ថ្មីៗនេះ! សង្កាត់មួយនៅកោះរ៉ុង ប្រកាសហាមប្រជាជនចិញ្ចឹមឆ្កែ ដល់ថ្ងៃកំណត់ចាប់យកទាំងអស់
Connect with us

ថ្មីៗ

ថ្មីៗនេះ! សង្កាត់មួយនៅកោះរ៉ុង ប្រកាសហាមប្រជាជនចិញ្ចឹមឆ្កែ ដល់ថ្ងៃកំណត់ចាប់យកទាំងអស់

តាម​សេចក្ដី​ជូន​ដំណឹង​មួយ​របស់​សង្កាត់​កោះរ៉ុង​សន្លឹម ក្រុង​កោះ​រ៉ុង បាន​ប្រកាស​ឱ្យ​បង​ប្អូន​ដែល​រស់​នៅ​ភូមិ​២ គឺ​ភូមិ​កោះ​តូច និង​ភូមិ​កោះ​រ៉ុង​សន្លឹម បញ្ឈប់​ការ​ចិញ្ចឹម​សត្វ​ឆ្កែ ដោយ​ទុក​ពេល ៣០​ថ្ងៃ ដើម្បី​ឱ្យ​យក​ឆ្កែ​ទាំង​នោះ​ចេញ​ពី​សង្កាត់ ហើយ​ដល់​ពេល​កំណត់​រដ្ឋបាល​សង្កាត់ នឹង​ចាប់​យក​ទាំង​អស់។

បើ​តាម​សេចក្ដី​ជូន​ដំណឹង​ដដែល បាន​ឱ្យ​ដឹង​ថា មាន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​ជា​ច្រើន បាន​រង​គ្រោះ​ដោយសារ​ឆ្កែ​ខាំ ដូច​នេះ​រដ្ឋបាល​សង្កាត់​ត្រូវ​ពង្រឹង​វិធាន​ការពារ ដើម្បី​កំណើន​ភ្ញៀវ​ទេសចរ។ ម្យ៉ាង​ទៀត ការ​ធ្វើ​បែប​នេះ ក៏​ដើម្បី​រៀប​ចំ​សណ្ដាប់​ធ្នាប់ សន្តិសុខ​នៅ​តំបន់​ទេសចរណ៍​នេះ​ផង​ដែរ។ ពេល​កំណត់ ៣០​ថ្ងៃ នឹង​បញ្ចប់​នៅ​ថ្ងៃទី០២ ខែ​តុលា​ខាង​មុខ​នេះ៕ ​

ផ្តល់សិទ្ធិដោយ៖ angkorpost

មតិយោបល់

Trending

Copyright © 2019 ANARCHAK