ក្រៅពីលោក Honda នៅមានវីរបុរសក្លឹបយក្ស Manchester United ម្នាក់ទៀតដែលបានចូលខ្លួនជួយវិស័យបាល់ទាត់កម្ពុជា
Connect with us

គួរដឹង

ក្រៅពីលោក Honda នៅមានវីរបុរសក្លឹបយក្ស Manchester United ម្នាក់ទៀតដែលបានចូលខ្លួនជួយវិស័យបាល់ទាត់កម្ពុជា

ភ្នំពេញ៖ ពិត​ជា​សំណាង​មួយ​សម្រាប់​កម្ពុជា ខណៈ​មាន​បុគ្គល​ល្បី​ៗ ២ ​រូប​ក្នុង​វិស័យ​កីឡា​បាន​ចូល​មក​​ជ្រោមជ្រែង និង​ជួយ​អស់ពី​ចិត្ត ដោយ​លោក Sir Bobby Charton ជនជាតិ​អង់គ្លេស ជា​វីរបុរស​របស់​ក្លឹប​យក្ស Manchester United បានមក​ជួយ​លើ​ការបណ្ដុះបណ្ដាល​ជន​ពិការ​ឲ្យ​ចេះ​ជំនាញ​ និង​លោក Honda ជនជាតិ​ជប៉ុន​ចូល​មក​អភិវឌ្ឍន៍​វិស័យ​កីឡា​បាល់ទាត់​ កម្ពុជា​ឲ្យ​រីក​ចម្រើន​ទៅ​មុខ​។

បច្ចុប្បន្ន​លោក Honda ជា​គ្រូបង្វឹក​ជម្រើសជាតិ​ក្រុមបាល់ទាត់​កម្ពុជា ដោយ​ពុំ​គិត​ប្រាក់បៀវត្សរ៍​សូម្បី​មួយ​សេន​ពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក្នុង​ការជួយ​រយៈពេល ២ ឆ្នាំ។ លោក​បាន​ជួយ​បង្វឹក​កីឡាករ​បាល់ទាត់​មាន​ភាព​រីកចម្រើន​ខ្លាំង លើ​ទម្រុង​លេង តាមរយៈ ៤ ប្រកួត​ចុងក្រោយ​នេះ។ លើសពីនេះ លោក​ក៏បាន​បង្កើត​សាលា​បាល់ទាត់​នៅ​កម្ពុជា មាន​ឈ្មោះថា «SOLTILO FAMILIA Soccer School» ក្នុង​គោល​បំណង​​បណ្ដុះបណ្ដាល​យុវជន​លើ​វិស័យ​បាល់ទាត់​កាន់តែ​មាន​ភាព​រីកចម្រើន​ផងដែរ។

ក្រឡេក​មក​មើល លោក Sir Bobby Charton ជា​វីរបុរស​របស់​ក្លឹប​យក្ស Manchester United វិញ។ លោក Charton នឹង​បើក​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ជនពិកា នៅ​ខេត្តពោធិ៍សាត់ ប្រទេស​កម្ពុជា ដែល​បាន​ផ្ដួចផ្ដើម​ដោយ​អង្គការ Find A Better Way (FABW) ជា​របស់លោក និង​សហការ​ជាមួយ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ជនពិកា (DDSP) ក្នុង​គោលបំណង​គាំទ្រ​ដល់​ជនពិការ​គ្រប់រូប ដើម្បី​ទទួលបាន​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈផ្សេងៗ ចាប់ផ្ដើម​ពី​អាជីវកម្ម​ខ្នាតតូច។

ដូច​ការលើកឡើង​ខាង​នេះ ពួកគាត់​ទាំង ២ សុទ្ធតែជា​មនុស្ស​ល្បីឈ្មោះ​ទូទាំង​ពិភពលោក​ក្នុង​វិស័យ​បាល់ទាត់ ដែល​បានមក​ចូលរួម​យ៉ាងសកម្ម ដើម្បី​ជួយ​ការអភិវឌ្ឍន៍​លើ​វិស័យ​មួយចំនួន​របស់​ប្រទេស​យើង៕

ប្រភពអត្ថបទ៖ theplusnews.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK