ទម្លាប់ ៦ ចំនុចល្អបំផុតដើម្បីសម្រួលដល់ខួរក្បាលរបស់អ្នក
Connect with us

សុខភាព & សម្រស់

ទម្លាប់ ៦ ចំនុចល្អបំផុតដើម្បីសម្រួលដល់ខួរក្បាលរបស់អ្នក

សព្វថ្ងៃមនុស្សមានការងារច្រើន និងមិនសូវមានពេលទំនេរលំហែកាយដើម្បីជួយសម្រួលដល់ខួរក្បាលរបស់ពួកគេ។ ហើយក្នុងការងារសព្វថ្ងៃនេះផងដែរក៏បានធ្វើឱ្យមនុស្សម្នាក់ៗទទួលសំពាធជាច្រើនដែលជាហេតុធ្វើឱ្យខួរក្បាលរបស់ពួកគេម្នាក់ៗដំណើរការដោយឥតឈប់ឈរ។ ទាំងនេះហើយដែលជាហេតុដល់ចម្បងមួយដែលមនុស្សគ្រប់រូបគួរយកចិត្តទុកដាក់ខ្លាំងចំពោះការថែទាំសុខភាពខួរក្បាលរបស់ពួកគេ។ ដូចនេះហើយទើបអ្នកគួរតែអនុវត្តនូវទម្លាប់ទាំង៦ ដូចខាងក្រោមនេះដើម្បីជួយដល់សុខភាពខួរក្បាល៖

១. ញុំាកាហ្វេ៖ កាហ្វេនឹងជំនួយដល់ប្រព័ន្ធការពាររបស់ខួរក្បាល។ ហើយវាក៏ជួយទប់ស្កាត់នូវជម្ងឺដែលបំផ្លាញដល់ខួរក្បាលជាច្រើនទៀត ដែលជាពិសេសនោះ គឺជម្ងឺវង្វេងតែម្តង។

២. ញុំាវីតាមីន៖ វីតាមីន B12 និងវីតាមីន D គឺជាវីតាមីនមួយដែលមានសារជាតិជំនួយដល់សុខភាពខួរក្បាលបានច្រើន។

៣. របបអាហារ៖ ខួរក្បាលរបស់យើងបានប្រើប្រាស់ថាមពលជាច្រើនដើម្បីទៅបំពេញតម្រូវការនៃការប្រើប្រាស់របស់យើង។ ដូចនេះហើយទើបការទទួលទានអាហារឱ្យបានត្រឹមត្រូវ គឺជារឿងដ៏សំខាន់មួយដែលនឹងផ្តល់ថាមពលដល់ខួរក្បាល។

៤. ធ្វើសមាធិ៖ ការធ្វើសមាធិនឹងជួយដល់សុខភាពខួរក្បាលខ្លាំងដែលអាចធ្វើឱ្យខួរក្បាលមានការសម្រាកបានត្រឹមត្រូវ។

៥. លំហាត់ប្រាណ៖ មនុស្សដែលធ្វើលំហាត់ប្រាណច្រើននឹងជួយឱ្យខួរក្បាលរបស់ពួកគេកាន់តែមានគំនិតច្រើន និងការគិតរឹតតែប្រសើរ។

៦. គេងឱ្យបានត្រឹមត្រូវ៖ ពេលខ្លះខួរក្បាលរបស់យើងនៅតែដំណើរការ បើទោះបីជាយើងកំពុងគេងនៅពេលយប់ក៏ដោយ។ ដូចនេះសូមគេងឱ្យបានគ្រឹមត្រូវដើម្បីឱ្យខួរក្បាលបានសម្រាកខ្លះ៕

 អត្ថបទ៖ បូ​ ទីន

ប្រភពអត្ថបទ៖ business-record.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK