ក្រសួង​អប់រំ​ ​​​បង្កើត​គណៈកម្មាធិការ​​ដោះ​ស្រាយ​បណ្តឹង​តវ៉ា​ពី​បេក្ខជន មិន​ពេញចិត្ត​លទ្ធផល​ប្រលង
Connect with us

ថ្មីៗ

ក្រសួង​អប់រំ​ ​​​បង្កើត​គណៈកម្មាធិការ​​ដោះ​ស្រាយ​បណ្តឹង​តវ៉ា​ពី​បេក្ខជន មិន​ពេញចិត្ត​លទ្ធផល​ប្រលង

ក្រសួង​អប់រំ​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​បានសម្រេច​បង្កើត​គណៈកម្មាធិការ​មួយ​ ​ដែល​មាន​តួនាទី​ដោះ​ស្រាយ​បណ្តឹង​តវ៉ា​ពី​បេក្ខជន​ ​ដែល​មិន​ពេញចិត្ត​និង​លទ្ធផល​ប្រលង​មធ្យមសិក្សា​ទុតិយភូមិ​ ​ហើយ​ទាមទារ​ក្រសួង​ ​ពិនិត្យ​លើ​ចំណាត់ថ្នាក់​របស់​ពួកគេ​ឡើងវិញ​។​


​តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​ ​ក្រសួង​អប់រំ​ ​បាន​កត់សម្គាល់​ថា​ ​បេក្ខជន​ជាច្រើន​ ​បាន​ធ្វើការ​តវ៉ា​ចំពោះ​លទ្ធផល​ ​នៃ​ការ​ប្រឡង​បាក់ឌុប​ ​និង​បាន​ដាក់​ពាក្យ​បណ្តឹង​ទាមទារ​ឱ្យ​ក្រសួង​ពិនិត្យមើល​លើ​កំណែ​ប្រឡង​របស់​ពួកគេ​ឡើងវិញ​។​
​ឆ្លើយតបទៅនឹង​សំណើ​ ​និង​ការ​តវ៉ា​ទាំងនេះ​ ​ក្រសួង​ ​បានសម្រេច​បង្កើត​គណៈកម្មាធិការ​មួយ​ ​ដើម្បី​ពិនិត្យ​និង​ដោះ​ស្រាយ​បណ្តឹ​ងរ​បស់​បេក្ខជន​។​
​គណៈកម្មាធិការ​នេះ​ ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ធ្វើ​ឱ្យ​មានការ​ជឿ​ទុកចិត្ត​លើ​ក្រសួង​ ​ក្នុងចំណោម​បេក្ខជន​ ​និង​អាណាព្យាបាល​របស់​ពួកគេ​ ​ដោយ​សង្ឃឹមថា​ ​ពួកគេ​នឹង​ទទួលយក​លទ្ធផល​នៃ​ការ​ប្រឡង​។​
​ក្នុង​ចំ​ណោម​បណ្តឹង​ទាំងនោះ​ ​បេក្ខជន​ខ្លះ​មិន​ពេញ​ចំពោះ​ការ​ប្រឡងធ្លាក់​ ​ខណៈ​ខ្លះទៀត​ ​បដិសេធ​ទទួលយក​និទ្ទេស​ ​B​ ​ឬ​ ​C​ ​និង​បាន​ទាមទារ​យក​និទ្ទេស​ ​A​ ​។​

គួរ​រម្លឹក​ថា​ ​បេក្ខជន​ប្រឡង​បាក់ឌុប​ ​រាប់​រយ​នាក់​ ​ដែល​មិនបាន​ប្រឡងជាប់​ ​កាលពី​ថ្ងៃពុធ​ ​បាន​ធ្វើបាតុកម្ម​នៅមុខ​ក្រសួង​អប់រំ​ ​ជាមួយ​អាណាព្យាបាល​ ​របស់​ពួកគេ​ដើម្បី​ទាមទារ​ឱ្យ​មានការ​ពិនិត្យ​លទ្ធផល​ប្រឡង​របស់​ពួកគេ​ឡើងវិញ​។​

​បែបនេះ​ក្តី​ ​អ្នកនាំពាក្យ​ក្រសួង​អប់រំ​ ​លោក​ ​រស់​ ​សុ​វាចា​ ​បាន​អះអាង​ថា​ ​ក្រសួង​មានទំនុក​ចិត្ត​ថា​ ​មិន​អាច​មាន​កំហុស​កើតឡើង​ ​ក្នុងអំឡុងពេល​ដំណើរការ​ធ្វើ​កំណែ​នៅ​ឆ្នាំនេះ​ដូច​កាលពី​ឆ្នាំមុន​ឡើយ​ ​ហើយ​ការ​ត្រួតពិនិត្យ​ក្រដាស​ប្រឡង​ឡើងវិញ​ ​នឹង​មិន​ត្រូវ​បាន​ធ្វើឡើង​នោះ​ដែរ​។​
​តាម​សេចក្តី​ថ្លែងការណ៍​ ​ក្រសួង​ ​បាន​បញ្ជាក់​ពី​ការអនុវត្ត​នីតិវិធី​យ៉ាង​ហ្មត់ចត់​ ​ក្នុង​ដំណើរការ​ការ​ប្រឡង​បាក់ឌុប​ ​ដែល​រួមមាន​ដំណាក់កាល​ប្រឡង​ ​ការ​ធ្វើ​កំណែ​ ​និង​ការ​បូក​ពិន្ទុ​ជាដើម​។​
​ក្រសួង​បាន​គូសបញ្ជាក់​ថា​ ​សំណៅ​ក្រដាស​ប្រឡង​និ​មួយ​ៗ​ ​ត្រូវ​បាន​កែ​យ៉ាង​សម្ងាត់​ ​និង​ស្នើ​ភាព​ ​ដោយ​សាស្ត្រា​ចារ្យ២រូប​។​ ​ក្រសួង​អប់រំ​ ​បាន​ចេញ​លទ្ធផល​ប្រឡង​បាក់ឌុប​ ​កាលពី​ថ្ងៃ​ចន្ទ​ ​ដែល​ក្នុង​នោះ​ ​សិស្ស​ ​79052នាក់​ ​ស្មើនឹង​ ​68.62​%​ ​បា​នប្រ​ឡើង​ជាប់​។​

​កាលពី​ឆ្នាំមុន​ ​បេក្ខជន​រាប់​រយ​នាក់​ ​បាន​ដាក់ពាក្យ​ប្តឹង​ដោយ​មិន​ពេញចិត្ត​ទៅ​នឹង​លទ្ធផល​ប្រឡង​គណិតវិទ្យា​។​ ​ចំនួន​នៃ​បណ្តឹង​បាន​ជំរុញ​ឲ្យ​ក្រសួង​បង្កើត​នូវ​គណៈកម្មការ​ ​ពិនិត្យ​លទ្ធផល​ប្រឡង​ឡើងវិញ​៕​

 ប្រភពអត្ថបទ៖ www.khmertimeskh.com

មតិយោបល់

ពីនេះពីនោះ5 hours ago

នាយ​ចឺម​ មកពីអាមេរិកភ្លាម នាំគូស្នេហ៍ថ្មី អូនហ្វា​ ដេីរលេងសៀមរាបយ៉ាងផ្អែមល្ហែម ក្រោយបែកគ្នាច្រើនខែ

ពីនេះពីនោះ5 hours ago

មិនធម្មតា! កញ្ញា សុខ ពិសី បង្ហាញរាងក្នុងឈុតហាត់ប្រាណ មានសាច់ដុំពោះធំៗ ដែលនារីៗប្រាថ្នាចង់បាន…

ពីនេះពីនោះ5 hours ago

ដើម្បីចូលរួមថែរក្សាធនធានធម្មជាតិរបស់ខ្មែរ! អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា ជូនបទចម្រៀងមួយបទ “កោះអូន កោះបង” ដើម្បីអបអរថ្ងៃបុណ្យព្រៃកោងកាង ពិរោះរណ្តំចិត្ត (មានវីដេអូ)

ពីនេះពីនោះ5 hours ago

សូមចូលរួមអបអរសាទរ ទីបំផុតតារាជើងចាស់លោក ជា សំណាង បានសម្រេចចិត្តចូលរោងការថ្ងៃនេះហើយ ដោយកូនក្រមុំគឺជា

អន្តរជាតិ9 hours ago

គួរដឹង! ចំណុចសំខាន់ៗ​ជុំវិញការ​ដកតំណែង “​ដូណាល់ត្រាំ” ពី​ប្រធានាធិបតីអាមេរិក

Trending

Copyright © 2019 ANARCHAK