តើអ្វីទៅជាបារកូដ (Barcode)? តើវាផ្តល់អត្ថប្រយោជន៍អ្វីខ្លះ?​
Connect with us

គួរដឹង

តើអ្វីទៅជាបារកូដ (Barcode)? តើវាផ្តល់អត្ថប្រយោជន៍អ្វីខ្លះ?​

នៅពេលលោកអ្នកទិញទំនិញមួយដែលមានការវេចខ្ចប់ស្របតាមស្តង់ដារជាតិនិងអន្តរជាតិ នោះលោកអ្នកប្រាកដជាបានឃើញសញ្ញាឆ្នូតពណ៌ខៀវ ឬ ខ្មៅ និង ផ្ទៃពណ៌ស និង មានតួរលេខមិនក្រោម ១០ តួនៅលើសំបកផលិតផលនោះ។

សញ្ញាឆ្នូតនោះ គឺជាប្រព័ន្ធបារកូដ ដែលបានរំលេចឡើងដើម្បីបង្ហាញពីប្រភពនៃផលិតផលណាមួយ។ តាមរយៈការប្រើប្រាស់ម៉ាស៊ីន ឬកម្មវិធីស្កេនលើបារកូដនៃផលិតផលណាមួយនោះ យើងនឹងដឹងថាតើផលិតផលនោះផលិត និង/ឬ វេចខ្ចប់នៅឯណា ហើយសហគ្រាស ឬ ក្រុមហ៊ុនណា ជាអ្នកផលិត ឬ វេចខ្ចប់? បន្ថែមលើនេះទៅទៀត តាមរយៈ ប្រព័ន្ធបារកូដនេះ អ្នកលក់រាយអាចបញ្ចូល ទិន្នន័យនៃតម្លៃលក់ផលិតផលនោះ ដើម្បីសម្រួលដល់ការលក់ទំនិញផងដែរ។ 

ប្រព័ន្ធបារកូដ (Barcode) នេះ ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនផ្សេងទៀតដែលរួមមាន៖

  • កាត់បន្ថយនូវកំហុសឆ្គង និងហានិភ័យផ្សេងនៅក្នុងសង្វាក់ផលិតកម្ម 
  • បង្កើននូវប្រសិទ្ធភាពគ្រប់គ្រងក្នុងសង្វាក់ផលិតកម្ម 
  • ធ្វើឲ្យផលិតផលមានលក្ខណៈស្តង់ដារ
  • មានសភាពងាយស្រួលក្នុងការនាំចេញ 
  • គ្រប់គ្រងស្តុកទំនិញបានងាយស្រួល 
  • ធ្វើឲ្យទំនាក់ទំនងពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយមានភាពងាយស្រួលនិងកាន់តែ ប្រសើរឡើង 
  • បទដ្ឋានតែមួយចំពោះដៃគូផលិតកម្ម 
  • ផ្សេងៗ 

បារកូដ (Barcode) ចេញឲ្យដោយ សមាគមជីអេស១ កម្ពុជា (GS1 Cambodia Association) ដែលជាស្ថាប័នចំណុះឲ្យសភាពាណិជ្ជកម្មកម្ពុជា។ ដើម្បីទទួលបានបារកូដ លោកអ្នកត្រូវដាក់ពាក្យ ស្នើចុះឈ្មោះជាសមាជិករបស់សមាគមជីអេស១ កម្ពុជា។ បន្ថែមលើពាក្យស្នើសុំនេះផងដែរ លោកអ្នក តម្រូវឲ្យភ្ជាប់ឯកសារ និង ព័ត៌មានចាំបាច់មួយចំនួន ដែលរួមមានវិញ្ញាបនបត្រចុះបញ្ជីម៉ាកផលិតផល វិញ្ញាបនបត្រចុះបញ្ជីសហគ្រាស ឈ្មោះរបស់ម្ចាស់សហគ្រាស និងអត្តសញ្ញាណប័ណ្ណរបស់ម្ចាស់សហគ្រាស។ល៕

ប្រភពអត្ថបទ៖ www.bizkhmer.com

មតិយោបល់

ថ្មីៗ9 hours ago

ជ្រាបជាដំណឹង ! អគ្គិសនីកម្ពុជានឹងចាប់ផ្តើមផ្អាកផ្គត់ផ្គង់អគ្គិសនី ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧​ ខាងមុននេះ

ពីនេះពីនោះ11 hours ago

ជិតដាច់ឆ្នាំ២០១៩ រ៉េត ស៊ូហ្សាណា បង្ហោះវីដេអូនិងរូបភាព បង្ហាញស្ទាយតុបតែងខ្លួនថ្មី យ៉ាងស្រស់ស្អាត ថែមទាំងសួរមហាជនថា… (មានវីដេអូ)

គួរដឹង11 hours ago

មកដឹងទាំងអស់គ្នា ! ពីអត្ថន័យអក្សរនៅលើសេវាអ៊ីនធឺណិត

ពីនេះពីនោះ11 hours ago

ទីបំផុត អ្នកនាង ឱក សុគន្ធកញ្ញា បង្ហាញមុខកូនប្រុសជាលើកដំបូង ដែលសម្រាលចំថ្ងៃពិសេស និងមានទម្ងន់ដល់ទៅ…

ពីនេះពីនោះ11 hours ago

សុខៗ នាយ ពែកមី ដាក់មួយឃ្លាថា “ប្តីចូលហាងផឹកសុីហាងឆ្ញាញ់ៗ​ ប៉ាវមិត្តភក្ភិអស់ 100$ ទៅ 200$ ចំនែកប្រពន្ធកូនវិញ នៅផ្ទះ​សុីមួយពេល10000៛​ 20000៛ មិនស្មើឲ្យលុយ…”

Trending

Copyright © 2019 ANARCHAK