ឆាវឆាវ៖ «ទោះបីជាអ្នកមានសមត្ថភាពខ្លាំងប៉ុណ្ណាក៏ដោយ ប្រសិនបើគ្មានកន្លែងដើម្បីបញ្ចេញនោះទេ អ្នកនៅតែជាមនុស្សឥតប្រយោជន៍ដដែល»
Connect with us

បែបផែនជីវិត

ឆាវឆាវ៖ «ទោះបីជាអ្នកមានសមត្ថភាពខ្លាំងប៉ុណ្ណាក៏ដោយ ប្រសិនបើគ្មានកន្លែងដើម្បីបញ្ចេញនោះទេ អ្នកនៅតែជាមនុស្សឥតប្រយោជន៍ដដែល»

ពិតណាស់ថា នៅក្នុងរឿងប្រវត្ដិសាស្ត្រចិនដ៏ល្បីគឺរឿងសាមកុក ឬនគរទាំង៣​ដែលក្នុងនោះតួអង្គ​ឆាវឆាវ ដែលជាស្ដេចក្រាញ់ និងគ្រប់គ្រងលើព្រះរាជាផងនោះ ត្រូវបានគេចាត់ទុកថាជាមនុស្ស​ដែល​ពូកែមើលមនុស្ស និងរឹតតែពូកែប្រើមនុស្សផងដែរ។

នៅក្នុងមហិច្ចតាបង្រួបបង្រួមទឹកដី ឆាវឆាវ គឺមិនអាចជៀសបានឡើយនូវការធ្វើសង្រ្គាមជាមួយគូ​បដិបក្សដែលមិនយល់ព្រមទាល់តែសោះក្នុងការចុះចូលជាមួយឆាវឆាវ។ មែនទែនទៅ ដើម្បីអាច​យកឈ្នះលើសង្គ្រាមបានចាំបាច់ណាស់ត្រូវតែមានកងទ័ពដ៏ខ្លាំងខ្លា ស្បៀងអាហារគ្រប់គ្រាន់ ហើយ​​​​​​​​​អ្វី​​ដែលសំខាន់ជាងគេនោះគឺនយោបាយបញ្ចុះបញ្ចូល(ល្បិច)។ ឆាវ ឆាវ ខិតខំយ៉ាង​ខ្នះ​ខ្នែង​ក្នុង​​​​​​ការស្វែ​ងរកមនុស្សពូកែជាច្រើនមកបំរើខ្លូន ហើយចាត់ទុកដំណាក់របស់ខ្លួនជាការកន្លែងដែល​អាច​​​បញ្ចេញសមត្តភាពបានយ៉ាងពិតប្រាកដ ​រហូតដល់បានពន្លយពាក្យ​ថាទោះបី​ជាអ្នក​មាន​សមត្ថភាព​​​​ខ្លាំង​​ប៉ុ​​​​ណ្ណា​ក៏ដោយ ប្រសិនបើគ្មា​ន​កន្លែង​ដើម្បី​បញ្ចេញ​នោះ​ទេ​ អ្នក​នៅ​តែ​​ជា​មនុស្ស​ឥត​ប្រយោជន៍​​​​ដដែល។ ជារឿងពិតជាក់ស្ដែង មនុស្សម្នាក់ៗ​គឺមាន​សមត្ថភាព​ដែល​មិនអាច​វាស់ខ្ទង់​បាន ​​ពួកគេ​នឹង​មិនបញ្ចេញនោះទេ ប្រសិនបើស្ថានការមិនអំណោយផល ឬគ្មានប្រយោជន៍ស​ម្រាប់​ពួក​​​គេ។​​

ដូច្នេះ​ហើយដើម្បីអាចប្រើមនុស្សឲ្យអស់លទ្ធភាព និងទទួលបានប្រយោជន៍ច្រើននោះ ចាំបាច់​ណាស់​​អ្នក​ដឹកនាំត្រូវតែចេះរកកន្លែងដែលសក្ដិសមនឹងសមត្ថភាព​ និងចំណេះដឹងរបស់គេ​ ទើបពួក​គេ​​អាច​​បញ្ចេញសមត្ថភាពរបស់ពួកគេបានយ៉ាងពេញលេញ និងពិតប្រាកដ។ ជាចុងក្រោយ កិច្ច​ការ​ធំ​ ត្រូវពឹងលើ​អ្នក​​​មាន​​សមត្ថភាព​៕

អត្ថបទដោយ៖ ឡាយ ឧត្ដម

ប្រភពអត្ថបទ៖ www.doctor-business.asia

មតិយោបល់

Trending

Copyright © 2019 ANARCHAK