រស់ក្នុងសង្គមមួយនេះ មិនបាច់ប្រឹងអស្ចារ្យពេកទេធ្វើធម្មតាៗទៅបានហើយ ទើបមិនសូវកើតទុក្ខ
Connect with us

បែបផែនជីវិត

រស់ក្នុងសង្គមមួយនេះ មិនបាច់ប្រឹងអស្ចារ្យពេកទេធ្វើធម្មតាៗទៅបានហើយ ទើបមិនសូវកើតទុក្ខ

ធម្មតា… ធម្មតាទៅបានហើយ មិនចាំបាច់អស្ចារ្យពេក មិនចាំបាច់សប្បាយពេក ហើយក៏មិនចាំបាច់កើតទុក្ខពេកដែរ។ ខ្ញុំអាចរស់នៅបានជាមួយស្នាមញញឹមរបស់ខ្ញុំ ទោះបីស្នាមញញឹមនោះកំពុងតែសម្លាប់ខ្ញុំម្តងបន្តិចៗក៏ដោយ ក៏ខ្ញុំនៅតែពេញចិត្តនឹងប្រើប្រាស់ស្នាមញញឹមនោះ ព្រោះថាបើខ្ញុំទៅកើតទុក្ខ ទួញសោក ប្រាប់រឿងខ្លួនឯងទៅអ្នកដទៃនោះ ក៏បានត្រឹមសង្គមមួយនេះអង្គុយចាំសើចចំអកអ្នកប៉ុណ្ណោះ គ្មានបានអីលើសពីហ្នឹងទេ… យ៉ាងច្រើនបំផុតនោះ គេគ្រាន់តែ តែស្ករបន្តិចទៅ គឺចប់ហើយ។

អ្នកនឹងស៊ាំនឹងសង្គមមួយនេះ ហើយអ្នកនឹងមើលឃើញរឿងជាច្រើនក្រោយស្នាមញញឹមរបស់មនុស្សជុំវិញខ្លួនអ្នក។ ហើយម្តងបន្តិចៗ អ្នកនឹងលែងហ៊ានទុកចិត្តលើអ្នកណា ហើយក៏លែងហ៊ានប្រាប់រឿងខ្លួនឯងទៅអ្នកណា សូម្បីតែមនុស្សស្គាល់ជិតដិតក៏ដោយ លើកលែងតែខ្លួនអ្នកផ្ទាល់ប៉ុណ្ណោះ។ តាមពិតវាក្លាយជារឿងធម្មតាទៅហើយ ដែលមនុស្សក្នុងសង្គមនេះរស់នៅតាមទម្លាប់មួយដែលគេអាចនិយាយថា “បើអ្នកមិនដើរផ្លូវហ្នឹងតាមគេទេ អ្នកមិនអាចរស់នៅក្នុងសង្គមនេះទេ” តែយ៉ាងក៏ត្រូវតែសួរខ្លួនឯងមួយម៉ាត់ដែរថា “ហេតុអី?”

ចម្លើយគឺមានតែខ្លួនអ្នកប៉ុណ្ណោះទើបអាចឆ្លើយបាន ព្រោះវាជាជម្រើសរបស់អ្នក មិនមែនជាជម្រើសរបស់សង្គមមួយដែលកំណត់ឲ្យអ្នកធ្វើត្រាប់តាមនោះទេ។  អ្នកមានសិទ្ធធ្វើតាមបេះដូងអ្នក ហើយក៏មានសិទ្ធធ្វើអី ដែលអ្នកចង់ធ្វើដែរ មិនត្រូវការការកំណត់ពីគេ មិនត្រូវការ ការសើចចំអកពីគេ ហើយរិតតែមិនត្រូវការហាម បិទសិទ្ធមិនឲ្យអ្នកអាចសូម្បីតែញញឹម នោះឡើយ។

ចុះអ្នកធ្លាប់គិតអត់ថាមានរឿងអីកើតឡើងបើអ្នកមិនធ្វើតាមគេ? តើមានរឿងអីកើតឡើងមានអ្នកសម្រេចចិត្តខុសពីគេ?  តាមពិតទៅរឿងគ្រប់យ៉ាងវាមិនអីនោះទេ… បើមនុស្សគ្រប់គ្នាមិនចាំបាច់បង្កើតទម្លាប់ Serious ពេកនោះ… គឺដូចអីដែលបាននិយាយខាងលើនោះឯង គឺធម្មតាៗទៅបានហើយ នោះនឹងធ្វើឲ្យពិភពលោកកាន់តែធូរស្រាស គ្មានការសើចចំអក ឬរើសអើងឡើយ។ តែទាស់ត្រង់ថាគំនាបនៅក្នុងសង្គម ធ្វើឲ្យពិភពលោកដែលធម្មតាមួយ ប្រែក្លាយជាពិភពលោកដែលគួរឲ្យខ្លាចមួយ ដោយមនុស្សគ្រប់គ្នា ប្រើប្រាស់ស្នាមញញឹមក្លែងក្លាយដាក់គ្នាទៅវិញទៅមក។ ហើយសឹងតែខ្ញុំខ្លួនឯងក៏បាត់បង់ខ្លួនឯងដោយសារតែការតម្រូវរបស់សង្គមនេះដែរ។ តែអ្នកនៅតែមានឱកាសធ្វើជាខ្លួនអ្នក ចេញពីសង្គមដែលមានតែការរើសអើង និងសើចអំចក ក៏ដូចជាចេញពីមនុស្សបោកប្រាស់ទាំងអស់ ហើយត្រូវចាំពាក្យមួយម៉ាត់ថា “ធម្មតា… ធម្មតាទៅបានហើយ”៕

ប្រភពអត្ថបទ៖ www.sadlife.me  

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK