ការពិត! រឿងដែលល្អបំផុតក្នុងជីវិត គឺធ្វើរឿងដែលអ្នកដទៃនិយាយថាអ្នកមិនអាចធ្វើបាន
Connect with us

បែបផែនជីវិត

ការពិត! រឿងដែលល្អបំផុតក្នុងជីវិត គឺធ្វើរឿងដែលអ្នកដទៃនិយាយថាអ្នកមិនអាចធ្វើបាន

មនុស្សភាគច្រើនតែងតែស្ដាប់តាមសម្ដីរបស់អ្នកដ៏ទៃចូលចិត្តយកសម្ដីរបស់អ្នកដ៏ទៃមកគិតវិភាគច្រើនហើយបើមតិទាំងនោះភាគច្រើនជាមតិអវិជ្ជមាននោះពួកគេក៏មិនហ៊ានធ្វើអ្វីតាមដែលខ្លួនបានរៀបចំទុកមកដែរព្រោះខ្លាចមានការមិនយល់ស្របពីមនុស្សជុំវិញខ្លួន ខ្លាចរងការរិះគន់ រឺក៏ខ្លាចមិនមានអ្នកជួយគាំទ្រផងដែរ។​

តើអ្នកគិតថាអ្នកនឹងត្រូវបោះបង់វាចោលព្រោះតែសម្ដីរបស់អ្នកដ៏ទៃដែរឬទេ? តើការធ្វើបែបនោះវាធ្វើឲ្យអ្នកមានវិប្បដិសារីនៅពេលខាងមុខឬយ៉ាងណា?

ត្រូវចាំថាអ្វីគ្រប់យ៉ាងគឺស្ថិតនៅក្នុងកណ្ដាប់ដៃរបស់អ្នក វាជារបស់អ្នក, គ្មាននរណាម្នាក់មានសិទ្ធិមកបញ្ជាឲ្យអ្នកធ្វើនេះធ្វើនោះបានទេ អ្នកត្រូវមានភាពម្ចាស់ការលើខ្លួនអ្នក កុំធ្វើអ្វីតាមសម្ដីរបស់អ្នកដ៏ទៃ។

ត្រូវធ្វើអ្វីដែលជារបស់ខ្លួន ធ្វើអ្វីដែលអ្នកពេញចិត្ត ដែលធ្វើឲ្យអ្នកសប្បាយចិត្ត,​ ប្រសិនបើអ្នកដទៃថាអ្នកមិនអាចធ្វើបាន អ្នកត្រូវសាកល្បងធ្វើវាទោះអ្នកដ៏ទៃថាវាពិបាកយ៉ាងណាក៏ដោយ។

មិនប្រាកដថាគេធ្វើមិនបាន អ្នកក៏ធ្វើមិនបានដូចគ្នាដែរនោះទេ ត្រូវហ៊ានសាកល្បងធ្វើវាកុំស្ដាប់សម្ដីមិនល្អរបស់អ្នកដ៏ទៃ ទោះទទួលបានលទ្ធផលយ៉ាងណាក៏ដោយ អ្វីដែលសំខាន់អ្នកបានធ្វើវាហើយ​ ព្រោះវាជារឿងមួយដែលអ្នកបានគ្រោងទុកមក ត្រូវព្យាយាមសាកល្បងធ្វើវាឲ្យបាន ថាមិនត្រូវវាអាចនឹងទទួលបានលទ្ធផលល្អហួសពីការរំពឹងទុកថែមទៀតផង។​

ហើយវាក៏អាចជារឿងមួយដែលអាចធ្វើឲ្យអ្នកមានមោទតនភាពចំពោះខ្លួនអ្នកដែរ ដោយសារអ្នកដ៏ទៃគិតថាអ្នកមិនអាចធ្វើបានតែបែរជាអ្នកអាចធ្វើបាន ធ្វើឲ្យគំនិតអវិជ្ជមានរបស់ពួកគេចំពោះអ្នកមានការកែប្រែ៕

 ប្រភពអត្ថបទ៖ dengnas.com

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

ថ្មីៗ2 weeks ago

បើមិនចង់ទឹកភ្នែក ! ឡានដែលមិនទាន់កាត់ឈ្មោះឆាប់ទៅកាត់ឲ្យហើយ ប្រយ័ត្នស៊យធំជួបហានិភ័យ៦ចំនុចនេះ

គួរដឹង4 weeks ago

សាកល្បងមើល! ចំនួនខ្សែបន្ទាត់នៅពេលអ្នកក្តាប់ដៃ អាចបញ្ជាក់ពីបុគ្គលិកលក្ខណៈនិងព្រេងវាសនា

Trending

Copyright © 2019 ANARCHAK