ស្តាលីន៖ «នៅក្នុងលោកនេះខ្ញុំជឿតែរបស់ម៉្យាងគត់ គឺសេចក្ដីព្យាយាមរបស់មនុស្ស» - ANARCHAK
Connect with us

បែបផែនជីវិត

ស្តាលីន៖ «នៅក្នុងលោកនេះខ្ញុំជឿតែរបស់ម៉្យាងគត់ គឺសេចក្ដីព្យាយាមរបស់មនុស្ស»

ក្រោយពីបានឡើងកាន់កាប់អំណាចនៅសហភាពសូវៀត បន្ទាប់ពីមេដឹកនាំបក្សកុម្មុយនីស្ដរុស្ស៉ី ឡេ​លីន​ បានស្លាប់(១៨៧០ ដល់ ១៩២៤) លោកបានដឹកនាំសហភាពសូវៀត​ឆ្លង​កាត់នូវ​សង្គ្រាម​លោក​​​លើកទី២ រួមទាំងបា​ន​ផ្ចង់​ដើម​ឲ្យមាន​សង្គ្រាម​ថ្មីមួយកើត​ឡើង ​គឺ​សង្គ្រាម​ត្រជាក់។ ស្តាលីន (១៨៧៨ដល់១៩៥៣)បាន​ទទួលឥទ្ធិពលពីទស្សនៈវិទូអាឡឺម៉ង កាល់​ម៉ាក់ និងមេដឹកនាំ​ប​ដិវត្ដន៍​​​រុស្ស៉ី ​ឡេលីន​ដោយផ្ទាល់​ក្នុង​ការ​ដឹក​​នាំតាមបែបមូលធននិយម។

អតីតមេដឹកនាំរូប​នេះ ធ្លាប់បានលើកឡើងថា សេចក្ដីព្យាយាមរ​បស់មនុស្ស គឺ​ជាថាមពល​ដែល​អស្ចារ្យ​​បំផុតក្នុងការ​សម្រេចគោលដៅ។ ជាការពិតណាស់ ការព្យាយាមវាមិនមែន​គ្រាន់​តែជា​ការ​ជំនះ​រាល់បញ្ហា ឬជា​សេចក្ដីចង់បានតែមួយមុខនោះទេ តែវាជា​ថាមពល​ផ្លូវ​ចិត្ត​មួយ​ដ៏ខ្លាំង​ខ្លា​ដែល​អាច​ឲ្យយើងសម្រេច​នូវរឿងរ៉ាវដែលមនុស្សគ្រប់គ្នាជឿជាក់ថាមិនអាចសម្រេចបាន។ អតីត​មេ​ដឹក​នាំ​​ស្ដានីន​​បានព្យាយាមក្នុង​ការសម្រេចឲ្យបាននូវផែនការ៥ឆ្នាំដែលខ្លួនបានដាក់ចេញក្នុងគោលបំ​ណង​​កែប្រែសហភាពសូ​វៀត​ពីសង្គមនិយមបែបអន់ថយ ទៅជាសង្គមមួយ​ដែលពោរពេញ​​ទៅ​ថាមពល និងការរីកចម្រើន។

លោកបានបញ្ជាឲ្យរដ្ឋចាប់ផ្ដើមគ្រប់គ្រងលើសេដ្ឋកិច្ច រួមទាំងការ​បង្កើត​ឲ្យមានការគ្រប់គ្រងលើដី​កសិកម្ម​ និងកសិផលជា​​សមូហភាពពេញផ្ទៃ។ តាមរយៈ​ផែនការ​នេះបាន​ធ្វើឲ្យមនុស្សរាប់លាននាក់​បានបាត់បង់ជីវិត។ មិនខុសពីការ​លើកឡើង​របស់​មេដឹកនាំរូ​ប​នេះ ​សហភាពសូវៀតត្រូវបានដួល​រំលំនៅឆ្នាំ១៩៩១ ក្រោយកម្លាំងនៃសេចក្ដីព្យាយាម និងឆន្ទៈ​ដ៏​មោះ​​​មុតចង់បានសន្ដិភាពរបស់​ប្រជាជន​រុស្ស៉ី និងប្រជាជននៃប្រទេសស្ថិ​តក្រោមរបបសហភាព​សូវៀត​​រាប់​លាននាក់។ ជាក់ស្ដែង ដំណើរ​ឆ្ពោះទៅរក​ការ​ដួលរលំ​នៃ​សហភាព​សូវៀត​បាន​ចាប់ផ្តើម​ឡើង ​​ពី​​រដ្ឋ​ជាប់នឹង​សមុទ្រ​បាល់ទិក គឺ​អេស្តូនី ឡេតូនី និង​លីទុយអានី។

សរុបមក រាល់បញ្ហា និងសេចក្ដីប្រាថ្នានានា សុទ្ធតែអាចសម្រេចបានប្រសិនបើមានការព្យាយាមឲ្យ​បានអស់ពីកម្លាំងកាយ ចិត្ដ។ ថ្វីត្បិតតែរឿងខ្លះវាត្រូវការចំណាយពេលវេលាច្រើនមែន​ ប៉ុន្ដែវាមិន​មែន​​មាន​ន័យថាមិនអាចទៅរួចនោះទេ ព្រោះថានៅក្នុងលោកនេះគ្មា​នអ្វីដែលម​នុស្សមិនអាច​ធ្វើកើត​នោះ​​ទេ គ្រាន់តែមិនទាន់ដល់ពេលតែប៉ុណ្ណោះ​៕

អត្ថបទដោយ៖ ឡាយ​​ ឧត្ដម

ប្រភពអត្ថបទ៖ www.doctor-business.asia

មតិយោបល់

Trending

Copyright © 2019 ANARCHAK