ថ្ងៃមុខ! តំបន់តាតៃនឹងមានទំបន់វារីអគ្គីសនី ១៥០ មេហ្គាវ៉ាត់មួយបន្ថែមទៀតក្រោមគម្រោងវិនិយោគចិន
Connect with us

ថ្មីៗ

ថ្ងៃមុខ! តំបន់តាតៃនឹងមានទំបន់វារីអគ្គីសនី ១៥០ មេហ្គាវ៉ាត់មួយបន្ថែមទៀតក្រោមគម្រោងវិនិយោគចិន

កាលពីថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុនចិនបានស្នើគម្រោងថាមពលវារីអគ្គិសនីថ្មីមួយដែលមានទីតាំងស្ថិតនៅតាមដងទន្លេតាតៃ ខេត្តកោះកុង។ ទំនប់វារីអគ្គិសនីដែលត្រូវបានស្នើឡើងនេះនឹងមានចម្ងាយ ២០ គីឡូម៉ែត្រពីវារីអគ្គិសនីទន្លេតាតៃក្រោមដែលអាចផលិត ថាមពលអគ្គីសនី ២៤០ មេហ្គាវ៉ាត់ ជាការវិនិយោគដែលចំណាយដើមទុនចំនួន ៥៤០ លានដុល្លារ ហើយត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនចិន។

ចំពោះការបង្ហាញអំពីគម្រោងវិនិយោគលើវារីអគ្គិសនីថ្មីនេះ គឺបានធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក ណាន ឈុនហ៊ួយ (Nan Cunhui) នាយកប្រតិបត្តិ ក្រុមហ៊ុន ជិន គ្រុប (Chint Group) និងលោក លូ វិនជុន (Lu Wenjun) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ស៊ីណូម៉ាច៍ (Sinomach-HE) ចូលជួបសម្តែងការគួរសម និងពិភាក្សាទៅលើគម្រោងវិនិយោគរបស់ក្រុមហ៊ុនទាំងពីរ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ។

លោក Victor Jona ប្រធានផ្នែកថាមពលក៏បានប្រកាសកាលពីម្សិលមិញផងដែរថា ក្រុមហ៊ុន Chint Group និង Sinomach-HE បានស្នើសុំការអនុញ្ញាតពីក្រសួងរ៉ែ និងថាមពលដើម្បីចាប់ផ្តើមការសិក្សាលទ្ធភាពលើគម្រោងសាងសង់ទំនប់វារីអគ្គិសនីថ្មី គឺតាតៃខាងលើដែលអាចផលិតបានថាមពល ១៥០មេហ្គាវ៉ាត់។ គម្រោងអភិវឌ្ឍន៍តាតៃខាងលើដែលជាខ្សែរទឹកតែមួយ តែអាចប្រើប្រាស់បាន២ដងនេះ នឹងផ្ដល់ឱ្យមានផលចំនេញដល់ប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះវានឹងរួមចំណែកដល់សន្តិសុខថាមពល និងជួយរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាមួយចំនួនដែលយើងបាននឹងកំពុងជួបប្រទះ ស្របតាមការវិវឌ្ឍជឿនលឿនរបស់ប្រទេសកម្ពុជា៕

អត្ថបទដោយ៖ ស្រីពេជ្រ

ប្រភពអត្ថបទ៖ www.doctor-business.asia

មតិយោបល់

Trending

Copyright © 2019 ANARCHAK