ជំនាញទាំង៣ ដែលអាចឱ្យអ្នកប្រើបានគ្រប់សម័យកាល
Connect with us

បែបផែនជីវិត

ជំនាញទាំង៣ ដែលអាចឱ្យអ្នកប្រើបានគ្រប់សម័យកាល

មិនថាក្នុងសម័យកាលណាទេ ចំណេះដឹងគឺជាស្ពានដែលអាចចំលងអ្នក ឱ្យមើលឃើញនូវពន្លឺនៃអនាគតរបស់អ្នកបាន។ ប៉ុន្តែបើទោះជាចំណេះ ជំនាញវាសំខាន់ខ្លាំងប៉ុណ្ណាក៏ដោយ អ្នកក៏ត្រូវតែពង្រឹងចំណេះ ជំនាញទាំងនោះ ឱ្យទាន់សម័យកាលផងដែរ។ ហើយជំនាញទាំង៣ ដែលក្រុមការងារ Business Record យើងខ្ញុំបានលើកឡើងនេះ អាចឱ្យអ្នកប្រើបានគ្រប់សម័យកាលទាំងអស់៖

១. ការគ្រប់គ្រងពេលវេលា៖ 

វាជារឿងដ៏សំខាន់បំផុតក្នុងការរៀបចំពេលវេលា ឱ្យបានល្អក្នុងការៀបចំដំណើរការក្នុងមួយថ្ងៃៗ មួយអាទិត្យៗ និងមួយឆ្នាំៗ។ សូមរៀបចំពេលវេលាមួយដែលរុញច្រានអ្នលឱ្យទៅរកប្រយោជន៏ ក្នុងធ្វើការងារ ការកំសាន្ត និងពេលវេលាជាមួយគ្រួសារ។

. គ្រប់គ្រងអារម្មណ៏៖ 

វាជាសម្ថតភាពក្នុងការគ្រប់គ្រងអារម្មណ៏មួយដែលអ្នកគួរ តែផ្តោត និងចាប់អារម្មណ៏លើរឿងនេះ ហើយសិក្សារនិងគ្រប់គ្រងវាឱ្យបានល្អ បំផុត បើទោះអ្នកស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ។ អ្នកអាចគិតថា វាជារឿងធម្មជាតិ ប៉ុន្តែវាក៏អាចជារឿងដែលបោះពាល់ខ្លាំងដល់អ្នក និងការងាររបស់អ្នកផងដែរ ព្រោះបើអ្នកមិនអាចគ្រប់គ្រងវាបានល្អនោះទេ នោះអ្នកនឹងបំផ្លាញ់ទំនាក់ទំនងល្អៗ របស់អ្នកជាមួយមនុស្សជុំវិញខ្លួនអ្នក។

.ស្តាប់៖ 

ពេលដែលអ្នកមិននិយាយអ្វីសោះ វាមិនមែនមានន័យថាអ្នកកំពុងស្តាប់នោះទេ។ អ្នកត្រូវដឹងថារាល់ការស្តាប់គឺជាការរៀន ពីអ្នកដទៃទាំងអស់ មិនថាម្នាក់នោះជានរណាទេ អាយុក្មេងជាងអ្នក ឬច្រើនជាងអ្នក មានកម្រិតការសិក្សាច្រើន ឬតិចជាងអ្នកក៏ដោយ អ្នកគួរណាស់ស្តាប់នូវគំនិតរបស់ពួកគេសិនចុះ។ ព្រោះការនិយាយរបស់ពួកគេគឺសុទ្ធតែជាមេរៀនជីវិតដែលពួកគេធ្លាប់ឆ្លងកាត់ទាំងអស់។ ម្យ៉ាងវិញទៀតរាល់ការស្តាប់ទាំងអស់នឹងបង្រៀនអ្នក ពីរបៀបមើលមនុស្ស និងដឹងពីចរិតលក្ខណៈរបស់ពួកគេ ហើយអ្នកក៏អាចដឹងថា តើអ្នកគួររាប់អានពួកគេឬក៏អត់ដែរ។

ប្រភពអត្ថបទ៖ business-record.com  

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK