បែបផែនជីវិត
«Steve Jobs» សល់ទឹកប្រាក់ជាង ៧ ពាន់លានដុល្លារមុនស្លាប់ ហើយនេះជាពាក្យចុងក្រោយដែលគាត់ចង់និយាយ….

«នៅក្នុងភ្នែកអ្នកដទៃជីវិតរបស់ខ្ញុំគឺជាមនុស្សម្នាក់ដែលមានភាពជោគជ័យខ្លាំង ប៉ុន្តែគេមិនបានដឹងទេថាក្រៅពីការងារខ្ញុំមានពេលវេលារីករាយតិចតួចប៉ុណ្ណោះ។ ហើយនៅទីបំផុតទ្រព្យសម្បត្តិគ្រាន់តែជាការពិតនៃជីវិតដែលខ្ញុំអាចធ្វេីបាន។»
«នៅពេលនេះការគេងនៅលើគ្រែអ្នកជំងឺហើយរំលឹកនូវអ្វីៗពេញមួយជីវិត ខ្ញុំដឹងថាការទទួលស្គាល់ពីមនុស្សគ្រប់គ្នា និងទ្រព្យសម្បត្តិទាំងអស់ដែលខ្ញុំមាន គឺគ្មានន័យទៀតទេនៅចំពោះមុខនៃការស្លាប់ដែលជិតមកដល់។ អ្នកអាចជួលអ្នកណាម្នាក់មកបេីកឡានអោយអ្នក រកលុយអោយអ្នក តែអ្នកមិនអាចជួលនរណាម្នាក់អោយឈឺជំនួសអ្នកបានទេ។ មនុស្សម្នាក់ៗអាចរករបស់របរដែលគេចង់បាន ប៉ុន្តែមានរឿងមួយដែលមិនអាចរកបាន គឺនៅពេលដែលវាបាត់បង់ “ជីវិត”។»
«មេីលថែខ្លួនឯងឱ្យបានល្អ និងស្រឡាញ់អ្នកដទៃ។ នៅពេលដែលយើងកាន់តែចាស់ យើងកាន់តែឆ្លាត ហើយយើងដឹងបន្តិចម្តងៗថា នាឡិកាដែលមានតម្លៃ ៣០ ដុល្លារ ឬ ៣០០ ដុល្លារ នាឡិកាទាំងពីរនេះបង្ហាញពេលវេលាដូចគ្នា។ មិនថាយើងកាន់កាបូបដែលមានតំលៃ ៣០ ដុល្លារ រឺ ៣០០ ដុល្លារទេ ចំនួនទឹកប្រាក់នៅក្នុងកាបូប គឺនៅតែដដែល។ មិនថាយើងបើកឡានតម្លៃ ១៥០,០០០ ដុល្លារ រឺក៏ឡានដែលមានតម្លៃ ៣០,០០០ ដុល្លារ ផ្លូវនិងចំងាយ គឺដូចគ្នា យើងអាចឈានដល់គោលដៅដូចគ្នា។ ប្រសិនបើយើងផឹកស្រាមួយដបដែលមានតំលៃ ៣០០ ដុល្លារ ឬ ស្រាដែលមានតម្លៃ ១០ ដុល្លារ អ្នកកំសាន្តជាមួយគឺដូចគ្នា។ ប្រសិនបើផ្ទះដែលយើងរស់នៅមានទំហំ ៣០០ ម៉ែត្រក្រឡា ឬ ៣០០០ ម៉ែត្រការ៉េ ភាពឯកោគឺដូចគ្នា។»
«សុភមង្គលពិតរបស់អ្នកមិនមែនបានមកពីរបស់របរខាងក្រៅនោះទេ។ មិនថាអ្នកកំពុងជិះហោះ ថ្នាក់ទីមួយ ឬ ថ្នាក់អ្នកអាជីវកម្មនោះទេ ប្រសិនបើយន្តហោះគាំង អ្នកនឹងគាំងជាមួយវា។
ដូច្នេះខ្ញុំសង្ឃឹមថាអ្នកយល់ថានៅពេលអ្នកមានមិត្តភក្តិ ឬ នរណាម្នាក់ដែលអ្នកអាចនិយាយជាមួយរឿងគ្រប់យ៉ាង នេះគឺជាសុភមង្គលពិត!
រឿង៥យ៉ាងដែលយេីងមិនអាចប្រកែកប្រែបាន
១. កុំអប់រំកូនអ្នកឱ្យក្លាយជាអ្នកមាន។ ចូរអប់រំពួកគេឱ្យសប្បាយរីករាយ។ ដូច្នេះពេលគេធំឡើងគេនឹងដឹងពីតម្លៃរបស់ផ្សេងៗ មិនមែនតែតម្លៃលុយនោះទេ។
២. ចូរបរិភោគអាហាររបស់អ្នកជាថ្នាំ បើមិនដូច្នេះទេអ្នកនឹងត្រូវបរិភោគថ្នាំរបស់អ្នកជាអាហារវិញម្តង។
៣. អ្នកស្រឡាញ់អ្នកនឹងមិនចាកចេញពីអ្នកឡើយ បើទោះបីជាគាត់មានហេតុផល ១០០ ដើម្បីបោះបង់ក៏ដោយ។ គេនឹងរកឃើញហេតុផលមួយដើម្បីនៅក្បែរអ្នកជានិច្ច។
៤. មានភាពខុសគ្នាខ្លាំងរវាង មនុស្សដែលមានទំនួលខុសត្រូវខ្ពស់ និងមនុស្សធម្មតា។
៥. ប្រសិនបើអ្នកចង់ទៅលឿន – ទៅតែម្នាក់ឯង! ប៉ុន្តែប្រសិនបើអ្នកចង់ទៅឆ្ងាយ – ទៅជាក្រុម។
នេះជាវេជ្ជបណ្ឌិតល្អបំផុតទាំង ៦ នៅលើពិភពលោក៖
១. ពន្លឺព្រះអាទិត្យ
២. ការសម្រាក
៣. លំហាត់ប្រាណ
៤. របបអាហារ
៥. ទំនុកចិត្តលើខ្លួនឯង
៦. មិត្តភក្តិ
រក្សាចំនុចទាំងនេះនៅគ្រប់ដំណាក់កាលនៃជីវិត ហើយរីករាយនឹងជីវិតដែលមានសុខភាពល្អ៕
ប្រភព៖ Facebook
-
ថ្មីៗ4 years ago
ស៊ែរបន្ទាន់! ពលរដ្ឋខ្មែរ គ-ថ្លង់ពីកំណើត ពេលនេះអាចស្ដាប់ និងនិយាយបាន១០០% ដោយការវះកាត់បច្ចេកវិទ្យាទំនើប!
-
គួរដឹង2 years ago
កូនខ្មែរគួរដឹង! ប្រវត្តិដ៏ក្រៀមក្រំនៃ “ព្រះរាជដំណាក់ភ្នំបូកគោ”
-
គួរដឹង2 years ago
លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំបងប្អូនប្រជាពលរដ្ឋគួរតែមានថ្នាំ ៤ ប្រភេទនេះនៅក្នុងផ្ទះ
-
បែបផែនជីវិត4 years ago
ការពិតអ៊ីចឹងសោះ បានជាជនជាតិចិន រកស៊ីឡើងម្ល៉េះ! បើមិនជឿកុំប្រមាថ…
-
គួរដឹង4 years ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
ថ្មីៗ3 years ago
អាសន្នហើយ!!! ទឹកទន្លេមេគង្គនៅព្រំដែនថៃ-ឡាវ បានស្រកចុះខ្លាំងដល់បាតមិនធ្លាប់មាន
-
គួរដឹង3 years ago
កុំឲក្មេងសួរអត់ដឹង! នេះជា «ប្រវត្តិនៃនំបញ្ចុកខ្មែរ» ដែលកូនខ្មែរជំនាន់ក្រោយមិនសូវបានដឹង
-
បែបផែនជីវិត4 years ago
មិនគួរឱ្យជឿ! មនុស្សរាប់រយនាក់ឱ្យតែស្ដាប់បទចម្រៀងនេះហើយសុទ្ធតែធ្វើអត្តឃាត!