ចម្ងល់បានស្រាយ! តើការ​ញ៉ាំ​តែ​ក្តៅ​ អាចធ្វើ​ឲ្យ​កើត​មហារីក​ដែរ​ទេ​?
Connect with us

សុខភាព & សម្រស់

ចម្ងល់បានស្រាយ! តើការ​ញ៉ាំ​តែ​ក្តៅ​ អាចធ្វើ​ឲ្យ​កើត​មហារីក​ដែរ​ទេ​?

យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Daily Telegraph បាន​ឲ្យ​ដឹងថា តែ​បៃតង​មាន​ជាប់ទាក់ទង​នឹង​ជំងឺមហារីក​អាចធ្វើ​ឲ្យ​ស្លាប់​លើ​អ្នក​ជក់បារី និង​ញ៉ាំ​គ្រឿង​ស្រវឹង​ដែរ​។ អ្នកស្រាវជ្រាវ​បាន​រកឃើញថា អ្នក​ដែល​ញ៉ាំ​តែ​រាល់ថ្ងៃ​ក្នុងប្រទេស​ចិន ដែល​ពួកគេ​ក៏បាន​ញ៉ាំ​គ្រឿង​ស្រវឹង​ជិត​ពីរ​កំប៉ុង​ក្នុង​មួយថ្ងៃ និង​អ្នក​ជក់បារី ទំនងជា​មាន​អា​ការៈកើត​ជំងឺមហារីក​បំពង់​លើ​ក្រពះ (Esophagus) បើសិនជា​ពួកគេ​បាន​ញ៉ាំ​តែ​ដែល​ក្តៅ​បំផុត​។ អ្នក​ដែល​ញ៉ាំ​តែ​ក្តៅ​រាល់ថ្ងៃ តែ​មិន​ជក់បារី ឬ​ញ៉ាំ​គ្រឿង​ស្រវឹង​រាល់ថ្ងៃ​គឺ​មិន​មានការ​ប្រឈម​ខ្ពស់​នឹង​ជំងឺមហារីក​បំពង់​លើ​ក្រពះ​ទេ​។​

វា​មិនទាន់​ច្បាស់​ថា​តើ​ការសិក្សា​នេះ​និយាយ​ពាក់ព័ន្ធ​ទៅលើ​មនុស្ស​ដែល​រស់នៅ​ក្នុងប្រទេស​អង់គ្លេស​ឬ​អត់​ឡើយ​។ ប្រភេទ​ជំងឺមហារីក​បំពង់​លើ​ក្រពះ​ដែល​កើត​មាននៅ​ប្រទេស​ចិន​ជាពិសេស (Squamous Cell Carcinoma) គឺ​មិនមាន​ញឹកញាប់​លើ​ប្រជាជន​អង់គ្លេស​ទេ ដែល​ករណី​ភាគច្រើន​គឺជា​ប្រភេទ Adenocarcinoma ។ ហើយ​អ្នក​ដែល​រស់នៅ​ប្រទេស​អង់គ្លេស​ប្រហែលជា​មិន​ញ៉ាំ​តែ​ក្តៅៗ​ដែរ ជាពិសេស​ពេល​លាយ​ជាមួយ​ទឹកដោះគោ​តែម្តង​។​

​កត្តា​ប្រឈមមុខ​ដ៏​សំខាន់​របស់​ជំងឺមហារីក​បំពង់​លើ​ក្រពះ​គឺជា​ការជក់បារី ញ៉ាំ​គ្រឿង​ស្រវឹង ធាត់​ជ្រុល និង​ការ​ច្រាល​អាស៊ីត​ពី​ក្រពះ​។ អ្នក​ដែល​ចង់​បន្ថយ​ការ​ប្រឈម​កុំ​ឲ្យ​កើត​ជំងឺមហារីក​នេះ​ត្រូវបាន​គេ​ណែនាំ​ថា កុំ​បារម្ភ​ច្រើន​ថា​ពួកគេ​ញ៉ាំ​តែ​ច្រើន​ប៉ុណ្ណា​អី​។ ពិតណាស់ វា​មិនមែនជា​រឿង​ល្អ​ឡើយ​ក្នុង​ការធ្វើ​ឲ្យ​មាត់​រលាក​ច្រើនដង​ជាមួយ​ភេសជ្ជៈ​ក្តៅៗ ដូច្នេះ​អ្នក​ក៏​អាច​ចៀស​ផុង​ពី​ការ​មាន​របួស​នៅ​មាត់​បាន​ទៀត​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

ប្រភពអត្ថបទ៖ thmeythmey.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK