មកដឹងអំពី! ប្រវត្តិនៃក្បួនទស្សន៍ទាយណាប៉ូឡេអុង ដែលគ្រប់គ្នាជឿថាឆុត
Connect with us

គួរដឹង

មកដឹងអំពី! ប្រវត្តិនៃក្បួនទស្សន៍ទាយណាប៉ូឡេអុង ដែលគ្រប់គ្នាជឿថាឆុត

ក្បួនទស្សន៍ទាយនៅលើលោកនេះមានច្រើនខ្លាំងណាស់  អាស្រ័យទៅលើំជំនឿរៀងៗខ្លួន  ដោយមនុស្សគ្រប់គ្នាគឺចង់ដឹងពីវាសនារបស់ខ្លួនឯងក្នុងពេលបច្ចុប្បន្ន ​និងអនាគត។ នៅក្នុងនោះ មានក្បួនទស្សន៍ទាយមួយដែលមានឈ្មោះល្បីល្បាញទូទាំងពិភពលោក និងមានគេជឿថាពិតជាឆុតខ្លាំងមែនទែនតាមរយៈការគិតលើតួអក្សរឡាតាំង មានឈ្មោះថា « ក្បួនណាប៉ូឡេអុង»។

តោះ មកតាមដានប្រវត្តិនៃក្បួនទស្សន៍ទាយណាប៉ូឡេអុង ដែលយើងខ្ញុំដកស្រង់ចេញពី គណនីហ្វេសប៊ុកផេក « មន្តអាគមន៍ខ្មែរ » ដូចខាងក្រោមនេះ៖

ចៅៗ ធ្លាប់ឮការទស្សន៍ទាយតាមក្បួនណាប៉ូឡេអុងទេ? ណាប៉ូឡេអុង មានឈ្មោះពេញគឺ Napoléon Bonapart។ លោកកើតនៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ១៧៦៩ និងទទួលមរណភាពនៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ១៨២១។ លោកគឺជាវីរៈបុរសជាតិ របស់បារាំង និងជាមេទ័ពដ៏ល្បីល្បាញ ហើយបានក្លាយជាអធិរាជបារាំង ពីឆ្នាំ១៨០៤ ដល់ ១៨១៤។ លោកខ្លាំងពូកែណាស់ក្នុងរឿងចម្បាំងសឹកសង្គ្រាម ហើយតែងតែឈ្នះស្ទើរតែគ្រប់សមរភូមិទាំងអស់រហូតបានគ្រប់គ្រងទ្វីបអឺរ៉ុបទាំងមូលអស់ជាងមួយទសវត្សរ៍ (ដួលរលំទៅវិញនៅឆ្នាំ១៨១៥)។ដោយសារតែភាពខ្លាំងក្លាអស្ចារ្យនេះហើយ ទើបក្បួនខាងធ្វើសឹកសង្គ្រាម និងក្បួនហោរ៉ាទស្សន៍ទាយរបស់ លោក Napoléon ត្រូវបានគេចម្លងសិក្សាតៗគ្នា នៅទូទាំងពិភពលោក។ ចំពោះក្បួនទស្សន៍ទាយដ៏ពូកែស័ក្តិសិទ្ធរបស់លោក Napoléon ត្រូវបានបកប្រែពីភាសាអាល្លឺម៉ង់ដ៍ ទៅជាភាសាអង់គ្លេស ជាលើកដំបូងនៅឆ្នាំ១៨២០៕

 ប្រភពអត្ថបទ គណនីហ្វេសប៊ុកផេក « មន្តអាគមន៍ខ្មែរ » 

ដកស្រង់ដោយ៖ www.sadlife.me

មតិយោបល់

Trending

Copyright © 2019 ANARCHAK