ដោយយកចិត្តទុកដាក់ចំពោះបញ្ហាតូចៗទាំងនេះ៕ ចុចទីនេះដើម្បីមលវិឌីអូ

ប្រភពអត្ថបទ៖ Khmernote TV

មតិយោបល់

Trending

Copyright © 2019 ANARCHAK