មេរៀនជីវិត ៦ យ៉ាងបានបង្រៀនមនុស្សស្រីក្រោយបែកបាក់ស្នេហា
Connect with us

គ្រួសារ & ស្នេហា

មេរៀនជីវិត ៦ យ៉ាងបានបង្រៀនមនុស្សស្រីក្រោយបែកបាក់ស្នេហា

ភាព​ស្រស់ស្អាត​របស់​មនុស្ស​ស្រី ​មិន​មែន​កំណត់​តាម​អ្វី​ដែល​មើល​ឃើញ​ពី​សំបក​ក្រៅ​ទេ ​តែ​វា​ជា​ភាព​ស្រស់​ស្អាត​ដែល​ចេញ​ពី​រូប​សម្បត្តិ​ខាង​ក្នុង ​ទាំង​អត្តចរិត ​និង​ចិត្ត​គំនិត។ បើ​និយាយ​ចំពោះ​បរាជ័យ​ក្នុង​រឿង​ស្នេហា ​គេ​មិន​អាច​វាយ​តម្លៃ​តាម​រយៈ​ពេល​ដែល​កំពុង​ស្រឡាញ់​គ្នា​ទេ ​តែ​គេ​នឹង​អាច​ដឹង​ច្បាស់​ថា​មនុស្ស​ស្រី​នោះ​ថ្លៃថ្នូរ​កម្រិត​ណា ​ដោយ​សម្គាល់​ក្រោយ​ពេល​ដែល​បែក​គ្នា​វិញ។

១. មើល​ថែទាំ​ខ្លួន​ឯង៖ នាង​អាច​ខូច​ចិត្ត​មួយ​រយៈ​បន្ទាប់​ពី​បែក​គ្នា​ភ្លាម​ៗ ​តែ​ភាព​ឈឺចាប់​នោះ​មិន​បង្ខំ​នាង​ឲ្យ​ធ្វើ​បាប​ខ្លួន​ឯង​ឡើយ ​ផ្ទុយ​ទៅ​វិញ​គឺ​មាន​តែ​ស្រឡាញ់​ខ្លួនឯង​ខ្លាំង​ជាង​មុខ ​ធ្វើ​អ្វី​ល្អ​ៗ​ដើម្បី​ឲ្យ​ខ្លួន​ឯង​រីកចម្រើន​ជាង​មុន។

២. ឯករាជ្យ​ជាង​មុន៖ នាង​ប្រែ​មក​ជា​រឹងមាំ​ និង​ឯករាជ្យ​ជាង​មុន​ចំពោះ​រឿង​នានា​ក្នុង​ជីវិត។ នាង​មិន​ឈប់​ត្រឹម​មួយ​កន្លែង​ទេ ​តែ​នាង​នឹង​ព្យាយាម​ធ្វើ​អ្វី​ដែល​បង្ហាញ​ពី​ភាព​ជោគជ័យ​ក្នុង​ជីវិត​ថ្មី​របស់​នាង​ដោយ​ខ្លួនឯង។

៣. គ្មាន​ចិត្ត​កំណាច៖ ទោះ​ជួប​ជាមួយ​ស្នេហា​បរាជ័យ ​តែ​នាង​មិន​បាន​ផ្លាស់ប្តូរ​ភាព​ស្លូតបូត​ពី​ខាង​ក្នុង​ដោយសារ​ការ​គុំគួន​ជាមួយ​អ្នក​មុន​ឡើយ។ នាង​នៅ​តែ​រក្សា​ចិត្ត​បុណ្យ ​មិន​កាច​សាហាវ ​និង​មិន​ប្រព្រឹត្ត​អំពើ​បាប​ដើម្បី​សងសឹក​កម្មពៀរ​ចាស់​ទេ។

៤. មិន​បង្ហាញ​ភាព​សោកសៅ​លើ​បណ្តាញ​សង្គម៖ នាង​សុខ​ចិត្ត​អង្គុយ​ពិបាក​ចិត្ត​ពេល​នៅ​ម្នាក់​ឯង ​តែ​មិន​បង្ហាញ​ភាព​សោកសៅ​ឲ្យ​គេ​ឯង​ឃើញ​ផ្តេសផ្តាស​ទេ ​ហើយ​បើ​ទោះ​ជា​ពេល​ខ្លះ​នាង​តឹង​ចិត្ត​ខ្លាំង​បន្តិច​មែន ​ក៏​​គ្រាន់​តែ​ចែក​រំលែក​ទៅ​មិត្តភក្តិ​ជិតស្និទ្ធ​តែ​ប៉ុណ្ណោះ​ឯង។

៥. មាន​គំនិត​បើក​ចំហរ៖ ក្រោយ​ជួប​រឿង​មិន​សម​បំណង ​នាង​បាន​ផ្លាស់​ប្តូរ​ការ​គិត​មក​ជា​បើក​ជំហរ​ជាង​មុន ​មិន​ឆាប់​ឆេវឆាវ​ ឬ​ប្រតិកម្ម​ចំពោះ​គំនិត​អ្នក​ដទៃ​ដែល​ខុស​ពី​នាង​ឡើយ។ លក្ខណៈ​បែប​នេះ​ក៏​អាច​សម្តែង​ថា​ជា​មនុស្ស​ចាស់ទុំ​ជាង​មុន​ដូច​គ្នា។

៦. លើកលែង​តែ​មិន​បំភ្លេច៖ នាង​យល់​ថា​ការ​ជួប​ស្នេហា​ដែល​បរាជ័យ​លើក​មុន​នោះ​គឺ​ជា​មេរៀន​ដែល​ត្រូវ​ចងចាំ ​ទោះ​វា​ធ្វើ​ឲ្យ​ឈឺចាប់​តែ​នាង​នៅ​តែ​ព្យាយាម​លើកលែង​ឲ្យ​បុរស​ដែល​ធ្វើ​ខុស​នោះ។ ការ​លើកលែង​មិន​មែន​មាន​ន័យ​ថា​អ្នក​ចុះចាញ់​ទេ ​តែ​ជា​ការ​ស្វែង​រក​ក្តី​សុខ​ផ្លូវ​ចិត្ត​សម្រាប់​ខ្លួនឯង៕

ប្រភពអត្ថបទ៖ powerofpositivity

 ប្រែសម្រួល៖ អ៊ុង រ័ត្នបញ្ញា

ដកស្រង់ដោយ៖ kanha.sabay.com.kh

មតិយោបល់

Trending

Copyright © 2019 ANARCHAK