ម៉ៅ សេទុង៖ «បើ​ថ្ងៃ​ណា​មួយអ្នក​ដណ្ដើម​យក​ជ័យ​ជម្នះ​ពី​ការ​ប្រកួត​ប្រជែង​បាន​ នោះ​អ្នក​នឹង​ដឹង​ថា​ បាដិហារិយ៍​ គឺពិត​ជា​មាន​មែន​»
Connect with us

បែបផែនជីវិត

ម៉ៅ សេទុង៖ «បើ​ថ្ងៃ​ណា​មួយអ្នក​ដណ្ដើម​យក​ជ័យ​ជម្នះ​ពី​ការ​ប្រកួត​ប្រជែង​បាន​ នោះ​អ្នក​នឹង​ដឹង​ថា​ បាដិហារិយ៍​ គឺពិត​ជា​មាន​មែន​»

នៅ​ក្នុង​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិក​ទីក្រុង​ប៉េកាំង​ នា​ឆ្នាំ ២០០៨ ម៉ៃ​ឃើល​ ហ្វេលស៍ (Michael Phelps) អាច​ដណ្ដើម​បាន​ជ័យ​ជម្នះ​រហូត​ដល់​៨​ មេដាយមាស​។​ យើង​អាច​មើល​ឃើញ​ថា​ វាគឺ​ជា​រឿង​បាដិហារិយ៍ (អស្ចារ្យ​គួរ​ស្ញែង)​បំផុត​​ ដែល​គេមាន​ទេពកោសល្យ​ប្រកប​ដោយ​សមត្ថភាព​ដ៏​អស្ចារ្យ​បែប​នេះ​។

អ្វី​ដែល​ជា​ការ​ពិត​នោះ​គឺ​ រឿង​បាដិហារិយ៍​នេះ​ គឺ​ជា​អ្វី​ដែល​គេ​បាន​សាង​ដោយ​ដៃ​ទាំង​ពីរ​របស់​ខ្លួន​។ គេ​អាច​យក​ឈ្នះ​គូ​ប្រជែង​បាន​ដោយ​សារ​តែ​ការ​ហ្វឹកហាត់​យ៉ាង​ល្អ​និង​ស្វិត​ស្វាញ​បំ​ផុត​ ហើយ​មុន​នឹង​ឈ្នះ​លើ​គូ​ប្រជែង​បាន​ គឺ​គេ​​ត្រូវ​តែ​យក​​ឈ្នះ​លើ​ចិត្ត​ខ្លួន​ឯង​ជា​មុន​សិន​។​

ពាក្យ​ពំនោល​របស់​កំពូល​អ្នក​ដឹង​នាំ​ចិន​ម៉ៅ សេទុង មិន​មែន​ណែនាំ​ឱ្យ​យើង​ដេក​រង់​តែ​បាដិហារិយ៍នោះ​ទេ​ គឺ​ណែនាំឱ្យ​កសាង​បាដិហារិយ៍​ដោយ​ខ្លួន​ឯង​។ មិន​ថា​អ្នក​ចង់​ឱ្យ​បាដិហារិយ៍​កើត​មាន​នៅ​ក្នុង​រឿង​ក្នុង​ជីវិត​នេះ​ ដូច​ជា​ ចង់​មាន​មុខ​តំណែង តួនាទី​ការងារ​ល្អៗ​ មាន​មាស​ប្រាក់​ច្រើន​ មាន​សេចក្ដីសុខ​ជាមួយ​នឹង​អ្នក​ដែល​យើង​ស្រឡាញ់​ គឺ​អ្នក​ត្រូវ​តែ​​សាង​បាដិហារិយ៍​ដោយ​ដៃ​ទាំង​ពីរ​របស់​អ្នក​ផ្ទាល់​។ ពេល​នោះ​អ្នក​នឹង​យល់​ថា​ បាដិហារិយ៍​អាច​កើត​មាន​ចំពោះ​មនុស្ស​គ្រប់​គ្នា​ ឱ្យ​តែ​យើង​តាំង​ចិត្ត​យ៉ាង​មោះមុត​ និង​យក​ឈ្នះ​លើ​ខ្លួន​ឯង​បាន​៕ ​​

អត្ថបទដោយ​៖ ចន្ថា កក្កដា​

ពិនិត្យអត្ថបទ៖ លោក មនោ វិជ្ជា

ឯកសារ​យោង​៖ សុភាសិត​ជោគជ័យ​

​ប្រភពអត្ថបទ៖ knowledgecambodia.com

 

មតិយោបល់

Trending

Copyright © 2019 ANARCHAK