មេរៀនជីវិតក្នុងគំនូជីវីចលរឿង TOM និង JERRY ដែលអ្នកគួរពិចារណាក្នុងជីវិតជាក់ស្តែង
Connect with us

បែបផែនជីវិត

មេរៀនជីវិតក្នុងគំនូជីវីចលរឿង TOM និង JERRY ដែលអ្នកគួរពិចារណាក្នុងជីវិតជាក់ស្តែង

ស្ទើរតែគ្រប់វគ្គទាំងអស់ Tom តែងតែព្យាយាមធ្វើបាប Jerry។ Tom ប្រើប្រាស់គ្រប់យុទ្ធសាស្រ្ត ឧបករណ៍ និងអាវុធទាំងអស់ដើម្បីធ្វើបាប Jerry។ ហើយ Jerry វិញរឹតតែខិតខំស្វែងរកមធ្យោបាយដើម្បីគេចខ្លួនពី Tom ដែរ។ ទោះយ៉ាងនេះក្តី Jerry នូវតែចេញមកតតាំងមិនឈប់ឈរដោយគ្មានការខ្លាចរអាលនឹង Tom សូមបីតែបន្តិច។

ទាំង Tom និង Jerry សុទ្ធតែមានបេសកម្មផ្ទាល់ខ្លួនរបស់ពួកគេដូចៗគ្នា នោះគឺការប្រកួតប្រជែងដើម្បីឈ្នះ ប៉ុន្តែពួកគេមិនដែលបោះបង់ឡើយទោះដឹងថាខ្លួនមិនអាចឈ្នះក៍ដោយ។ ហើយខាងក្រោមនេះ គឺជាមេរៀនជីវិតទាំង១០ ដែលយើងអាចរៀនពីតួអង្គតុក្កតាទាំងពីរនេះបាន៖

១)ទំហំ ឬសមត្ថភាពរបស់អ្នកមិនមែនជារឿងចាំបាច់នោះទេ ភាពទន់ខ្សោយរបស់ Jerry អាចជា ភាពភ័យខ្លាច  ប៉ុន្តែវាអាចយកឈ្នះលើភាពភ័យខ្លាចនេះបានដោយកាប្រើប្រាស់បញ្ញា និងភាពឆ្លាតវៃរបស់វាបាន។ Jerry មិនមែនដើរតួជាវីរៈបុរសទេ វាគ្រាន់តែប្រើប្រាស់ខួរក្បាលរបស់វាដើម្បីឈ្នះតែប៉ុណ្ណោះ។ បើសិនជាអ្នកមានអារម្មណ៍ថាអស់សង្ឃឹម ជួបការអាម៉ាស់ ការខកចិត្ត ឬភាពទន់ខ្សោយ អ្នកត្រូវត្រលប់មករកខ្លួនឯងវិញហើយព្យាយាមស្វែងរកកម្លាំងចិត្តពីខ្លួនឯង ឬ អ្នកដែលអាចពឹងពាក់បាន។

«អ្នកមិនដឹងថាអ្នកខ្លាំងប៉ុណ្ណាទេ រហូតដល់ភាពខ្លាំងជាជម្រើសតែមួយគត់ដែលអ្នកមាន»  

២) ភាពជឿជាក់៖ អ្នកស្រី Eleanor Roosevelt បាននិយាយសម្ដីរដ៍មានអត្តន័យមួយឃ្លាថា «គ្មាននរណាម្នាក់អាចធ្វើឱ្យអ្នកមានអារម្មណ៍ថាខ្លួនទន់ខ្សោយ ដោយគ្មានការអនុញ្ញាតពីអ្នកខ្លួនឯងឡើយ»។ គ្រប់ភាគទាំងអស់ Jerry តែងតែឈ្នះ និងពោរពេញដោយទំនុកចិត្តចំពោះខ្លួនឯង។ វាដឹងយ៉ាងច្បាស់អំពីរបៀបដើម្បីគេចផុតពីឧបសគ្គទាំងអស់ មិនថាវាជំពប់ជើងដួលប៉ុន្មានដងឡើយ នៅតែក្រោកឈរឡើងវិញរហូតដល់ឈ្នះ Tom។

៣) ផ្ទះតូចមួយដែលមានអាហារគ្រប់គ្រាន់ និងមិត្តពិតប្រាកដ គឺគ្រប់គ្រាន់សម្រាប់ភាពសប្បាយរីករាយ និងសេចក្ដីសុខ។

៤) ជួនកាលយើងមិនដឹងពីការបរាជ័យរបស់យើងទេ វាដូចជា Tom ព្យាយាមធ្វើបាប Jerry ចឹង វាក៏ស្មើគ្នានឹងការដែល Jerry ធ្វើបាប Tom វិញដែរ។

៥) នៅពេលជួបបញ្ហាមិនថា តូច ឬធំទេ អ្នកត្រូវតែមានភាពក្លាហាន និងទំនុកចិត្ត ដើម្បីហ៊ានប្រឈមនឹងបញ្ហាទាំងនោះ។ អ្នកមិនត្រូវប្រមាថមើលងាយនរណាម្នាក់ដែលធ្វើឱ្យគេអាម៉ាស់មុខ ឬមាកងាយសមត្ថភាពរបស់ពួកគេចំពោះមុខអ្នកដ៍ទៃឡើយ។

៦) ជួនកាលអ្នកមានអារម្មណ៍ថាខ្លួន គឺជាមនុស្សឆ្លាតបំផុត ដែលដឹងស្ទើតែគ្រប់រឿង ដោយគិតថាគ្មាននរណាម្នាក់ល្អជាងអ្នកនោះទេ។

៧) ជួនកាលល្បិចខ្លះ ដែលយើងគិតថាវាគ្មានន័យ ឬប្រើមិនកើត វាបែរជាអាចប្រើប្រាស់មានប្រសិទ្ធភាពល្អ និង ទទួលបានលទ្ធផលអស្ចារ្យស្ទើរតែមិនគួរឱ្យជឿទៀតផង។

៨) ត្រៀមខ្លួនប្រឈមមុខ នឹងការលំបាក បើទោះបីអ្នកមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការតតាំងក៏ដោយ។ ពាក្យចាស់និយាយថា «នៅខាងក្រោយការលំបាក មានការលាក់នូវឱកាសដ៍អស្ចារ្យជាច្រើន!» ជារឿយៗ Tom តែងតែគិតថាខ្លួនខ្លាំង និងល្អគ្រប់គ្រាន់ដើម្បីកំចាត់ Jerry និងបានរៀបចំ និង ប្រើប្រាស់គ្រប់វិធីទាំងអស់ដើម្បីព្យយាមយកឈ្នះ តែចុងក្រោយ Jerry បែកជាក្លាយជាអ្នកឈ្នះទៅវិញ៕

អត្តបទដោយ៖ ភួង អធិការ

ប្រភពអត្ថបទ៖ www.doctor-business.asia

មតិយោបល់

Trending

Copyright © 2019 ANARCHAK