ត្រូវដឹង! អ្នកលេងហ្វេសប៊ុកនៅខ្មែរគួរប្រយ័ត្ន ល្បិចបោកថ្មីអាចស៊ីដាច់គណនីអ្នកបាន ដោយគ្រាន់តែចុចមើលវីឌីអូ
Connect with us

គួរដឹង

ត្រូវដឹង! អ្នកលេងហ្វេសប៊ុកនៅខ្មែរគួរប្រយ័ត្ន ល្បិចបោកថ្មីអាចស៊ីដាច់គណនីអ្នកបាន ដោយគ្រាន់តែចុចមើលវីឌីអូ

កាលពីដើមខែកញ្ញានេះ ហ្វេសប៊ុកត្រូវបាន​សារពត៌មានធំៗរាយការណ៍ថា បានបែកធ្លាយទិន្នន័យលេខទូរស័ព្ទ​អ្នកនៅវៀតណាមប្រមាណជា ៥០លានគណនី។ ថ្មីៗនេះផងដែរសារពត៌មាន Tampa Bay Times បានធ្វើការរាយការណ៍ពីល្បិចបោកថ្មីមកដោយយោង​តាមការរកឃើញដោយស្ថាប័នឯកជនមួយឈ្មោះថា Better Business Bereau លើកឡើង​ថា Hacker អាច​នឹង​ធ្វើការ​ Hack ចូលគណនី​នរណាម្នាក់បានត្រឹមតែឱ្យអ្នកនោះមើលវីឌីអូដែលផ្ញើរតាម Messenger តែប៉ុណ្ណោះ។

របាយការណ៍ដដែលបានបង្ហាញទៀត​ថា​ទម្រង់​នៃការ​ហេក​នេះ ចាប់ផ្ដើមដំបូង​ដោយមាន​មនុស្សដែលអាចជាអ្នកស្គាល់គ្នា​ផ្ញើរ​វីឌីអូ​មក ដោយភ្ជាប់ជាមួយសារ​ជាភាសារអង់គ្លេសប្រាប់ឱ្យអ្នក​ស្វែង​រក​ខ្លួនឯង​នៅក្នុង​វីឌីអូ​ដែលគេផ្ញើរ​មកនោះ​។​ 

សារពត៌មានដដែលអះអាងថា បើសិន​ជាម្ចាស់គណនីចុចមើលលើវីឌីអូ​នោះ​ មេរោគនឹង​ឆ្លង​ចូល​ទូរស័ព្ទឬកុំព្យូទ័រ​ភ្លាម ហើយ Hacker អាចនឹង​ចូលមកគ្រប់គ្រងគណនីរបស់អ្នកទាំងអស់​គ្នា​បាន​។

សម្រាប់ស្ថាប័ន Better Business Bereau បាន​បង្ហាញពីគន្លឹះក្នុងការ​ការពារខ្លួនពីការ​ហេកប្រភេទ​ Phising Attack របៀបថ្មីនេះដោយ៖

  • គិត​ ហើយមើលឱ្យច្បាស់សិន​មុននឹង​ធ្វើការចុចចូលមើល ថាតើវាជាលីង​ទៅវេបសាយផ្សេងទៀត ឬលីង​ដែលចូលទៅកាន់ហ្វេសប៊ុកទេ។ ជួនកាលថ្វីត្បិត​ថា​មិត្តភក្តិជិតស្និត​យើង​ផ្ញើរមកមែន ប៉ុន្តែគណនីរបស់គាត់អាចនឹង​ត្រូវ​បាន​គេហេកយកបាត់ទៅហើយ
  • បើជ្រុលចុចមើលហើយ គួរដឹង​ថាបើវីឌីអូ​ពី​ហ្វេសប៊ុកមែន គេមិនទាមទារ​ឱ្យ Log In អ្វីទៀត​ទេ អ៊ីចឹង​ហើយបើវីឌីអូនោះទារឱ្យបំពេញទិន្នន័យប្រញាប់បិទចោលទៅ

កន្លងមកក៏មានការ​ហេក​យកគណនី​តាមលេខទូរស័ព្ទ​ដែរ ដោយវិធីដែលគេនិយមហេក Account ដោយប្រើត្រឹមតែលេខទូរស័ព្ទ​នោះតាមរយៈ ការចុច Forgot Passwords ហើយធ្វើការ​ខលទៅបោកប្រាស់​ម្ចាស់ Account ដើម្បីយកលេខកូដរួច​ធ្វើការ​យក Account តែម្ដង។

ហើយបើ Hacker ពូកែជាងនេះទៅទៀតគេប្រើយុទ្ធសាស្ត្រ Sim-Swapping ពោលគឺបង្កើត​ Sim ថ្មីមួយទៀត​ ហើយហ្វេសប៊ុកនឹង​ធ្វើការ​បញ្ចូនលេខកូដទៅ Sim ថ្មីមួយទៀត ដែលនេះក៏ជាចំណុចខ្សោយមួយរបស់​មុខងារ Two-Factor Authentication របស់ Facebook ផងដែរ។

ក្បាច់ Sim Swapping នេះផងដែរ ក៏ត្រូវបានគេប្រើប្រាស់យកទៅ​បោកយកគណនីរបស់ ស្ថាបនិកក៏ដូចជានាយកប្រតិបត្តិក្រុមហ៊ុន Twitter លោក Jack Dorsey ផងដែរ នេះបើតាមការចុះផ្សាយពីសារពត៌មានបច្ចេកវិទ្យា​អាមេរិក The Verge។

ហេតុនេះហើយបើសិនជាគណនីលោកអ្នកភ្ជាប់ជាមួយនឹង​លេខទូរស័ព្ទ​គួរតែប្រយ័ត្នខ្លួន ឧស្សាហ៍ឆែកមើល​កន្លែងដែលធ្លាប់ Log In និ​ងឧស្សាហ៍ផ្លាស់ប្ដូរ Password ថ្មី​ចៀសវាង​ការ​ចុចចូលទៅកាន់ Link ឬវេបសាយ​មិនស្គាល់ ក៏ដូចជាលេងហ្គេមផ្ដេសផ្ដាសដែលអាចនឹង​មានបញ្ហា​ដល់ Account Facebook ។

  • សូមរាយការណ៍មកកាន់ CamCERT តាមរយៈសារអ៊ីមែល  incident@camcert.gov.kh ប្រសិនបើអ្នកមានបញ្ហាពាក់ព័ន្ធនឹងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន៕

ប្រភព៖ BBB

អត្ថបទដោយ៖ ខុន សក្ក័ដា

ដកស្រង់ដោយ៖ www.business-cambodia.com  

មតិយោបល់

Trending

Copyright © 2019 ANARCHAK