ដំណឹងល្អ! ប្រាក់ឈ្នួលគោលកម្មករក្នុងវិស័យកាត់ដេរ នឹងឡើងដល់ ១៩០ដុល្លារនៅឆ្នាំក្រោយ
Connect with us

ថ្មីៗ

ដំណឹងល្អ! ប្រាក់ឈ្នួលគោលកម្មករក្នុងវិស័យកាត់ដេរ នឹងឡើងដល់ ១៩០ដុល្លារនៅឆ្នាំក្រោយ

បើតាម​សេចក្តីប្រកាស​របស់​ក្រសួង​ការងារ ប្រាក់​ឈ្នួល​អប្បបរមា ១៩០​ដុល្លារ​នេះ នឹង​ចាប់ផ្តើម​ដំឡើង​ចាប់ពី​ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០២០ តទៅ​។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្ត្រី​នៃ​កម្ពុជា បាន​ស​ម្រ​ច​បន្ថែម ៣​ដុល្លារ លើ​តួលេខ​បោះឆ្នោត​ដោយ​ក្រុម​ប្រឹក្សា​ការងារ ១៨៧​ដុល្លារ ដែល​ធ្វើឱ្យ​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​និយោជិត​ក្នុង​វិស័យ​វា​យន​ភ​ណ្ឌ កាត់ដេរ​ស​ម្លៀ​ក​បំពាក់ និង​ស្បែកជើង សម្រាប់​ឆ្នាំ​២០២០​ខាងមុខ​នេះ កើន​ដល់ ១៩០​ដុល្លារ​។​

​ការ​ប្រកាស​របស់​ក្រសួង​ការងារ អំពី​ចំនួន​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​កម្មករ​នៅ​ឆ្នាំក្រោយ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី គណៈកម្មការ​ប្រឹក្សា​ការងារ ដែល​រួមមាន​រាជ​រដ្ឋាភិបាល សហជីព និង​និយោជក បើក​កិច្ច​ប្រជុំ​ចុងក្រោយ នា​ព្រឹក​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៩ ដើម្បី​បោះឆ្នោត​ជ្រើសរើ​សយក​តួលេខ​មួយ​ធ្វើ​ជា​គោល។

ក្នុង​នោះ​សន្លឹកឆ្នោត​ភាគច្រើន​បាន​បោះ​ឆ្នោត​ជ្រើសរើស​យក​តួលេខ ១៨៧​ដុល្លារ ហើយ​បន្ទាប់មក សម្តេច​តេ​ជោ ហ៊ុន សែន បាន​ផ្តល់​បន្ថែម ៣​ដុល្លារ​ទៀត​ជូន​កម្មករនិយោ​ជិត ដែល​ធ្វើឱ្យ​ប្រាក់​ឈ្នួល​ពួកគេ​កើនឡើង ១៩០​ដុល្លារ នៅ​ឆ្នាំ​២០២០ ខាងមុខ​នេះ​តែម្តង​។​

ផ្តល់សិទ្ធិដោយ៖ angkorpost

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

ថ្មីៗ2 weeks ago

បើមិនចង់ទឹកភ្នែក ! ឡានដែលមិនទាន់កាត់ឈ្មោះឆាប់ទៅកាត់ឲ្យហើយ ប្រយ័ត្នស៊យធំជួបហានិភ័យ៦ចំនុចនេះ

Trending

Copyright © 2019 ANARCHAK