សុភាសិត​ ១១ ​ឃ្លា​របស់​ជនជាតិ​ពែក្សបង្កប់អត្ថន័យអប់រំដ៏មានតម្លៃសម្រាប់ជនជាតិនេះ
Connect with us

គួរដឹង

សុភាសិត​ ១១ ​ឃ្លា​របស់​ជនជាតិ​ពែក្សបង្កប់អត្ថន័យអប់រំដ៏មានតម្លៃសម្រាប់ជនជាតិនេះ

ពែក្ស​ឬ​ហ្វាស៊ី គឺជា​កុលសម្ព័ន្ធ​មួយ​របស់​ប្រទេស​អ៊ីរ៉ង់ ដែល​មាន​ចំណែក​ជាង​ពាក់​កណ្ដាល​នៃ​ប្រជាជន​សរុប​របស់​អ៊ីរ៉ង់។ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​តាំង​ពី​ដើម​មក ពែក្ស​បាន​ចូលរួម​ចំណែក​ជាច្រើន​នៅ​ក្នុង​ផ្នែក​សិល្បៈ​និង​វិទ្យាសាស្ត្រ។ ក្នុង​ផ្នែក​សិល្បៈ ពួកគេ​បាន​ចូលរួម​ចំណែក​ទៅលើ​ការ​ផ្ចង់​អក្សរ ការ​ត្បាញ​កម្រាល​ព្រំ សិល្បៈ​ធ្វើ​កែវ សិល្បៈ​ស្មូន ការ​រចនាបថ​វាយនភណ្ឌ Mosaic ដែល​ជា​សិល្បៈ​ឬ​រូបភាព​មួយ​ផ្ទាំង ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ផ្គុំ​ចូល​គ្នា​នូវ​កម្ទេច​តូចៗ​នៃ​កែវ​ពណ៌ ដុំ​ថ្ម ឬ​វត្ថុ​ធាតុ​ផ្សេងៗ។ ចំណែក​ឯ​ភាសា​ពែក្ស​របស់​ពួកគេ​ក៏​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ជា​អក្សរសាស្ត្រ​ដ៏​មាន​វ័យ​ចំណាស់​បំផុត​មួយ​និង​មាន​ឥទ្ធិពល​បំផុត​មួយ​នៅ​ក្នុង​ពិភពលោក​ផង​ដែរ។


ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​សុភាសិត​ចំនួន​១១​ឃ្លា​របស់​ជនជាតិ​ពែក្ស ដែល​អាច​ឲ្យ​អ្នក​បាន​ស្វែងយល់​ពី​គំនិត​របស់​ជនជាតិ​នេះ:
) «សរសេរ​ពី​សេចក្ដី​ល្អ​នៅ​លើ​ថ្មម៉ាប ហើយ​សរសេរ​ពី​របួស​ស្នាម​នៅ​លើ​កម្ទេច​ធូលី។»
) «ខ្ញុំ​រអ៊ូរទាំ​ពី​ព្រោះ​តែ​ខ្ញុំ​គ្មាន​ស្បែកជើង រហូត​ទាល់តែ​ខ្ញុំ​បាន​ឃើញ​បុរស​ម្នាក់​ដែល​គ្មាន​ជើង។»
«ស្វែងរក​ចំណេះដឹង​ចាប់​ពី​ក្នុង​អង្រឹង​ទារក​រហូត​ដល់​ក្នុង​ក្ដារ​មឈូស។»
) «ដៃ​ដែល​ខូច​អាច​ធ្វើការ​បាន តែ​មិនមែន​ចិត្ត​ដែល​ខូច​នោះ​ឡើយ។»

«គ្រប់​រឿងរ៉ាវ​ទាំងអស់​តែង​មាន​មុខ​ពីរ​ខាង។»
) «យប់​ងងឹត​លាក់​ទុក​នូវ​ពិភពលោក តែ​លាត​ត្រដាង​នូវ​ចក្រវាល។»
) «នៅ​ពេល​ព្រហ្មលិខិត​មក​ដល់ គ្រូពេទ្យ​មិន​បាន​ការ​អ្វី​នោះ​ឡើយ។»
) «នៅ​ពេល​មាន​ចុងភៅ​ពីរ​នាក់ ស៊ុប​អាច​នឹង​ប្រៃ​ខ្លាំង​ពេក​ឬ​មិន​មាន​រសជាតិ​អ្វី​សោះ។»
) «ខណៈ​ពេល​ដែល​ស្រេក​ឃ្លាន​នូវ​ភាព​លើស យើង​បាន​បាត់បង់​នូវ​ភាព​ចាំបាច់។»
១០) «មាន​តែ​បេះដូង​ប៉ុណ្ណោះ​ដែល​អាច​ស្វែងរក​ឃើញ​ផ្លូវ​ទៅ​កាន់​បេះដូង​មួយ​ទៀត។»
១១«ដុំ​ភក់​ដែល​អ្នក​គប់​នឹង​ធ្លាក់​មក​លើ​ក្បាល​របស់​ខ្លួនឯង៕»

ដោយ៖ ស្រីពៅ

ប្រភពអត្ថបទ៖ bizkhmer.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK