ចំណុច​អវិជ្ជមាន​ ៧ ​យ៉ាង​កាន់តែនាំឱ្យជីវិតអ្នកជួបបញ្ហាស្មុគស្មាញ
Connect with us

បែបផែនជីវិត

ចំណុច​អវិជ្ជមាន​ ៧ ​យ៉ាង​កាន់តែនាំឱ្យជីវិតអ្នកជួបបញ្ហាស្មុគស្មាញ

សព្វថ្ងៃនេះមនុស្សម្នាក់ៗកំពុងរស់នៅក្នុងជីវិតមួយដែលពោរពេញដោយភាពតប់ប្រមល់ និងភាពស្មុគស្មាញ ជាដើម។ តើអ្នកតែងតែព្យាយាមបន្តធ្វើអ្វីមួយ ទាំងដែលដឹងថាវានឹងធ្វើអោយជីវិតអ្នកកាន់តែយ៉ាប់យឺននោះដែរឬទេ? នេះជាអ្វីដែលអ្នកកាន់តែធ្វើអោយជីវិតមានភាពស្មុគស្មាញរួមមាន៖

១) ចូលចិត្តពន្យារពេល៖ វាអាចផ្ដល់ជាភាពស្មុគស្មាញមួយដល់អ្នកប្រសិនបើអ្នកតែងតែទុកការងារចោល ហើយពន្យារពេលវេលាក្នុងការសម្រេចវានោះ។ ជីវិតរបស់អ្នកនឹងមានភាពសប្បាយរីករាយជាងនេះប្រសិនបើអ្នកចាប់ផ្ដើមធ្វើអ្វីមួយអោយបានឆាប់ជាងនេះ។

២) ព្រួយបារម្ភច្រើនពេក៖ ប្រសិនបើអ្នកតែងតែមានការភ័យព្រួយច្រើនពេក កិច្ចការទាំងឡាយនឹងមិនអាចឆាប់សម្រេចបានទេ។ ការព្រួយបារម្ភនោះ នឹងមិនអាចចូលរួមដោះស្រាយអ្វីបានទេ ។

៣) ចូលចិត្តរង់ចាំ៖ តើអ្នកគិតថាការរង់ចាំនោះអាចផ្ដល់ប្រយោជន៍ដល់អ្នកមែនទេ? ពេលនេះវាពិបាកសម្រាប់អ្នកចុះហេតុអ្វីក៏មិនខំប្រឹង ? ហេតុអ្វីចាំបាច់រង់ចាំពេលវេលាផ្សេងទៀតដើម្បីសម្រេចវា?

៤) ធ្វើអ្វីដែលអ្នកមិនអាចធ្វើបាន៖ អ្នកតែងតែនិយាយថាអាចទៅរួចទាំងដែលខ្លួនឯងមិនមានសមត្ថភាពនៅឡើយ។ អ្នកដទៃអាចនឹងសប្បាយចិត្តនៅពេលអ្នកយល់ស្របធ្វើអ្វីបានគ្រប់យ៉ាង។ ចុះ ខ្លួនឯងវិញមានអារម្មណ៍យ៉ាងណាដែរ?

៥) ចូលចិត្តរអ៊ូរទាំ៖ តើអ្នកគិតថាការរអ៊ូរទាំ ឬត្អូញត្អែរនេះអាចផ្លាស់ប្ដូរគ្រប់បែបយ៉ាងបានដែរទេ? ព្យាយាមកាត់បន្ថយការត្អូញត្អែររបស់អ្នក ហើយងាកមកធ្វើអ្វីដែលអាចកែប្រែទៅរកអ្វីដែលអ្នកចង់បានវិញទៅ។

៦) ប្រៀបធៀបខ្លួនឯងទៅអ្នកដទៃ៖ អ្នកគួរដើរលើផ្លូវណាដែលអ្នកគិតថាវាចាំបាច់ណាស់សម្រាប់អ្នក។ ការប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃនេះ នឹងធ្វើអោយអ្នកបរាជ័យ ព្រោះអ្នកតែងតែរវល់ដើម្បីធ្វើយ៉ាងណាយកឈ្នះមនុស្សម្នាក់ទៀត។

៧) អ្នកមិនស្មោះត្រង់៖ ភាពមិនស្មោះត្រង់នឹងខ្លួនឯង នឹងធ្វើអោយអ្នកក្លាយទៅជាមនុស្សដែលកុហកខ្លួនឯង រួមទាំងធ្វើអោយជីវិតកាន់តែស្មុគស្មាញ៕  

ប្រភពអត្ថបទ៖ www.bizkhmer.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK