កាន់តែយ៉ាប់ហើយ! ក្រោយ facebook មានបញ្ហាបែកធ្លាយទន្និន័យមិនទាន់ចប់ផង ស្រាប់តែឆ្លងមកដល់ Instagram ទៀត
Connect with us

ថ្មីៗ

កាន់តែយ៉ាប់ហើយ! ក្រោយ facebook មានបញ្ហាបែកធ្លាយទន្និន័យមិនទាន់ចប់ផង ស្រាប់តែឆ្លងមកដល់ Instagram ទៀត

យោងតាម Forbes បានអោយដឹងថាបណ្ដាញសង្គម Instagram ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ Facebook កំពុងតែមានរឿងធំមួយដែលថ្មីៗនេះបានកើតឡើងចំពោះ Facebook ដែរ។ បញ្ហានេះគឺការបែកធ្លាយទន្និន័យអ្នកប្រើប្រាស់ជាសាធារណៈដែលមានដូចជាឈ្មោះអ្នកប្រើប្រាស់ លេខគណនី និងលេខទូរស័ព្ទ ដែលវាជាបញ្ហាដែលអាចឲ្យក្រុម hackers អាចធ្វើស៊ីលួចទន្និន័យនិងបង្កចលាចលតាមបណ្ដាញសង្គមនេះបាន។

ហើយយោងតាម BuzzFeed ដែរនោះបានឲ្យដឹងថាការបែកធ្លាយទន្និន័យបែបនេះអាចឲ្យក្រុម hackers អាចទាញយកទន្និន័យដូចជារូបភាពនិងវីដេអូរបស់អ្នកប្រើប្រាស់បណ្ដាញសង្គមនេះដោយគ្រាន់តែប្រើរបៀប hack ដែលងាយស្រួលបំផុតហើយពួកគេអាចយកទន្និន័យទាំងនោះមកប្រើប្រាស់ក្នុងគោលបំណងមិនល្អណាមួយដូចជាការចែករំលែកតាមប្រព័ន្ធអ៊ិនធើណែតជាដើមដែលអាចប៉ះពាល់ដល់ឯកជនភាពរបស់ម្ចាស់ទន្និន័យបាន។

ការបែកធ្លាយទន្និន័យតាម Instagram នេះទើបនឹងកើតឡើងក្រោយបញ្ហានេះបានកើតឡើងចំពោះ Facebook ដែលបានប្រកាសអាសន្នថាទន្និន័យលេខរបស់អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook បានបែកធ្លាយតាមប្រព័ន្ធអ៊ិនធើណែត។ បញ្ហានេះហើយដែលបានធ្វើឲ្យក្រុមហ៊ុនអាមេរិកមួយនេះត្រូវរងការស្ដីបន្ទោសពីអ្នកប្រើប្រាស់របស់បណ្ដាញសង្គមខ្លួនថាមានការធ្វេសប្រហែសធ្វើឲ្យប្រព័ន្ធសុវត្ថិភាពរបស់បណ្ដាញមួយនេះបែកធ្លាយដែលអាចរងការវាយប្រហាររបស់ក្រុមអ្នក hackers បានគ្រប់ពេល។ ជាពិសេសនោះក្រុមហ៊ុននេះត្រូវបានរដ្ឋាភិបាលអាមេរិកបើកវិធានការត្រួតពិនិត្យបញ្ហាប្រព័ន្ធសុវត្ថិភាពលើ Facebook និង Instagram ។

នេះមិនមែនតែកើតឡើងចំពោះក្រុមហ៊ុន Facebook នោះទេ។ សូម្បីតែក្រុមហ៊ុន Google ក៍កំពុងតែស្ថិតក្នុងក្រសែភ្នែករបស់រដ្ឋាភិបាលអាមេរិកដែរដោយសារតែបញ្ហារក្សាទន្និន័យរបស់អ្នកប្រើប្រាស់បែបនេះ។ ហើយបច្ចុប្បន្ននេះក្រុមហ៊ុនទាំងពីរកំពុងស្ថិតលើតារាងស៊ើបអង្កេតរបស់រដ្ឋាភិបាលអាមេរិកលើបញ្ហាដូចគ្នានេះដែរ៕

ដោយ៖ នឿន វណ្ណៈ

ប្រភពអត្ថបទ៖ www.bizkhmer.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK