ស្រីៗមិនយកសង្សារល្អជាង បើខាងប្រុសមិនអាចបំពេញរឿង ៧០ ចំណុចនេះបាន!
Connect with us

គ្រួសារ & ស្នេហា

ស្រីៗមិនយកសង្សារល្អជាង បើខាងប្រុសមិនអាចបំពេញរឿង ៧០ ចំណុចនេះបាន!

មកទល់ពេលនេះអ្នកខ្លះក៏នៅ Single អ្នកខ្លះក៏កំពុងលួចស្រឡាញ់គេ អ្នកខ្លះក៏មានសង្សារ ឯអ្នកខ្លះការប្ដីប្រពន្ធមានកូនៗរួចទៅហើយ។ មួយចំនួនក៏កំពុងជួបស្នេហាសមប្រកប ខណៈមួយចំនួនទៀតក៏ជួបតែភាពរកាំរកូស ឬឈានដល់ការបែកបាក់ លែងលះគ្នាជាដើម។

ជារឿយៗ អ្នកដែលងាយរងគ្រោះខ្លាំងគឺខាងស្រី ហេតុនេះដើម្បីឱ្យមនុស្សស្រីគ្នាយើងមានឱកាសក្នុងការជ្រើសរើសដៃគូជីវិតដែលល្អ យើងសូមណែនាំចំណុចទាំង ៧០ ខាងក្រោមនេះ! បើសិនបុរសណាម្នាក់មានចំណុចទាំង ៧០ នេះ ជ្រើសយកគេទៅមិនខុសទេ៖

១ ហ៊ានធ្វើការណាត់ជួបអ្នកមុន ហើយបន្តការណាត់ជួបទៀតនៅថ្ងៃក្រោយ មិនមែនជួបគ្នាម្ដងហើយបាត់មុខឈឹង

២ បើកទ្វារនិងទប់ទ្វារឱ្យអ្នកសមជាសុភាពបុរស

៣ ទាញកៅអីឱ្យអ្នកអង្គុយ

៤ កាន់អាវក្រៅឱ្យអ្នក

៥ ងើបឈរឱ្យអ្នកដើរចេញពីតុអាហារបានដោយស្រួល

៦ ឱ្យអ្នកសម្រេចចិត្តកុម្ម៉ុងម្ហូបមុន

៧ ហ៊ានចេញលុយដោយមិនរង់ចាំឱ្យអ្នកចេញមុន ឬមិនរំពឹងតែចាំលុយពីអ្នក

៨ ឱ្យអ្នកដើរនៅកៀនឆ្ងាយចិញ្ចើមផ្លូវ ឯគាត់ហ៊ានដើរនៅក្បែរចិញ្ចើមផ្លូវ

៩ ត្រៀមក្រដាសជូតមាត់ទុកជាប់ខ្លួនជានិច្ចក្នុងករណីអ្នកត្រូវការ

១០ ជូនអ្នករហូតដល់ក្លោងទ្វារផ្ទះ

១១ ចង់ជួបជជែកលេងនឹងឪពុករបស់អ្នក

១២ ណែនាំអ្នកឱ្យស្គាល់សមាជិកគ្រួសារគាត់ទាំងអស់

១៣ បង្ហាញភាពពេញចិត្តក្រោយពេលណាត់ជួបអ្នកហើយ

១៤ ឆ្លៀតពេលដឹកអ្នកទៅកន្លែងផ្សេងៗមិនថាសាលាឬកន្លែងការងារ

១៥ ណែនាំអ្នកឱ្យស្គាល់មិត្តជិតដិតរបស់គាត់

១៦ ឆ្លើយតបសារដោយរហ័ស មិនឱ្យអ្នកចាំយូរ

១៧ គាំទ្រផ្ដល់កម្លាំងចិត្តអ្នកគ្រប់កាលៈទេសៈ 

 

១៨ មិនផ្ដោតសំខាន់លើការកេងចំណេញលើខ្លួនប្រាណអ្នក

១៩ ថែរក្សាអ្នកពេលអ្នកស្រវឹង

២០ សួរសុខទុក្ខអ្នក ហើយចេះស្ដាប់ការត្អូញត្អែររបស់អ្នក

២១ ហ៊ាននិយាយាដោយចំហរនិងទំនុកចិត្តពីអនាគតរបស់អ្នកទាំងពីរ

២២ ចេញថ្លៃតាក់ស៊ីឱ្យអ្នក

២៣ ថើបថ្ងាសរបស់អ្នក

២៤ ដឹងថាអ្នកចូលចិត្តអ្វីនៅលើគ្រែ

២៥ ដឹងចិត្តរបស់អ្នក និងដឹងភ្លាមពេលអ្នកមិនសប្បាយចិត្ត

២៦ តែងឱ្យអ្នករំភើបពេលនៅក្បែរគាត់ឬពេលជិតជួបគាត់

២៧ កាន់ដៃអ្នកពេលដើរតាមដងផ្លូវ

២៨ ហ៊ានថើបអ្នកឱ្យគេឃើញគ្រប់គ្នា

២៩ ជម្រុញអ្នកឱ្យក្លាយជាមនុស្សល្អជាងមុន 

៣០ ផ្ដល់កម្លាំងចិត្តអ្នកឱ្យសម្រេចគោលដៅរបស់អ្នក

៣១ ធ្វើឱ្យអ្នកពេញចិត្តនឹងអ្វីដែលអ្នកកំពុងមានរួមទាំងគាត់ផងដែរ

៣២ មិនប្រច័ណ្ឌអ្នកខុសទំនង

៣៣ ប្រដែប្រដៅអ្នកដោយមិនឱ្យអ្នកមានអារម្មណ៍ឃ្នើសចិត្ត

៣៤ ធ្វើឱ្យអ្នកសើចដល់ហូរទឹកភ្នែក

៣៥ ហ៊ានធ្វើការសន្ទនាជាមួយអ្នកដោយជ្រាលជ្រៅមិនខ្មាសអៀនឬលាក់បាំង

៣៦ មិនដើរចេញពេលឈ្លោះគ្នា

៣៧ គោរពភាពឯកជនរបស់អ្នក

៣៨ បង្ហាញខ្លួននៅពេលអ្នកត្រូវការ

៣៩ មិនសូវធ្វើឱ្យខកណាត់ ឬលុបការណាត់ជួប

៤០ ជូនអ្នកទៅកន្លែងដែលគាត់ប្រាថ្នា

៤១ ផ្ដល់តម្លៃដល់ការទុកចិត្តគ្នានិងភាពស្មោះត្រង់

៤២ ចងចាំគ្រប់រឿងរ៉ាវដែលអ្នកធ្លាប់ប្រាប់គាត់ ទោះរឿងតូចធំក្ដី

៤៣ ចង់ឱ្យអ្នកបារម្ភពីគាត់គ្រប់ពេល

៤៤ ហ៊ានដើរលេងជាមួយគ្រួសារអ្នក

៤៥ មិនប្ដូរបុស្ត៍វិទ្យុឬចម្រៀង ពេលដែលអ្នកស្រែកច្រៀងខ្លាំងៗតាមចម្រៀងនោះ

៤៦ ធ្វើដំណើរផ្លូវឆ្ងាយដើម្បីតែមកជួបអ្នក

៤៧ តែងសួរអ្នកថាថ្ងៃនេះសុខសប្យាយឬអត់

៤៨ មិនឱ្យអ្នកបារម្ភថាតើគាត់គិតយ៉ាងណាចំពោះអ្នក

៤៩ ហ៊ានប្រាប់អ្នកពេលគាត់មានមោទនភាពចំពោះអ្នក

៥០ ធ្វើឱ្យអ្នកសើចដោយគ្រាន់តែអានសាររបស់គាត់

៥១ អ្នកតែងមានរឿងនិយាយពេលនៅក្បែរគាត់

៥២ ជម្រុញអ្នកឱ្យហ៊ានប្រឈមនឹងរឿងលំបាកៗក្នុងជីវិត

៥៣ សាកល្បងញ៉ាំអាហារថ្មីៗ ទៅកន្លែងថ្មីៗ អានសៀវភៅថ្មីៗ និងមើលកុនថ្មីៗជាមួយអ្នក

៥៤ ធ្វើឱ្យអ្នកមានអារម្មណ៍ថាខ្លួនឯងរីកចម្រើជាងមុនក្រោយបានស្គាល់គាត់

៥៥ សរសើរអ្នកពេលអ្នកមិនតុបតែងខ្លួនក៏ដោយ

៥៦ ហ៊ានសុំទោស និងដឹងពីរបៀបលួងអ្នកពេលគាត់ធ្វើខុស

៥៧ ទោះអ្នកស្រឡាញ់គាត់ខ្លាំងយ៉ាងណា ក៏គាត់នៅតែព្យាយាមធ្វើល្អលើអ្នកដូចកាលគ្រាតាមញ៉ែអ្នកដំបូង

៥៨ ធ្វើឱ្យអ្នកយល់ហេតុអ្វីបានជា គូស្នេហ៍ផ្សេងមិនអាចរស់នៅដោយសុភមង្គលបាន

៥៩ ដាក់ដៃលើភ្លៅអ្នកពេលអង្គុយញ៉ាំអាហារ ហើយស្ទាបខ្នងអ្នកពេលដើរជាមួយគ្នា

៦០ មិនខឹងអ្នកទោះអ្នកយកភួយដណ្ដប់តែឯង

៦១​ មិនខឹងអ្នកទោះអ្នកដណ្ដើមកន្លែងគាត់គេង

៦២ មិនខឹងអ្នកទោះសក់អ្នកតែងបាំងមុខគាត់ពេលកំពុងគេង

៦៣ ងើបមុនអ្នកដើម្បីធ្វើអាហារពេលព្រឹកឱ្យអ្នក

៦៤ មានគោលដៅការងារនិងជីវិតច្បាស់លាស់

៦៥ ភាគច្រើនតែងយល់ព្រមនឹងសំណើរអ្នក

៦៦ ទិញអាហារឱ្យអ្នកបើទោះអ្នកថាមិនឃ្លានក៏ដោយ

៦៧ ហ៊ាននិយាយហ៊ានធ្វើ មិនមែនបានតែមាត់

៦៨ មិនខ្វល់ថាអ្នកដទៃនិយាយយ៉ាងម៉េចអំពីអ្នក និងមិនខ្លាចអួតគេថាអ្នកជាសង្សារគាត់

៦៩ នៅតែស្រឡាញ់អ្នកបើទោះស្គាល់ពីចំណុចអាក្រក់របស់អ្នកច្រើនក៏ដោយ

៧០ ហ៊ានសារភាពថាគាត់ស្រឡាញ់អ្នកមុន!

ដោយ៖ ដានី

ប្រភព៖ worldrelationship

មតិយោបល់

Trending

Copyright © 2019 ANARCHAK