សូមបងប្អូនប្រយ័ត្នជំនន់ទឹកភ្លៀង ខណ:កម្ពុជានៅតែបន្តធ្លាក់ភ្លៀងពីថ្ងៃនេះ ដល់ថ្ងៃទី ២៩ កញ្ញា
Connect with us

ថ្មីៗ

សូមបងប្អូនប្រយ័ត្នជំនន់ទឹកភ្លៀង ខណ:កម្ពុជានៅតែបន្តធ្លាក់ភ្លៀងពីថ្ងៃនេះ ដល់ថ្ងៃទី ២៩ កញ្ញា

ភ្នំពេញ: ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី២៣ កញ្ញានេះ បានចេញសេចក្តីជូនដំណឹងស្តីពីបញ្ហាអាកាសធាតុ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ ដោយបញ្ជាក់ថា ដោយសារឥទ្ធិពលនៃប្រព័ន្ធសម្ពាធខ្ពស់ បានធ្លាក់ចុះសង្កត់លើប្រព័ន្ធសម្ពាធទាម ធ្វើភ្លៀងនៅតែបន្តធ្លាក់ តាមបណ្តារាជធានី-ខេត្តក្នុងកម្រិតពីមធ្យមទៅច្រើន។

សេចក្តីជូនដំណឹងបន្ថែមថា លក្ខណ: បែបនេះនិងធ្វើឲ្យ៖

១,នៅតាមបណ្តារាជធានី-ខេត្ត ភ្លៀងបន្តធ្លាក់រាយប៉ាយនៅក្នុងកម្រិតបរិមាណពីមធ្យមទៅច្រើន និងនៅផ្នែកខ្លះមានភ្លៀងធ្លាក់ខ្លាំង។ ដោយឡែក នៅថ្ងៃទី២៤-២៥ ភ្លៀងមានភាពរអាក់រអួលច្រើន។

២, នៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់តិចទៅបង្គួរ។

ជាមួយគ្នានេះ ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំនន់ទឹកភ្លៀង អាចកើតមានឡើងចាប់ពីថ្ងៃទី២៦ ដល់ ២៩ ខែកញ្ញា ឆ្នាំ២០១៩៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK