ចម្ងល់បានស្រាយ ! មូលហេតុព្យុះ​នៅ​ក្រៅ​ប្រទេស​ខ្លះមានឈ្មោះ​ជា​ភាសាខ្មែរ
Connect with us

គួរដឹង

ចម្ងល់បានស្រាយ ! មូលហេតុព្យុះ​នៅ​ក្រៅ​ប្រទេស​ខ្លះមានឈ្មោះ​ជា​ភាសាខ្មែរ

ទី​ភ្នាក់​ងារ​ឧតុនិយម​ជប៉ុន បាន​ប្រើប្រាស់​ឈ្មោះ​ផ្សេងៗ​របស់​ប្រទេស​សមាជិក​ចំនួន ១៤​ ដើម្បី​ដាក់​ឲ្យ​ព្យុះ ដែល​បាន​ និង​បម្រុង​កើតឡើង​នៅ​តំបន់​ប៉ែក​ខាងលិច​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។ ​ក្នុង​នោះ កម្ពុជា​ដែល​ជា​សមាជិក​ដែរ​នោះ បាន​ផ្ដល់​ឈ្មោះ​ចំនួន ១០ ទៅឲ្យ​ទី​ភ្នាក់​ងារ​ឧតុនិយម​ជប៉ុន កាល​ពី​ឆ្នាំ​១៩៩៨។

ឈ្មោះ​ខ្មែរ​ទាំង១០ ដែល​ត្រូវ​ប្រើប្រាស់​សម្រាប់​ដាក់ឈ្មោះ​ឲ្យ​ព្យុះ​ រួមមាន៖ ដំរី, អំពិល, កង្រី, ក្រសារ, ណាគ្រី, ម៉ៃសាក់, ក្រវាន់, ចន្ធូ, ត្រសេះ និង​ នេសាទ។

-ហេតុអ្វី ត្រូវ​ដាក់​ឈ្មោះ​ខ្មែរ?

សមាជិក​នី​មួយ​ៗ​នៃ​ប្រទេស​ទាំង១៤ ត្រូវ​បាន​ទីភ្នាក់​ងារ​ឧតុ​និយម​ជប៉ុន អនុញ្ញាត​ឲ្យ​ប្រគល់​ឈ្មោះ​ប្រចាំ​ប្រទេស​របស់​ខ្លួន ចំនួន​១០ សម្រាប់​ដាក់​ទុក​ដាក់​ឲ្យ​ព្យុះ។ ដូច្នេះ​ឈ្មោះ​ទាំងអស់​មាន​ចំនួន ១៤០​ឈ្មោះ។ ហើយ​ឈ្មោះ​នីមួយៗ ត្រូវ​ប្រើប្រាស់​តាម​លំដាប់​ពី​មួយ​ទៅ​មួយ វិល​ជុំ។

ប្រភពអត្ថបទ៖ kleykley.sabay.com.kh

មតិយោបល់

Trending

Copyright © 2019 ANARCHAK