ជួយចែករំលែកផង! តិចនិច ៣ យ៉ាង ដើម្បីសម្គាល់មើមខ្ទឹមសដែលមានផ្ទុកសារធាតុគីមី និងជាតិពុល កុំអោយចាញ់បោកអ្នកលក់!
Connect with us

គួរដឹង

ជួយចែករំលែកផង! តិចនិច ៣ យ៉ាង ដើម្បីសម្គាល់មើមខ្ទឹមសដែលមានផ្ទុកសារធាតុគីមី និងជាតិពុល កុំអោយចាញ់បោកអ្នកលក់!

បច្ចុប្បន្ននេះមានអាហារ បន្លែ ផ្លែឈើ ដែកមានផ្ទុកសារធាតុគីមី និងជាតិពុលច្រើនណាស់ កំពុងដាក់លក់លើទីផ្សារ។ សម្រាប់អ្នកទិញទូទៅ ដែលគ្រាន់តែសម្លឹងមើលពីខាងក្រៅ វាមានការលំបាកខ្លាំងណាស់ ដើម្បីបែងចែកថា តើអាហារប្រភេទណាមានផ្ទុកជាតិគីមី ហើយអាហារណា ដែលមានសុវត្ថិភាពសម្រាប់ទទួលទាននោះ?

អត្ថបទនេះនឹងណែនាំលោកអ្នកពីវិធី ៣ យ៉ាងដើម្បីសម្គាល់អំពីមើមខ្ទឹមស ដែលមានជាតិពុល និងជាតិ​​​​​​​​​​គីមី នាំចូលពីប្រភេទចិន។ ដើម្បីទទួលបានផលឆាប់រហ័យ កសិករចិនបានប្រើប្រាស់សារធាតុគីមី ជាច្រើនលើមើមខ្ទឹមស ហើយសារធាតុគីមីទាំងនោះអាចប៉ពាល់ដល់ សុខភាពអ្នកទទួលទានយ៉ាងខ្លាំង។ លក្ខណៈ ៣ យ៉ាងរបស់មើមខ្ទឹម ដែលមានផ្ទុកសារធាតុគីមី និងជាតិពុលរួមមាន៖

+ ក្លិនមិនសូវឈ្ងុយដូចមើមខ្ទឹមសធម្មតានោះទេ
+ វាមានពណ៌ភ្លឺថ្លាជាងមើមខ្ទឹមធម្មតា ហើយរាងរបស់វាក៏ មិនមូលល្អដូចខ្ទឹមធម្មតាដែរ
+ ដើម្បីអស់ការចំណាយ តិចពេលដឹងជញ្ចូនតាមកប៉ាល់ កសិករចិនបានចំណាយពេលបេះសម្អាតឫស និងទងរបស់វាយ៉ាងស្អាតល្អ ដូននេះមើមខ្ទឹមទាំងនោះមិនសូវមានឫស និងទងច្រើននោះទេ៕

ប្រភពអត្ថបទ៖ pressnews.today

មតិយោបល់

Trending

Copyright © 2019 ANARCHAK